en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ ណែនាំ​ឱ្យ​អ្នក​សារព័ត៌មាន​កុំ​ដើរតួ​ជា​ចៅក្រម​

Share

​ភ្នំពេញ​ ៖​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​ ហ៊ុន​ សែន​ បាន​រិះគន់​ជា​ច្រើន​ទៅ​លើ​អ្នក​សារព័ត៌មាន​ មួយ​ចំនួន​ ដែល​សម្ដេច​ថា​ តាំងខ្លួន​ជា​ចៅក្រម​ជំនួស​តុលាការ​ នៅ​ពេល​អ្នក​សារព័ត៌មាន​នោះ​បាន​ធ្វើ​អត្ថាធិប្បាយ​របស់​ខ្លួន​។​

សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកកាសែត នៅសណ្ឋាគារសុខាភ្នំពេញ។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកកាសែត នៅសណ្ឋាគារសុខាភ្នំពេញ។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​ដូចនេះ​ នៅ​ក្នុង​វេទិកា​ជួបជុំ​ជាមួយ​អ្នក​សារព័ត៌មាន​ នៅ​ល្ងាច​ថ្ងៃ​សៅ​រិ៍​ទី​១៤​ មក​រា​ ឆ្នាំ​ ២០១៧​ នេះ​ នៅ​សណ្ឋាគារ​សុខា​ ក្នុង​រាជធានី​ភ្នំពេញ​។​

ក្នុង​វេទិកា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ថា​ ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អ្នក​សារព័ត៌មាន​ ច្រើន​តែ​ហួស​ព្រំដែន​ វិជ្ជាជីវៈ​របស់​ខ្លួន​ ហើយ​ជា​គំនិត​វិនិច្ឆ័យ​រឿង​មុន​តុលាការ​ធ្វើ​សេចក្ដីសម្រេច​។​ សម្ដេច​បញ្ជាក់​ថា​ បើ​ដូចនេះ​ គឺជា​ការ​សន្និដ្ឋាន​មុន​ការ​កាត់សេចក្ដី​របស់​ចៅក្រម​ ហើយ​មាន​ន័យ​ថា​ អ្នក​សារព័ត៌មាន​នោះ​ ដើរតួ​ជា​ចៅក្រម​ ដែល​​ធ្វើ​ឱ្យ​ប៉ះពាល​ដល់​វិជ្ជាជីវៈ​របស់​ខ្លួន​។​

យ៉ាងណា​ក៏​ដោយ​ប្រមុខ​រដ្ឋាភិបាល​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ថ្លែង​ថា​ មិនមែន​ជា​ការ​ប្រដៅ​ ឬ​ស្ដីបន្ទោស​អ្វី​ទេ​ គឺ​ហៅ​មក​ជួប​គ្នា​នេះ​ ដើម្បី​ជា​ការ​លើកទឹកចិត្ត​វិជ្ជាជីវៈ​កាន់តែ​រឹង​មាំ​និង​មាន​ប្រយោជន៍​។​ តែ​ជាមួយ​គ្នា​នេះ​ សម្ដេច​នៅ​តែ​សន្យា​បើកចំហ​សេរីភាព​សារព័ត៌មាន​ដដែល​៕​

Share

ព័ត៌មានទាក់ទង

Image