en     km
en     km

​ចិន​ចាប់ផ្ដើម​បើកបរ​នាវាចម្បាំង​ គំរាម​កោះ​តៃវ៉ាន់​

Share

ចិន៖ ​ពួក​មន្ដ្រី​កងទ័ព​ប្រទេស​ចិន​ និយាយ​ថា​ កង​នាវាចម្បាំង​ដែល​ផ្ទុក​ដោយ​យន្ដហោះ​ជា​ច្រើន​គ្រឿង​ គឺ​ នាវា​ Liaoning​ បាន​ចាកចេញ​ទៅ​កាន់​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ ដោយ​កាត់​តាម​ច្រក​សមុទ្រ​នៃ​កោះ​តៃវ៉ាន់​ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​គឺជា​ការ​គំរាម​រដ្ឋការ​ក្រុង​តៃប៉ិ​។​

កងនាវាចម្បាំងដែលផ្ទុកដោយយន្ដហោះរបស់ចិន។
កងនាវាចម្បាំងដែលផ្ទុកដោយយន្ដហោះរបស់ចិន។
​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ដែល​ស្រង់​ព័ត៌មាន​ប្រទេស​ចិន​មក​ចុះ​ផ្សាយ​ថា​ Liaoning​ បាន​ចាក​ចេញពី​មូលដ្ឋាន​របស់​ខ្លួន​ ដោយ​សំដៅ​ទៅ​សមុទ្រ​ភាគ​ខាងលិច​ ជា​ផ្នែក​មួយ​ក្នុង​ប្រតិបត្តិការ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៃ​ការ​បើក​នាវាចម្បាំង​ ផ្ទុក​ដោយ​យន្ដហោះ​ ទៅ​កាន់​ទី​គ្រប់កន្លែង​ទាំងអស់​នៃ​សមុទ្រ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​

​តែ​យ៉ាងណា​ក៏​ដោយ​គឺជា​រូបភាព​នៃ​ការ​គំរាមកំហែង​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ​ ដឹកនាំ​ដោយ​ប្រធានាធិបតី​និយម​អា​មេ​រិ​ក​ គឺ​ លោកស្រី​ តា​យ​ អ៊ិ​ង​វ៉េ​ន​។​

​ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់​ បាន​ប្រកាស​ថា​ ខ្លួន​បាន​តាមដាន​សកម្មភាព​នាវាចម្បាំង​របស់​ចិន​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត​។​

​ការ​បញ្ចេញ​នាវាចម្បាំង​ដ៏​ធំ​ជា​លើក​ដំបូង​នេះ​ គឺ​បន្ទាប់​ពី​ក្រុង​ប៉េ​កាំ​ង​បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​តែ​លោកស្រី​ តា​យ​ អ៊ឹ​ង​វ៉េ​ន​ បាន​ភ្ជាប់​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋអាមេរិក​ ដូ​ណា​ល់​ត្រាំ​ និយាយ​អំពី​ការ​ពង្រឹង​ចំណងទាក់ទង​ទ្វេភាគី​ដែល​ក្រុង​ប៉េ​កាំ​ង​ព្រមាន​ក្រុង​តៃប៉ិ​ កុំ​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​អា​មេ​រិ​ក​៕​ប្រភព​៖​ BBC

Share

ព័ត៌មានទាក់ទង

Image