en     km
en     km

ស្វី​ស​ផ្តល់​ជំនួយ​ ៣.៤​ លាន​ដុល្លារ​ ដើម្បី​បោសសំអាត​មីន​នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ រដ្ឋាភិបាល​ស្វី​សបាន​ផ្តល់​ជំនួយ​ដល់​អាជ្ញាធរ​មីន​កម្ពុជា​ ជា​ទឹកប្រាក់​ចំនួន​ ៣.៤​ លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ សម្រាប់​បោសសំអាត​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ហេង​ រតនា​ អគ្គនាយក​ ស៊ី​ ម៉ាក់​ (CMAC)​។​

ពិធីចុះហត្ថលេខាផ្តល់ជំនួយក្នុងការបោសសំអាតមីននៅកម្ពុជា ដែលជាជំនួយរបស់ប្រតេសស្វីស។រូបភាពពីហ្វេសប៊ុកលោក ហេង រតនា អគ្កនាយកស៊ីម៉ាក់
ពិធីចុះហត្ថលេខាផ្តល់ជំនួយក្នុងការបោសសំអាតមីននៅកម្ពុជា ដែលជាជំនួយរបស់ប្រតេសស្វីស។រូបភាពពីហ្វេសប៊ុកលោក ហេង រតនា អគ្កនាយកស៊ីម៉ាក់
​ការ​ផ្តល់​ជំនួយ​នេះ​ ធ្វើ​ឡើង​នៅ​ពិធី​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​ស្វី​ស​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា​ សម្រាប់​គម្រោង​«​បោសសំអាត​មីន​ដើម្បី​ទិន្នផល​»​ ឬ​ ភាសា​អង់គ្លេស​ថា​ «Clearing​ for​ results»​ ដែល​ជា​គម្រោង​ពហុភាគី​រួម​មាន​ UNDP​ របស់​រដ្ឋាភិបាល​អូស្ត្រាលី​ និង​រដ្ឋាភិបាល​ស្វី​ស​ នៅ​ថ្ងៃ​ទី​ ១៣​ ខែ​ មក​រា​ ឆ្នាំ​ ២០១៧​។​

​ទាក់ទិន​ទៅ​នឹង​ជំនួយ​នេះ​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក​ William​ Heidt​ មាន​ប្រសាសន៍​ថា​ សហរដ្ឋអាមេរិក​ក៏​បាន​ចំណាយ​ទឹកប្រាក់​ជាង​ ១១៤​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​ ២០​ ឆ្នាំ​ចុង​ក្រោយ​នេះ​ នៅ​ក្នុង​គម្រោង​មនុស្សធម៌​ ដើម្បី​ធ្វើការ​បោសសំអាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដែល​នៅ​សេសសល់​កាលពី​សម័យ​សង្គ្រាម​នៅ​កម្ពុជា​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ អាមេរិក​ ចេញផ្សាយ​នៅ​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ៍​ ទី​៥​ នេះ​៕

Share

ព័ត៌មានទាក់ទង

Image