en     km
en     km

លោក​ ស៊ុន​ ចាន់​ថុ​ល​ ៖​ ស្ពាន​ជ្រោយចង្វា​នឹង​ចាប់ផ្តើម​ជួសជុល​នៅ​ខែមករា​ខាង​មុខ​នេះ​

Share

​ភ្នំពេញ​ ៖​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បានឱ្យ​ដឹង​ថា​ស្ពាន​ជ្រោយចង្វា​នឹង​ចាប់ផ្តើម​ដំណើរការ​ជួសជុល​ទ្បើ​ង​វិញ​ នៅ​អំ​ទ្បុ​ង​ខែមករា​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​។​ ការ​លើក​ទ្បើ​ង​នេះ​ ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០១៦​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៧​ ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ នេះ​។​

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។រូបភាពពីWMC (សារ៉េត)
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។រូបភាពពីWMC (សារ៉េត)
ខណៈ​ស្ពាន​ជ្រោយចង្វា​ដែល​មាន​សភាព​កាន់តែ​ទ្រុឌទ្រោម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ហើយ​នោះ​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​សម្រេច​ជួសជុល​នៅ​ក្នុង​ខែ​ មក​រា​ ខាង​មុខ​នេះ​។​

លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ មាន​ប្រសាសន៍​ថា​ ការ​ជួសជុល​ស្ពាន​នេះ​ នឹង​ចំណាយ​រយៈពេល​ ២២​ ខែ​ ហើយ​ត្រូវ​ផ្អាក​ឱ្យ​ដំណើរ​ជា​បណ្តោះអាសន្ន​សិន​ ដោយ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ត្រូវ​ជំនួស​ដោយសា​ទ្បា​ង​វិញ​ ដើម្បី​បង្ការ​ការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ស្ពាន​។​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បញ្ជាក់​ថា​ ការ​ដាក់​សា​ទ្បា​ង​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​នេះ​ គឺ​មិន​ត្រូវ​យក​ថវិកា​ពី​ប្រជាពលរដ្ឋ​ទ្បើ​យ​។​

សូម​ជម្រាប​ថា​ ស្ពាន​ជ្រោយចង្វា​ដែល​ត្រៀម​នឹង​ជួសជុល​នេះ​ ធ្វើ​ទ្បើ​ង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​  ។​ ស្ពាន​ដ៏​មាន​សារសំខាន់​នេះ​ ត្រូវ​បាន​ដាក់​គ្រាប់បែក​កំទេច​ដាច់​មួយ​កំណាត់​ ដោយ​ទ័ពព្រៃ​ខ្មែរក្រហម​ កាលពី​សង្គ្រាមស៊ីវិល​ កាលពី​ទស​វត្ស​ឆ្នា​ ១៩៧០​ ។​ ប៉ុន្តែ​ត្រូវ​បាន​ត​ភ្ជាប់​វិញ​នៅ​ទស​វត្ស​ ១៩៩០​ ដោយ​ម្ចាស់​ជំនួយ​ចាស់​របស់​ស្ពាន​នេះ​គឺ​ប្រទេស​ ជប៉ុន​៕​ 

រូបភាពស្ពានជ្រោយចង្វាចាស់បាក់ដោយការបំផ្ទុះគ្រប់បែកកាលទសវត្សទី៧០។រូបភាពពី ស្រុកស្រែ
រូបភាពស្ពានជ្រោយចង្វាចាស់បាក់ដោយការបំផ្ទុះគ្រប់បែកកាលទសវត្សទី៧០។រូបភាពពី ស្រុកស្រែ

Share

ព័ត៌មានទាក់ទង

Image
Image
Image