en     km
en     km

ស​ប្តា​ហ៍​នេះ​ ប្រេងសាំង​នៅ​កម្ពុជា​បន្ត​ហក់​ឡើង​ដល់​៣,៧៥០​រៀល​

Share

​ភ្នំពេញ​៖​ ចាប់ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៧​ តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ បាន​ឡើង​ដល់​៣.៧៥០​រៀល​។​ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​ របស់​ក្រសួងពាណិជ្ជកម្ម​។​ សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា​ តម្លៃ​សាំង​ធម្មតា​ត្រូវ​លក់​ថ្លៃ​ ៣,៧៥០​រៀល​ក្នុង​ ១​លី​ត្រ​,​ សាំង​ស៊ុប​ពែរ​ ៣,៨៥០​រៀល​ក្នុង​១​លី​ត្រ​ និង​សាំង​ម៉ា​ស៊ូ​តថ្លៃ​ ៣,៤៥០​ រៀល​ក្នុង​១​លី​ត្រ​។​

oil-12
គេ​ សង្កេត​ឃើញ​ថា​ ពី​មួ​យស​ប្តា​ហ៍ៗ​ទៅ​មួ​យស​ប្តា​ហ៍​ តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ បាន​បន្ត​ឡើងថ្លៃ​បន្តិច​ម្តងៗ​។​ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​រអ៊ូរទាំ​ ខណៈ​ផ្លូវ​ក៏​នៅ​តែ​ស្ទះ​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ចំណាយ​ច្រើន​ទៅ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​រាល់ថ្ងៃ​។​

​កាលពី​ស​ប្តា​ហ៍​មុន​ តម្លៃ​ប្រេងសាំង​ធម្មតា​ ៣,៦៥០​រៀល​ក្នុង​មួយ​លី​ត្រ​ សាំង​ស៊ុប​ពែរ​ ៣,៧០០​រៀល​ក្នុង​មួយ​លី​ត្រ​ និង​ម៉ា​ស៊ូ​ត​ ៣,៣០០​រៀល​ក្នុង​មួយ​លី​ត្រ​៕

Share

ព័ត៌មានទាក់ទង

Image