en     km
en     km

លោក​សមរ​ង្ស៊ី​៖៧​ មក​រា​ ១៩៧៩​ គឺជា​ឆាកល្ខោន​ដែល​យួន​បាន​រៀបចំ​ទាំងអស់​

Share

​ខណៈ​ដែល​គណបក្ស​ប្រជាន​កម្ពុជា​ កំពុង​ប្រារព្ធ​ ថ្ងៃជ័យ​ជម្នះ​៧​មក​រា​ ប្រធាន​គណបក្សប្រឆាំង​លោក​សម​ រ​ង្ស៊ី​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ ថ្ងៃ​ ៧​ មក​រា​ ១៩៧៩​ គឺជា​ឆាកល្ខោន​ដែល​យួន​បាន​រៀបចំ​ទាំងអស់​។​


sam-rangsy
ប្រធាន​គណបក្សប្រឆាំង​ដែល​រដ្ឋាភិបាល​កម្ពុជា​ឃា​ឃាំង​មិន​ឱ្យ​ចូល​ស្រុក​ បាន​សរសេរ​ថា​៖ «​បើ​គ្មាន​យួន​ក​ម្មុ​យ​នី​ស្ដ​ពី​ដើម​ទី​ ក៏​អត់​មាន​ខ្មែរក្រហម​ដែរ​។​ ឥឡូវនេះ​គេ​ថា​ បើ​គ្មាន​ថ្ងៃ​ ៧​ មក​រា​ ១៩៧៩​ ក៏​គ្មាន​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ​ដែរ​។​ តែបើ​គ្មាន​ថ្ងៃ​ ១៧​ មេ​សា​ ១៩៧៥​  ក៏​គ្មាន​ថ្ងៃ​ ៧​ មក​រា​ ១៩៧៩​ ដែរ​»​។​ 

លោក​សរសេរ​បន្ត​ថា​ មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ទាំងអស់​ ក្នុង​រយៈពេល​ជិត​ ៥០​ ឆ្នាំ​កន្លង​មកនេះ​ គឺ​មានការ​រៀបចំ​យ៉ាង​សកម្ម​ដោយ​យួន​ក​ម្មុ​យ​នី​ស្ដ​ ដើម្បី​លេប​ត្របាក់​ទឹកដី​ និង​បំភ័ន្ដ​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ​។​

សារ​របស់​លោក​បញ្ជាក់​ដូចនេះ​ថា​៖«​យើង​ត្រូវ​ចង​ចាំ​ជា​និច្ច​ថា​ យួន​បង្កប់​បាន​ញុះញង់​ ឲ្យ​ខ្មែរ​កាប់សម្លាប់​ខ្មែរ​គ្នា​ឯង​ ក្រោម​របប​ខ្មែរក្រហម​ (១៩៧៥-១៩៧៩)​។​ មក​ដល់​ពេល​នេះ​ទៀត​ (​ឆ្នាំ​ ២០១៧)​ ពួក​អ្នកបម្រើ​ផលប្រយោជន៍​បរទេស​ឈ្លានពាន​ ក៏​នៅ​តែ​រករឿង​ខ្មែរ​គ្នា​ឯង​ ឥត​ឈប់​ឈរ​ រហូត​ដល់​លួច​សម្លាប់​ និង​ចាប់​ដាក់គុក​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ បែកបាក់​គ្នា​ ហើយ​កាន់តែ​ទន់ខ្សោយ​»​។​

៧​ មក​រា​ ឆ្នាំ​១៩៧៩​ ជា​ថ្ងៃជ័យ​ជម្នះ​ ប្រវត្តិសាស្ត្រ​ ដែល​បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ។​ ប៉ុន្តែ​ជ័យជម្នះ​នេះ​ ក៏​ជា​ការ​រួមចំណែក​ដ៏​ធំធេង​មួយ​ផង​ដែរ​ដោយ​កងទ័ព​វៀតណាម​៕


Share

ព័ត៌មានទាក់ទង

Image