en     km
en     km

សម្តេច​ ហ៊ុន​ សែន​នឹង​ជួប​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​ ១៤​ មក​រា​នេះ​

Share

​ភ្នំពេញ​ ៖​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ជួប​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ប្រមាណ​ ១​ ពាន់​នាក់​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​ ១៤​ មក​រា​ ឆ្នាំ​ ២០១៧​ នេះ​។​

សម្ដេច​ ហ៊ុន​ សែន
សម្ដេច​ ហ៊ុន​ សែន
​ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជាមួយ​អ្នក​សារព័ត៌មាន​នេះ​ ធ្វើ​ឡើង​ដើម្បី​ ពិភាក្សា​ ស្តាប់​ និង​ចែក​រំ​លែង​អំពី​បទ​ពិសោធន៍​របស់​អ្នក​សារព័ត៌​ និង​ផល​លំបាក​នានា​រវាង​អ្នកកាសែត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​។​

ជំនួប​ជា​ប្រវត្តិសាស្ត្រ​ដែល​នាយក​រដ្ឋមន្ត្រី​រៀបចំ​ឲ្យ​មាន​នេះ​ គឺជា​លើក​ដំបូង​ហើយ​ចាប់តាំងពី​សម្តេច​ ហ៊ុន​ សែន​ ឡើង​កាន់​អំណាច​ជាង​ ៣០​ ឆ្នាំ​មកនេះ​។​

​ជា​ការ​គាត់​សំគាល់​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ មិន​ត្រូវ​បាន​រដ្ឋាភិបាល​អញ្ជើញ​ចូល​នោះ​ទេ​។​ ស្ថាប័ន​ទាំងនោះ​មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ (VOA)​ និង​វិទ្យុ​អាស៊ី​សេរី​ (RFA)​ ។​​

Share

ព័ត៌មានទាក់ទង

Image