en     km
en     km

ឧទ្ធរណ៍​ច្រានចោល​បណ្តឹង​សារទុក្ខ​លោក​ អ៊ុំ​ សំ​អាន​ ខណៈ​តុលាការ​កំពូល​ថា​ថ្ងៃ​២៩​ធ្នូ​ សាលដីកា​យុវជន​គង់​ រ៉ៃ​យ៉ា​ន់​

Share

ភ្នំពេញ៖ ​នៅ​ពេល​តែ​មួយ​តុលាការ​ជាន់ខ្ពស់​ ២​នៅ​កម្ពុជា​បាន​ អនុវត្ត​លើ​ អ្នក​រិះគន់​រដ្ឋាភិបាល​ក្នុង​ទំរង់​បទ​ចោទ​ប្រហាក់​ ប្រហែល​គ្នា​។​ នៅ​ព្រឹក​មិ​ញ​នេះ​សាលាឧទ្ធរណ៍​បាន​ច្រានចោល​បណ្ដឹង​សារទុក្ខ​អ្នកតំណាង​រាស្ត្រ​ អ៊ុំ​ សំ​អាន​ ហើយ​ ស្រប​ពេល​នេះ​តុលាការ​កំពូល​ ដែល​មាន​ទីតាំង​ក្បែរ​សាលាឧទ្ធរណ៍​ក៏​បាន​ សម្រេច​ប្រកាស​សាលក្រម​ សំណុំរឿង​ យុវជន​ គង់​ រ៉ៃ​យ៉ា​​ ដែល​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ អំពាវនាវ​ឱ្យ​មាន​បដិវត្តន៍​ពណ៌​ ផ្ដួល​ការ​ដឹកនាំ​របស់​សម្ដេច​ គឺ​ប្រកាស​នៅ​ចុងខែ​ធ្នូ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​៖

 

um-saman
អ្នកតំណាង​រាស្ត្រ​ អ៊ុំ​ សំ​អាន

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ប្រធាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ លោក​ ស៊ី​ វុ​ត្ថា​ ប្រកាស​សាលក្រម​ទាំង​អវត្តមាន​សម្រេច​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល​។​

​ការ​ប្រកាស​សាលក្រម​នេះ​ ធ្វើ​ឡើង​ដោយ​អវត្តមាន​អ្នកទោស​លោក​ អ៊ុំ​ សំ​អាន​ ព្រោះ​មេធាវី​ការពារ​អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​រូប​នេះ​ ស្នើ​តុលាការ​សុំ​សិទ្ធិ​មិន​នាំ​ខ្លួន​កូនក្តី​របស់​លោក​ស្តាប់​សាលក្រម​។​កាលពី​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​ កន្លង​មក​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ លោក​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ២​ ឆ្នាំ​ ៦​ ខែ​ ក្រោម​បទ​ចោទ​បទ​ញុះញង់​ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ ដែល​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ តាម​មាត្រា​ ៤៩៥​ និង​ ៤៨៦​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជុំវិញ​ការ​ច្រានចោល​បណ្តឹង​សារទុក្ខ​នេះ​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ គឺ​ លោក​ ហែម​ សុ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​ សម្រេច​របស់​ចៅក្រម​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​កូនក្តី​របស់​លោក​ ព្រោះ​កូនក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទប្រកាន់​ឡើយ​។​ លោក​យល់​ថា​ សម្រេច​របស់​ចៅក្រម​សាលាឧទ្ធរណ៍​គឺ​រឿង​នយោបាយ​ទាំងស្រុង​។​

​លោក​ ហែម​ សុ​ជាតិ​៖«​ខ្ញុំ​គិត​ថា​ តុលាការ​គឺ​តែងតែ​ធ្វើ​អ​ញ្ជឹ​ងរ​ហូត​ ហើយ​តុលាការ​តែង​និយាយ​ថា​ខ្លួន​ឯករាជ្យ​ ខ្លួន​ធ្វើ​ទៅ​តាម​ច្បាប់​ទេ​គឺ​ កូនក្តី​ដែល​ពាក់ព័ន្ធ​និង​រឿង​នយោបាយ​គឺ​ តុលាការ​ចាត់វិធានការ​ភ្លាមៗ​ តាម​ផ្លូវច្បាប់​គឺ​ការ​ដាក់ទោស​ ការ​ចាប់ខ្លួន​ ការ​ឃាត់ខ្លួន​ ហើយ​តុលាការ​អត់​មាន​ដែល​មាន​ចេញ​ដីកា​រដោះ​លែង​ជន​ណាមួយ​ដោយ​អំណាច​ឯករាជ្យ​របស់​តុលាការ​ទេ​ លើកលែងតែ​ មានការ​សម្របសម្រួល​ខាង​នយោបាយ​ហើយ​ ទើប​មានការ​ដោះ​លែង​»​។​

​លោក​ មេធាវី​ ហែម​ សុខ​ជាតិ​ ថា​ លោក​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលា​កំពូល​ទៀត​ ដើម្បី​ទាមទារ​រក​យុ​តិ្ត​ធម៌​ឲ្យ​កូនក្តី​របស់​លោក​។​

​លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​សកម្ម​បញ្ហា​ព្រំដែន​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​កណ្តាល​យប់​ថ្ងៃអាទិត្យ​ ទី​១០​ខែមេសា​ បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​សហរដ្ឋអាមេរិក​ មក​ដល់​ខេត្តសៀមរាប​។​ លោក​ត្រូវ​បាន​ចាប់ខ្លួន​ ដោយសារ​តែ​អាជ្ញាធរ​ចោទ​ ផ្សព្វផ្សាយ​ផែនទី​ក្លែងក្លាយ​ ខណៈ​រដ្ឋ​ភិ​បាល​ ប្រើប្រាស់​ផែនទី​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។​

​ចំពោះ​ ករណី​យុវជន​ គង់​ រ៉ៃ​យ៉ា​ន វិញ​ តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​នៅ​ចុងខែ​ធ្នូ​។​

​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​ តុលាការ​កំពូល​ បាន​សម្រេច​យក​ថ្ងៃ​ទី​២៩​ធ្នូ​ជា​ការ​ប្រកាស​សាលដីកា​លើ​សំណុំរឿង​ យុវជន​ គង់​ រ៉ៃ​យ៉ា​ ដែល​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​អំពី​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​។​

​លោក​ គង់​ រ៉ៃ​យ៉ា​ បាន​ស្រែក​ នៅ​ពេល​អនុរក្ស​ពន្ធនាគារ​បណ្តើរ​ចេញពី​បន្ទប់​សវនាការ​ថា​ លោក​ហាក់​គ្មាន​សង្ឃឹម​ជាមួយ​តុលាការ​ឡើយ​។​

យុវជន គង់ រ៉ៃយ៉ា ក្នុងសម្លៀកបំពាក់អ្នកទោស។រូបភាពពីហ្វេសប៊ុក Sorphorn Chheng
យុវជន គង់ រ៉ៃយ៉ា ក្នុងសម្លៀកបំពាក់អ្នកទោស។រូបភាពពីហ្វេសប៊ុក Sorphorn Chheng
យុវជន គង់ រ៉ៃយ៉ា ក្នុងសម្លៀកបំពាក់អ្នកទោស។រូបភាពពីហ្វេសប៊ុក Sorphorn Chheng[/caption]យុវជន គង់ រ៉ៃយ៉ា ក្នុងសម្លៀកបំពាក់អ្នកទោស។រូបភាពពីហ្វេសប៊ុក Sorphorn Chheng[/caption]​លោក​ គង់​ រ៉ៃ​យ៉ា​៖«​តុលាការ​ស្រុក​ខ្មែរ​មិន​ងាយ​ទេ​….​អ្នក​ដែល​មាន​មតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ គេ​មិន​ងាយ​ សូ​ម្បី​មួយ​ថ្ងៃ​ មួយ​ម៉ោង​ មួយ​នាទី​ ក៏​គេ​មិន​ទុក​ឲ្យ​បាន​សុខ​ដែរ​ ខ្ញុំ​អត់​ស​ង្ឈឹ​ម​សោះ​ជាមួយ​តុលាការ​ស្រុក​ខ្មែរ​ តុលាការ​ខ្មែរ​មិន​គួរ​ឲ្យ​ទុកចិត្ត​បាន​ទេ​»​។​

​កាលពី​ខែសីហា​ ឆ្នាំ​២០១៥​ យុវជន​ គង់​ រ៉ៃ​យ៉ា​ អាយុ​ ២៦​ឆ្នាំ​ មាន​រហស្សនាម​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ Soriya​ Koko​ បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា​ «​តើ​មាន​អ្នក​ណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ​?​ ថ្ងៃ​ណាមួយ​នៅ​ពេល​ខាង​មុខ​នេះ​ ខ្ញុំ​នឹង​ធ្វើ​បដិវត្ត​ពណ៌​ ដើម្បី​ផ្លាស់​ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ​ ទោះបីជា​ត្រូវ​ជាប់គុក​ ឬ​ស្លាប់​ ក៏​ដោយ​ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ​»​

​សាល​ដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ឱ្យ​យុវជន​ គង់​ រ៉ៃ​យ៉ា​ ជាប់​ពន្ធនាគារ​ ១​ ឆ្នាំ​ ៦​ខែ​ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ជា​អាទិ៍​ តាម​មាត្រា​៤៩៤​ និង​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​ ចៅក្រម​តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​យុវជន​ គង់​ រ៉ៃ​យ៉ា​ នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ ធ្នូ​ ខាង​មុខ​នេះ​។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​ អ្នក​តាមដាន​ព្រឹត្តិការណ៍​សង្គម​មើលឃើញ​ថា​ ស្ថានភាព​នយោបាយ​ហាក់​មាន​ភាពល្អ​ប្រសើរ​ ដោយសារ​គណបក្ស​នយោបាយ​មាន​អាសនៈ​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា​ងាក​ទៅ​រក​តុ​ចរចា​ ដោយ​គេ​រំពឹង​ថា​ អ្នកទោស​នយោបាយ​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​៕

Share

ព័ត៌មានទាក់ទង

Image