en     km
en     km

រថភ្លើង​២​ប៉ះទង្គិច​គ្នា​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ តែ​មិន​បង្ក​ឱ្យ​មាន​មនុស្ស​របួស​ទេ​

Share

នៅ​ប្រមាណ​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​០៧​ មក​រា​នេះ​ រថភ្លើង​២​គ្រឿង​ដែល​បាន​បើក​ផ្ទុយ​ទិស​គ្នា​បាន​បាន​បុក​គ្នា​នៅ​ចំណត​សង្កាត់​វាល​រេញ​ ខណ្ឌ​ព្រៃ​នប់​ ខេត្ត​ព្រះ​ស៊ី​ហ​នុ​។​

រូបភាពរថភ្លើងបុកគ្នាពីហ្វេសប៊ុក Horm Lyheang
រូបភាពរថភ្លើងបុកគ្នាពីហ្វេសប៊ុក Horm Lyheang

​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ចេញពី​ភ្នំពេញ​ និង​មួយ​គ្រឿង​មក​ពី​ក្រុង​ព្រះ​សហ​នុ​ ដោយ​បាន​បុក​ក្បាល​ទល់​គ្នា​ ។

​រថភ្លើង​ មក​ពី​ក្រុង​ព្រះ​សហ​នុ​ រថភ្លើង​ដឹក​ប្រេង​ឥន្ទៈ​។​ តែ​យ៉ាងណា​នេះ​ក្ដី​ មិន​បង្ក​ឱ្យ​មាន​អ្នក​របួស​នោះ​ទេ​។​នេះ​បើ​តាម​ការ​អះ​អា​របស់​លោក​វ៉ិ​ត​ គង់​ ចៅសង្កាត់​វាល​រេញ​ខណ្ឌ​ព្រៃ​នប់​ ក្រុង​ព្រះ​សហ​នុ​។​

​លោក​ចៅសង្កាត់​ បញ្ជាក់​ថា​មូលហេតុ​មក​ ពី​ បញ្ហា​ហ្វ្រាំង​។​

រូបភាពរថភ្លើងបុកគ្នាពីហ្វេសប៊ុក Horm Lyheang
រូបភាពរថភ្លើងបុកគ្នាពីហ្វេសប៊ុក Horm Lyheang

​សូម​ជម្រាប​ថា​ រថភ្លើង​ថ្មី​ដែល​បុ​គ្នា​ជាមួយ​រថភ្លើង​ដឹក​ប្រេង​ឥន្ទៈ​នេះ​ បាន​បើក​ដំណើរការ​ដឹង​អ្នកដំណើរ​ កាលពីដើម​ឆ្នាំ​២០១៦​ ។

​កាលពី​ថ្ងៃ​៣១​ធ្នូ​ឆ្នាំ​២០១៦​ ព្រះមហាក្សត្រ​និង​ សម្ដេចម៉ែ​ ព្រមទាំង​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ ក៏​បាន​ យាង​តាម​រថភ្លើង​ ទៅ​លេង​កំសាន្ត​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​សាកល​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ដោយ​មាន​កង​សន្តិសុខ​ ជា​ច្រើន​រយ​ការពារ​តាម​ដងផ្លូវ​រថភ្លើង​៕​ ​

រូភាពរថភ្លើងបុកគ្នាពីហ្វេសប៊ុក Horm Lyheang
រូភាពរថភ្លើងបុកគ្នាពីហ្វេសប៊ុក Horm Lyheang

 

Share

ព័ត៌មានទាក់ទង

Image