en     km
en     km

រដ្ឋលេខាធិការការបរទេសលោក​ ឡុ​ង​ វិ​សា​លោ​ ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​ខ្មែរ​នៅ​ថៃ​

Share

​ភ្នំពេញ​៖​ព្រះមហាក្សត្រ​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ តែងតាំង​ លោក​ឡុ​ង​ វិ​សា​លោ​ រដ្ឋលេខាធិការ​ ឲ្យទៅ​កាន់​មុខ​តំណែង​ ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​។​

long-visalo
លោក ឡុង វិសាលោ អង្គុយកណ្ដាលគេ

យោង​តាម​ ព្រះរាជក្រឹត្យ​ ឡាយ​ព្រះ​ហ​ស្ថ​លេខា​ ដោយ​ព្រះមហាក្សត្រ​ខ្មែរ​ ព្រះករុណា​ ព្រះបាទ​ សម្តេច ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៦​ បាន​ត្រាស់​បង្គាប់​តែងតាំង​លោក​ ឡុ​ង​ វិ​សា​លោ​ រដ្ឋ​លេខា​នៅ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​ប្រទេស​ថៃ​។​

​គួរ​បញ្ជាក់​ថា​ លោក​ ឡុ​ង​ វិ​សា​លោ​ គឺជា​មន្ត្រី​ចាស់វស្សា​មួយ​រូប​ ដែល​បាន​កាន់​តំណែង​ជា​រដ្ឋលេខាធិ ការ​ក្រសួងការបរទេស​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ លោក​ក៏​ធ្លាប់​បាន​ធ្វើ​ជា​លេខា​ផ្ទាល់​របស់​សម្តេច​នា យក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ បច្ចុប្បន្ន​កូនប្រុស​របស់​លោក​ គឺ​លោក​ ឡុ​ង​ ឌី​ម៉​ង់​ ក៏​កំពុង​បំពេញការងារ​ជា​ឯកអគ្គរាជទូត​ ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image