en     km
en     km

លោក សម វិទូ ៖ បើចង់ឱ្យកសិកម្មកម្ពុជារីកចំរើនយុវជនមិនត្រូវខ្ពើមអាចម៍គោនោះទេ! (សម្ភាសន៍)

Share

ភ្នំពេញ ៖ បន្លែផ្លែឈើ និងផលិតផលកសិកម្មមួយចំនួនធំ ដែលចរាចរលក់ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ត្រូវបានគេដឹងថា បាននាំចូលពីប្រទេស ជិតខាងដូចជា វៀតណាម ថៃ ជាដើមដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកម្ពុជាខ្លួនឯងមាននាមថា ជាប្រទេសពឹងផ្អែកលើកវិស័យកសិកម្ម ជាចម្បងដែលប្រជាជនជាង ៧៥% ជាកសិករ។ 

សកម្មភាពការងាររបស់អង្គការសេដាកនៅសហគមន៍។លោក សម វិទូ នាយកប្រតិបត្តិអង្គការសេដាក អង្គុយពិភាក្សាការងារជាមួយប្រជាសហគមន៍កសិករសេដាក។រូបភាពពីCEDAC
សកម្មភាពការងាររបស់អង្គការសេដាកនៅសហគមន៍។លោក សម វិទូ នាយកប្រតិបត្តិអង្គការសេដាក អង្គុយពិភាក្សាការងារជាមួយប្រជាសហគមន៍កសិករសេដាក។រូបភាពពីCEDAC
យ៉ាងណា​ដើម្បី​ឱ្យ​ផលិតផល​កសិកម្ម​អាច​ផ្គត់ផ្គង់​ក្នុងស្រុក​ និង​អាច​ឈាន​នាំ​យក​ទៅ​លក់​នៅ​បរទេស​បាន​ លោក​ សម​ វិទូ​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ មណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​ សេ​ដាក​(CEDAC)​ លើក​ឡើង​ថា​ គឺ​មាន​កត្តា​គួប​ផ្សំ​ច្រើន​ តែ​កត្តា​មួយ​សំខាន់​គឺ​យុវជន​ជំ នាន់​ក្រោយ​ ត្រូវ​ចេះ​ស្រលាញ់​កសិកម្ម​  ពិសេស​យុវជន​មិន​ត្រូវ​ខ្ពើមរអើម​អាចម៍គោ​នោះ​ទេ​។​

ការ​លើក​ឡើង​របស់​អ្នកជំនាញ​កសិកម្ម​រូប​នេះ​ ព្រោះ​លោក​អះអាង​ថា​ លាមក​គោ​ ឬ​អាចម៍គោ​នេះ​ គឺជា​ជី​កសិកម្ម​មួយ​ប្រភេទ​ដែល​ល្អ​បំផុត​សម្រាប់​ដំណាំ​ ហើយ​លាមក​គោ​ទៀត​សោត​ក៏​អាច​រកបាន​ដោយ​ងាយ​ ដោយ​មិន​ចំ​បាច់​ចំណាយ​ប្រាក់​ច្រើន​នោះ​ទេ​។​

ដើម្បី​ជ្រាប​កាន់តែ​លម្អិត​សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប់​កិច្ច​សម្ភាសន៍​រវាង​លោក​ កែវ​ សុខា​ និង​លោក​ សម​ វិទូ​ ដូច​តទៅ​។​

អាងស្តុបជីលាមកគោរបស់កសិករសេដាក សម្រាប់ដាក់ដំណាំ។រូបភាពពីសេដាក
អាងស្តុបជីលាមកគោរបស់កសិករសេដាក សម្រាប់ដាក់ដំណាំ។រូបភាពពីសេដាក

 

Share

ព័ត៌មានទាក់ទង

Image