en     km
en     km

អង្គការ​សេ​ដាក​បើក​វគ្គ​បណ្តុះបណ្តាល​អ្នកដឹកនាំ​កសិកម្មសរីរាង្គ​វ័យក្មេង​

Share

​ភ្នំពេញ​ ៖​ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ មជ្ឈមណ្ឌល​សិក្សា​ និង​ អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​ អង្គការ​សេ​ដាក​ បាន​នឹង​កំពុង​អនុវត្តន៍​ផែនការ​រយៈពេល​ ១០​ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០១៣​ ដល់​ឆ្នាំ​ ២០២២​ ដែល​ផ្តោត​ទៅ​លើ​ការ​កសាង​សហគមន៍​អាស្រ័យ​ខ្លួនឯង​ ជា​ពិសេស​ផ្តោត​ទៅ​លើ​ផលិត​កសិកម្មសរីរាង្គ​ ការ​កែ​ច្នៃ​ទីផ្សារ​ និង​ការ​អភិវឌ្ឍ​សហករណ៍​កសិកម្ម​។​

សិក្ខាកាមចុះកាមសិក្សាផ្ទាល់ពីរបៀបធ្វើជីកសិកម្ម និងការដាំដុះ នាពេលកន្លងទៅ។រូបភាពពីCEDAC
សិក្ខាកាមចុះកាមសិក្សាផ្ទាល់ពីរបៀបធ្វើជីកសិកម្ម និងការដាំដុះ នាពេលកន្លងទៅ។រូបភាពពីCEDAC

ដើម្បី​ទទួល​បាន​នូវ​ធនធានមនុស្ស​ ដែល​មាន​សមត្ថភាព​សម្រាប់​អនុវត្តន៍​ផែនការ​ ១០​ ឆ្នាំ​នេះ​ អង្គការ​សេ​ដាក​បាន​ចំ​នូវ​វគ្គ​បណ្តុះបណ្តាល​ស្តី​អំពី​«​អ្នកដឹកនាំ​កសិកម្មសរីរាង្គ​វ័យក្មេង​»​ជំនាន់​ទី​ ២៩​។​ ក្រោយ​បញ្ចប់​វគ្គ​សិក្សា​រយៈពេល​ ៦​ ខែ​ យុវជន​ និង​ក្លាយជា​ អ្នកសម្របសម្រួល​ក្រុម​ផលិត​កសិផល​សរីរាង្គ​ ,​អ្នកដឹកនាំ​កសិដ្ឋាន​សរីរាង្គ​ ,​អ្នកសម្របសម្រួល​ទីផ្សារ​កសិផល​សរីរាង្គ​ផង​ដែរ​។​

​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ សិក្ខាកាម​នឹង​ទទួល​បានការ​បង្ហាត់បង្រៀន​ ការ​ហាត់​ការ​ និង​អនុវត្ត​ការងារ​ផ្ទាល់​នៅ​កសិដ្ឋាន​ទីផ្សារ​ សម្របសម្រួល​ក្រុម​ បណ្តុះបណ្តាល​ផ្ទាល់​ជាមួយ​ក្រុម​គោលដៅ​ ព្រមទាំង​ទទួល​បាន​ប្រាក់​កម្ចី​រហូត​ដល់​ ១​ ពាន់​ដុល្លារ​ សម្រាប់​ប្រើប្រាស់​ជា​តម្រូវការ​ចាំបាច់​។​ ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​ សិក្ខាកាម​ដែល​ប្រឡង​ជាប់​នឹង​ទទួល​បានការ​ងារ​ធ្វើ​នៅ​អង្គការ​សេ​ដាក​ និង​ស្ថាប័ន​ដៃគូរ​ផ្សេងៗ​ របស់​អង្គ ការ​សេ​ដាក​ផង​ដែរ​។​

សកម្មភាពក្នុងវគ្គបណ្តុះបណ្តាលរបស់អង្គការសេដាក នៅតាមមូលដ្ឋាន។រូបភាពពីCEDAC
សកម្មភាពក្នុងវគ្គបណ្តុះបណ្តាលរបស់អង្គការសេដាក នៅតាមមូលដ្ឋាន។រូបភាពពីCEDAC
សកម្មភាពក្នុងវគ្គបណ្តុះបណ្តាលរបស់អង្គការសេដាក នៅតាមមូលដ្ឋាន។រូបភាពពីCEDAC[/caption]

សូម​ជម្រាប​ថា​ យុវជន​ដែល​អាច​ដាក់​ពាក្យសុំ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ ត្រូវ​បំពេញ​លក្ខ​ខ័​ណ្ឌ​មួយ​ចំនួន​ដូច​ជា​ យុវជន​ត្រូវ​បញ្ចប់​ថ្នាក់ ឧត្តម​សិក្សា​ មានបទពិសោធន៍​កា​ងារ​ស្ម័គ្រចិត្ត​តាម​សហគមន៍​ និង​ ស្ថាប័ន​ផ្សេងៗ​ ធ្លាប់​ចូល​ប្រឡូក​ក្នុង​ការងារ​កសិកម្ម​ ស្រលាញ់​ការងារ​កសិ កម្មសរីរាង្គ​ ស្រលាញ់​ធម្មជាតិ​ ស្រឡាញ់​អាចម៍គោ​។​ ចំពោះ​ពាក្យសុំ​ចូល​រៀន​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ជំនាន់​ទី​ ២៩​ នេះ​ គឺ​ចាប់ផ្តើម​ចែក​ជូន​រហូត​ដល់​ថ្ងៃ​ទី​ ០៤​ ខែមករា​ ឆ្នាំ​ ២០១៧​។​ ចំណែក​កាលបរិច្ឆេទ​ធ្វើតេស្ត​ចូល​រៀន​គឺ​នៅ​ថ្ងៃ​ទី​ ០៥​ ខែមករា​ ឆ្នាំ​ ២០១៧​។​

សិក្ខាសាលា​ណែនាំ​អំពី​វគ្គ​បណ្តុះបណ្តាល​នេះ​ នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​ ០៦​ ខែមករា​ ឆ្នាំ​២០១៧​ នៅ​រាជធានី​ភ្នំពេញ​ និង​ចាប់ផ្តើម​វគ្គ​សិក្សា​ចាប់ពី​ខែមករា​ ឆ្នាំ​២០១៧​ តទៅ​៕​

Share

ព័ត៌មានទាក់ទង

Image