en     km
en     km

អ្នក​សង្កេតការណ៍​៖​ការ​ចល័ត​រថពាសដែក​ក្នុង​ក្រុងភ្នំពេញ​អបអរ​ទិវា​ ៧​មក​រា​ នាំ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​?

Share

ភ្នំពេញ​៖​ក្រសួងការពារជាតិ​នឹង​ចល័ត​រថពាសដែក​និង​រថយន្ត​យោធា​ជា​ច្រើន​គ្រឿង​ចូល​មក​រាជធានី​ភ្នំពេញ​ ដើម្បី​អបអរសាទរ​ទិវា​ ៧​មក​រា​ ឆ្នាំ​២០១៧​។​ ករណី​នេះ​ អ្នក​ឃ្លាំង​មើល​ពី​ការ​អភិវឌ្ឍ​សង្គម​ និង​ អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បង្ហាញ​ទស្សន​ដូច​គ្នា​ថា​នេះ​គឺជា​ការ​បង្ហាញ​ឥទ្ធិពល​មុន​ការ​បោះ​ឆ្នោត​ ដែល​រូបភាព​នេះ​មិន​គួរ​កើត​មាន​ក្នុង​កាលៈទេសៈ​នេះ​ឡើយ​។​ តែ​បក្ស​កាន់​អំណាច​ថា​ នេះ​ជា​ព្រឹត្តិការណ៍​កីឡា​តែ​ប៉ុណ្ណោះ​។

h
សកម្មភាពចល័តរថក្រោះកាលពីឆ្នាំ២០១៣

​សាលា​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​៤​ មក​រា​ ថា​គណៈកម្មការ​រៀបចំ​កីឡា​កង​យោធព លខេមរភូមិន្ទ​ នឹង​ចល័ត​រថពាសដែក​ ២​គ្រឿង​ និង​រថយន្ត​យោធា​ ១៥​គ្រឿង​ មក​កាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ​នៅ​ថ្ងៃ​ទី​៥​ ហើយ​ត្រឡប់​ទៅ​វិញ​ថ្ងៃ​ទី​៩​  ខែមករា​ ឆ្នាំ​២០១៧​ ដើម្បី​អបអរសាទរ​ទិវា​ ៧​មក​រា​ លើក​ទី​៣៨​។​

​តាម​សេចក្ដីជូនដំណឹង​ការ​ចល័ត​នេះ​ គឺ​ដើម្បី​ដាក់​តាំងពិព័រណ៍​យុទ្ធភណ្ឌ​ ក្នុង​កម្មវិធី​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​ ដែល​ត្រូវ​ផ្លូវ​ឆ្លងកាត់​រួម​មាន​ ផ្លូវជាតិ​លេខ​៣​ ផ្លូវ​វេ​ង​ស្រេង​ ផ្លូវ​មុនី​រ៉េ​ត​ និង​ផ្លូវ​សុធារស​។

​រូបភាព​នៃ​ការ​ចល័ត​កងទ័ព​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​បញ្ហា​សង្គម​ ចាត់ទុកជា​ការ​គំរាមកំហែង​មួយ​ថ្មី​ដល់​សេចក្ដីសុខ​ និង​សន្តិភាព​របស់​ពលរដ្ឋ​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​និង​នយោបាយ​ ថា​ការ​ចល័ត​រថពាសដែក​នេះ​ជា​ការ​បង្ហាញ​សាច់ដុំ​មុន​ការ​ប្រកួត​។​ លោក​ថា​មិន​គួរ​មាន​រូបភាព​បែប​នេះ​ ឆ្លងកាត់​ក្នុង​ក្រុង​ឡើយ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ប្រជាពលរដ្ឋ​។

kim-sok
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម

​លោក​ គឹ​ម​ សុខ​៖​ “​បើ​ប្រទេស​ក​ប្រជាធិបតេយ្យ​គេ​មិន​ដែល​អ្នក​ណា​បង្ហាញ​កីឡា​បង្ហាញ​ឬ​ក៏​ឆ្លងកាត់​ទីក្រុង​បែប​នេះ​ទេ​!​ វា​ជា​ការ​បន្លាច​ប្រជាពលរដ្ឋ​មុន​ការ​បោះ​ឆ្នោត​ វា​ជា​រូបភាព​ផ្ទាល់​!​ នៅ​ក្នុង​ហើយ​ក្នុង​គំនិត​និង​ផែនការ​ដែល​រៀបចំ​ទុក​”​។​

