en     km
en     km

ជប៉ុន​-​ឥណ្ឌូ​នេ​ស៊ី​ ប្ដេជ្ញា​ពង្រឹង​សន្ដិសុខ​តំបន់​ឱ្យ​ខ្លាំង​ជាង​មុន​

Share

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ Joko​ Widodo​ និង​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ស៊ិ​ន​សូ​អា​បេ​ បាន​ប្ដេជ្ញា​ជាមួយ​គ្នា​បន្ដ​ទៀត​ សំដៅ​ពង្រឹង​សហប្រតិបត្តិការ​ ការពារ​សន្ដិសុខ​តំបន់​។​​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ការ​បញ្ជាក់​របស់​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ ក្នុង​ជំនួប​កំពូល​នៃ​មេដឹកនាំ​ទាំង​ពីរ​  ឡើង​នៅ​ទីក្រុង​ចា​កា​តា​ កាលពី​ថ្ងៃអាទិត្យ​ ទី​១៥​មក​រា​។​

នាយករដ្ឋមន្រ្ដីជប៉ុន ស៊ិនសូអាបេ និង ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo
នាយករដ្ឋមន្រ្ដីជប៉ុន ស៊ិនសូអាបេ និង ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo
​លោក​ អា​បេ​ បាន​បញ្ជាក់​ដូចនេះ​ថា​ ៖​ «​ជប៉ុន​នឹង​លើកទឹកចិត្ត​កាន់តែ​ខ្លាំង​ថែម​ទៀត​ ដើម្បី​ការពារ​ដែន​កោះ​មួយ​ចំនួន​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​សន្ដិសុខ​តំបន់​»​។​

​យ៉ាងណា​ក៏​ដោយ​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ មិន​បាន​និយាយ​វាយប្រហារ​ណាមួយ​ទៅ​លើ​ប្រទេស​ចិន​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​ប្រើប្រាស់​ឥទ្ធិពល​កងទ័ព​របស់​ខ្លួន​ ចូល​កាប់​កាន់​តំបន់​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ ជប៉ុន​ បាន​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​ស​ម័​ន្ធ​មិត្ត​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ ក្រុង​តូ​ក្យូ​ ចង់អោយ​ប្រទេស​នៅ​អាស៊ាន​មួយ​ចំនួន​មាន​ជំ​លោះ​ដែនទឹក​ជាមួយ​ចិន​ ករណី​សមុទ្រ​ចិន​ខាង​ង​ត្បូង​ ត្រូវ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​តាម​រយៈ​ជំនួយ​របស់​ជប៉ុន​។​ ទោះជា​យ៉ាងណា​ ជប៉ុន​ក៏​មាន​ជំ​លោះ​ជាមួយ​ចិន​ផង​ដែរ​ ករណី​កោះ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងកើត​។​ ចំណែក​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ តែង​តែង​ចាប់​ទូក​នេសាទ​ចិន​ លួច​នេសាទ​ក្នុង​ទឹក​របស់​ខ្លួន​៕-​ AFP

Share

ព័ត៌មានទាក់ទង

Image