en     km
en     km

យន្ដហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ធ្លាក់​នៅ​ Kyrgyzstan​ សម្លាប់​មនុស្ស​៣២​នាក់​

Share

​យន្ដហោះ​មួយ​គ្រឿង​នៃ​ប្រទេស​តួ​ក​គី​ដែល​ហោះ​ចេញពី​ទីក្រុង​ហុងកុង​ បាន​ធ្លាក់​ហើយ​ផ្ទុះ​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​ Kyrgyzstan​ ដោយ​សម្លាប់​មនុស្ស​ ៣២​នាក់​។​ យន្ដហោះ​នេះ​ប្រភេទ​ Boeing​ 747​ TC-MCL​ បាន​ធ្លាក់​ខណៈ​វា​ចុះ​ចត​នៅ​ព្រ​លាន​យន្ដហោះ​ Manas​ នៃ​ប្រទេស​ Kyrgyzstan​ ហើយ​នៅ​ពេល​នោះ​ព្រិល​ធ្លាក់​យ៉ាង​ខ្លាំង​។​

plane-3
តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ អាគារ​នៅ​ក្បែរ​ព្រ​លាន​យន្ដហោះ​យ៉ាងតិច​ ១៥​ខ្នង​រង​ការ​បំផ្លាញ​ ហើយ​ការ​រលំ​អាគារ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ ហើយ​ភាគច្រើន​ជា​កុមារ​។​

​យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​ព្រោះ​ឧបទ្ទវ​ហេតុនេះ​មិន​ទាន់​ត្រូវ​បាន​អះអាង​ថា​ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​៕​ ប្រ​ភ​:BBC

plane-1 plane-2

Share

ព័ត៌មានទាក់ទង

Image