​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ នៅ​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​២០១៧​នេះ​។​ ករណី​រូបភាព​នៃ​ការ​ចល័ត​ទ័ព​នេះ​បាន​នាំ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​ ខណៈ​ការ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់​។​

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ បង្ហាញ​ការ​យល់​ឃើញ​ប្រហាក់ប្រហែល​ អ្នកវិភាគ​ គឹ​ម​ សុខ​ ដែរ​។​ លោក​ថា​ ក្នុង​ដំណើរការ​ពិនិត្យ​ឈ្មោះ​ និង​ ជិត​ដល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​ ជា​ពេលវេលា​ដែល​ប្រជាព លរដ្ឋ​ធ្វើការ​សម្រេចចិត្ត​ ដែល​រដ្ឋាភិបាល​ គួរ​ជៀសវាង​ការ​បង្ហាញ​រូបភាព​កងកម្លាំងប្រដាប់អាវុធ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​។​ ​លោក​ចង់​ឲ្យ​ ដំណើរការ​បោះ​ឆ្នោត​លើក​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​បរិ​យាស​កាស​ អ​ព្យា​ក្រឹត្យ​និង​គ្មាន​ការ​ភ័យ​ខ្លាច​។​

kol-panha
លោក គល់ បញ្ញា នាយកប្រតិបត្ដិ ខុមហ្រ្វែល

​លោក​ គល់​ បញ្ញា​ ៖​ “​យើង​យក​គោលការណ៍​មិន​ឲ្យ​មាន​បរិយាកាស​បង្ហាញ​អំពី​ កង​ប្រដាប់​អាវុធ​មាន​កាំភ្លើង​ជាដើម​ ក្នុងអំឡុងពេល​បោះ​ឆ្នោត​ឬ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅទេ​!​ ជា​ស្មារតី​ ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ ត្រឹមត្រូវ​ហើយ​រដ្ឋអំណាច​  រដ្ឋាភិបាល​ គ​.​ជ​.​ប​ ត្រូវ​ធានា​ស្មារតី​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ហើយ​ឲ្យ​មាន​ប្រសិទ្ធភាព​”​។​

​ជុំ​បញ្ហា​នេះ​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ចល័ត​រថពាសដែក​និង​កងទ័ព​ គឺ​ សាលា​រាជធានី​មានការ​ជូនដំណឹង​រួច​ហើយ​ ដែល​ករណី​នេះ​ប្រជាពលរដ្ឋ​មិន​គួរ​មាន​ភាព​ភ័យ​ក​ខ្លាច​ទេ​ ណាមួយ​គឺ​ព្រឹ​ត្ត​ការណ៍​ កីឡា​ផង​ដែរ​។​

sok-eysan
លោក សុខ ឥសាន្ដ អ្នកនាំពាក្យបក្សកាន់អំណាច

លោក​សុខ​ ឥ​សាន្ត​ ៖​ “​ រឿង​ធម្មតា​ទេ​!​ កុំ​ភា្ញ​ក់​ផ្អើល​នឹង​ធម្មតា​ទេ​។​ជួនណា​រថក្រោះ​គ្រឿងចក្រ​គេ​ទុក​យូរ​ទៅ​វា​គាំ​ដែរ​ ដូច​ឡាន​យើង​ត្រូវ​ប ញ្ឆេះ​រាល់ថ្ងៃ​បាន​វា​ដើរ​ស្រួល​ដែរ​ ដល់​មានការ​អ្វី​រក​ប្រើ​ការ​ធ្វី​ក៏​មិន​បាន​វា​មាន​តែ​ប៉ុន្នឹង​ទេ​”​។​

​សកម្មភាព​នៃ​ការ​ចល័ត​ទ័ព​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ច្រើន​មក​ហើយ​។​ កាលពី​ថ្ងៃ​ទី​២៨​ កក្កដា​ ឆ្នាំ​២០១៣​ នៅ​ពេល​កំពុង​ប្រកាស​ លទ្ធផល​បោះ​ឆ្នោត​ ហើយ​ជួន​ពេល​នោះ​បក្ស​ប្រឆាំង​នាំមុខ​ បក្ស​កាន់​អំណាច​ ក៏​មាន​សកម្មភាព​ចល័ត​ទ័ព​ដែរ​។​ នៅ​ពេល​លោក​ កឹ​ម​សុខា​ សម្ងំ​នៅ​ស្នាក់​ការ​បក្ស​នៅ​សង្កាត់​ចាក់​អង្រែ​ ខណៈ​តុលាការ​ចេញ​ដីកា​កោះហៅ​ ក៏​មាន​សកម្មភាព​ចល័ត​ទ័ព​ដូចនេះ​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image