en     km
en     km

លោក​ ស៊ុន​ ចាន់​ថុ​ល​ ប្តេជ្ញា​ចិត្ត​បំពេញការងារ​ឱ្យ​ល្អ​ក្នុង​ឆ្នាំ​ ២០១៧​ នេះ​

Share

​ភ្នំពេញ​ ៖​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​លោក​ ស៊ុន​ ចាន់​ថុ​ល​ បានឱ្យ​ដឹង​តាម​រយៈ​គេហទំព័រ​របស់​ក្រសួង​សាធារ ណការ​ និង​ដឹក​ជញ្ជូន​ ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ៣១​ ខែធ្នូ​ ម្សិលមិញ​ថា​ សម្រាប់​ឆ្នាំ​ ២០១៧​ នេះ​ លោក​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បំពេញការងារ​ឲ្យ​កាន់តែ​សកម្ម​ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ដើម្បី​អនាគត​ប្រទេស​ជាតិ​ជាទី​ស្រឡាញ់​។​

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ។រូបភាពពីហ្វេសប៊ុក ក្រសួងសាធារណការ
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ។រូបភាពពីហ្វេសប៊ុក ក្រសួងសាធារណការ
លោក​ ស៊ុន​ ចាន់​ថុ​ល​ ឆ្លៀតឱកាស​ ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ លើកទឹកចិត្ត​ ដល់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​ លោក​គូសបញ្ជាក់​ទៀត​ថា​ ការ​រីក​ចម្រើន​នូវ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្សេងៗ​របស់​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ ពិតជា​មិន​អាច​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​រយៈពេល​ដ៏​ខ្លី​ដោយ​គ្មាន​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​បាន​ឡើយ​។

​សូម​ជម្រាប​ដែរ​ថា​ នា​ពេល​ថ្មីៗ​នេះ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០១៦​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៧​ ដោយ​លោក​ស៊ុន​ ចាន់​ថុ​ល​ បានឱ្យ​ស្នើ​អង្គសន្និបាត​ ពិសេស​តំណាង​មក​ពី​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ អគ្គនាយកដ្ឋាន​ នាយក ដ្ឋាន​ជំនាញ​ត្រូវ​ចាត់វិធានការ​ចំ​បាច់​ដែល​ត្រូវ​កែ​លម្អ​ និង​អនុវត្ត​នៅ​ឆ្នាំ​ ២០១៧​ មួយ​ចំនួន​ដូច​ជា​ ការ​ផ្តល់​សេវា​សាធារណៈ​ប្រកប​ ដោយ​ប្រសិទ្ធិ​ភាព​ និង​តម្លាភាព​ លើ​ការងារ​គ្រប់គ្រង​ និង​ត្រួតពិនិត្យ​យានយន្ត​។​ បន្ត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​ ការ​កែទម្រង់​ និង​បន្ត​ជំរុញ​កសាង​ និង​អភិវឌ្ឍ​បណ្តាញ​ផ្លូវជាតិ​ និង​ផ្លូវ​ខេត្ត​ជាដើម​។​

​ជា​ការ​កត់សម្គាល់​ ចាប់តាំងពី​រដ្ឋមន្ត្រី​ថ្មី​លោក​ ស៊ុន​ ចាន់​ថុ​ល​ ចូល​កាន់​តំណែង​ក្នុង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​មក​ គេ​សង្កេត​ឃើញ​ថា​ ផ្លូវ​មួយ​ចំនួន​ដែល​សង់​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ ត្រូវ​បាន​លោក​បញ្ជា​ឱ្យ​រុះរើ​វាយ​កម្ទេច​ចោល​ ហើយ​សាងសង់​។​ មួយទៀត​ដែរ​ គឺ​កាលពី​ពេល​ថ្មីៗ​នេះ​ ក្រសួង​សាធារណការ​ បាន​ផ្តល់​ម៉ូតូ​កង់​បី​ចំនួន​ ៦៥​ គ្រឿង​ និង​ឧបករណ៍​មួយ​ចំនួន​ដល់​មន្ត្រី​មន្ទីរ​សាធារណការ​ ដើម្បី​ធ្វើ​សកម្មភាព​ជួសជុល​ផ្លូវ​គ្រ​ឡុ​ក​ ឬ​សំបុកមាន់​ កុំ​រង​ចាំតែ​ថ្នាក់លើ​បញ្ជា​ ឬ​ពលរដ្ឋ​រិះគន់​ ពោល​គឺ​ត្រូវ​ត្រួតពិនិត្យ​ជា​ប្រចាំ​៕

Share

ព័ត៌មានទាក់ទង

Image