en     km
en     km

មនុស្ស​២​នាក់​ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការខេត្ត​មណ្ឌល​គី​រី​ ករណី​អាជីវកម្ម​រ៉ែ​ខុសច្បាប់

Share

​ភ្នំពេញ​៖​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ឌិ​ត​ ទីណា​ បានឱ្យ​ដឹង​ថា​ ក្រសួង​ បាន​សហការ​ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​អាជីវកម្ម​រ៉ែ​អាណា​ធិ​ប​តេ​យ្យ​ខុសច្បាប់​មួយ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ ដោយ​បាន​ឃាត់​ទុក​គ្រឿងចក្រ​ និង​ម្ចាស់​អាជីវកម្ម​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

ការបង្ក្រាបបទល្មើសអាជីវកម្មរ៉ែអាណាធិបតេយ្យខុសច្បាប់មួយក្នុងខេត្តមណ្ឌលគីរី ដោយបានឃាត់ទុកគ្រឿងចក្រ និងម្ចាស់អាជីវកម្ម
ការបង្ក្រាបបទល្មើសអាជីវកម្មរ៉ែអាណាធិបតេយ្យខុសច្បាប់មួយក្នុងខេត្តមណ្ឌលគីរី ដោយបានឃាត់ទុកគ្រឿងចក្រ និងម្ចាស់អាជីវកម្ម
ការបង្ក្រាបបទល្មើសអាជីវកម្មរ៉ែអាណាធិបតេយ្យខុសច្បាប់មួយក្នុងខេត្តមណ្ឌលគីរី ដោយបានឃាត់ទុកគ្រឿងចក្រ និងម្ចាស់អាជីវកម្ម[/caption]កាលពី​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៧​ ក្រសួង​រ៉ែ​និង​ថាមពល​ តាម​រយៈ​មន្ទីរ​ រ៉ែ​និង​ថាមពល​ខេត្ត​មណ្ឌល​គី​រី​សហការ​ជាមួយ​គណៈកម្មការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ បាន​ចុះ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​នៅ​ទីតាំង​អាជីវកម្ម​រ៉ែ​ អាណា​ធិ​ប​តេ​យ្យ​ខុសច្បាប់​ ដែល​ស្ថិត​នៅ​ភូមិ​អ​ន្ទ្រ​ង​ ឃុំ​ពូ​ជ្រៃ​ ស្រុក​ពេ​ជ្រា​ដា​ខេត្ត​មណ្ឌល​គី​រី​។​

​ក្នុង​ការ​បង្ក្រាប​នេះ​ យ៉ាងតិច​គ្រឿងចក្រ​អេ​ស្កា​វា​ទ័​រ​ចំនួន​០២​គ្រឿង​ ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ត្រូវ​បាន​រឹបអូស​ និង​បាន​ឃាត់ខ្លួន​ជនល្មើស​ ២​រូប​ ដែល​ជា​ម្ចាស់​ និង​អ្នក​ទទួលខុសត្រូវ​ក្នុង​ទីតាំង​អាជីវកម្ម​រ៉ែ​ខុសច្បាប់​នេះ​។​

​លោក​ ឌិ​ត​ ទីណា​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ សង្កត់ធ្ងន់​ថា​ការ​ធ្វើ​អាជីវ​ម្ម​រ៉ែ​ខុសច្បាប់​នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ ដែល​កើត​មាននៅ​ខេត្ត​នេះ​។​

«​ក្រសួង​រ៉ែ​និង​ថាមពល​នៅ​តែ​បន្ត​រឹត​បន្តឹង​ក្នុង​ការ​បង្ក្រាប​សកម្មភាព​រ៉ែ​អាណា​ធិ​ប​តេ​យ្យ​។​យើង​មាន​ Hot​ line​ ដែល​អាច​ទទួល​ព័ត៌មាន​ពី​បងប្អូន​ដែល​ផ្តល់​ព័ត៌មាន​ពិតប្រាកដ​បាន​គឺ​លេខ​ ០៩៥​ ៧២៧​ ៧២៧​ »​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​នេះ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ សាទរ​។​ លោក​ថា​ការ​ជីក​រ៉ែ​អាណា​ធិ​ប​តេ​យ្យ​ខុសច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​កម្ពុជា​។​

​លោក​ សន​ ជ័យ​ បន្ត​ថា​ទន្ទឹម​នឹង​ការ​ចុះ​បង្ក្រាប​នេះ​ដែរ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធានា​យ៉ាងណា​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​តាម​រយៈ​កិច្ចសហការ​គ្នា​រវាង​សង្គម​ស៊ី​វិល​ សហគមន៍​ និង​ក្រសួង​សាមី​។​  

លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា
លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា
លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា[/caption]​លោក​ សន​ ជ័យ​ ៖«​បើសិនជា​មានការ​ចូលរួម​សកម្ម​ ពី​សង្គម​ស៊ី​វិល​ពី​សកម្មជន​ស្រលាញ់​បរិស្ថាន​ ពី​ប្រជាពលរដ្ឋ​ សហ​គម​ន៏​ ដែល​មានការ​ឈឺ​ឆ្អើរ​ជាមួយនឹង​ការ​បាត់បង់​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​ ខ្ញុំ​ថា​វា​គួរតែ​ជារ​របៀបវារៈ​នៃ​ការ​ធ្វើការ​រួម​គ្នា​មួយ​ដើម្បី​ដោះស្រាយ​ពី​បញ្ហា​នេះ​»​។​

​តាម​រយៈ​ការ​ចុះ​បង្ក្រាប​អាជីវកម្ម​ខុសច្បាប់​នេះ​ លោក​ ឌិ​ត​ ទីណា​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ ថា​ នេះ​ជា​សក្ខីភាព​មួយ​ដែល​បញ្ជាក់​អំពី​ការ​យកចិត្តទុកដាក់​ របស់​ក្រសួង​។​ លោក​ថា​ក្រសួង​ អំពាវនាវ​ដល់​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​អាណា​ធិ​ប​តេ​យ្យ​ខុសច្បាប់​ទាំងអស់​ បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់​ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់​ជា​ធរមាន​៕​

Share

ព័ត៌មានទាក់ទង

Image