en     km
en     km

​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ កូរ៉េ​ខាងត្បូង​នឹង​បើក​សវនាការ​លោកស្រី​ប៉ាក​គុន​ហេ​នៅ​ថ្ងៃ​ទី​២៧​ធ្នូ​

Share

​កូរ៉េ​ខាងត្បូង៖ តុលាការ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​បាន​បើក​ប្រជុំ​បន្ទាន់​មួយ​របស់​ខ្លួន​ដើម្បី​រៀបចំ​ការ​ជំនុំ​ជម្រះក្ដី​លើ​សំណុំរឿង​ លោកស្រី​ ប្រធានាធិបតី​ Park​ Geun-hye​ ពាក់ព័ន្ធ​នឹង​មិត្តភក្ដិ​ម្នាក់​ប្រើប្រាស់​អំណាច​របស់​លោកស្រី​ដោយ​ខុសច្បាប់​។​

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ កូរ៉េខាងត្បូង
ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ កូរ៉េខាងត្បូង
​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AP​ តុលាកា​រដ្ឋធម្មនុញ្ញ​ នឹង​ប្រកាស​ថ្ងៃ​បើក​ជំនុំ​ជម្រះក្ដី​លើ​សំណុំរឿង​លោកស្រី​ Park​ Geun-hye​ នៅ​ថ្ងៃ​ទី​២៧​ ធ្នូ​ ខាង​មុខ​នេះ​។​

​តាម​ប្រភព​ដដែល​ សំណុំរឿង​មួយទៀត​ក៏​ត្រូវ​បើក​ការ​ជំនុំ​ជម្រះក្ដី​ដែរ​ គឺ​ ករណី​សិស្សសាលា​ស្លាប់​ជាង​ ៣​រយ​នាក់​ ដោយសារ​លិច​សាឡា​ង​ កាលពី​ឆ្នាំ​ ២០១៤​។​

​សំណុំរឿង​ដែល​នាំ​អោយ​លោកស្រី​ Park​ Geun-hye​ មានរឿង​អាស្រូវ​ គឺ​ ដោយសារ​តែ​លោកស្រី​ Choi​ Soon-sil​ បាន​បង្កើត​មូលនិធិ​មនុស្សធម៌​ដើម្បី​អង្គាសប្រាក់​ ប៉ុន្ដែ​បែរជា​ប្រើប្រាស់​ឥទ្ធិពល​ប្រធានាធិបតី​ទៅ​វិញ​។​

​ប្រសិនបើ​រក​កំហុស​ឃើញ​ លោកស្រី​ Park​ Geun-hye​ នឹង​ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះ​ចេញពី​តំណែង​។​តែ​យ៉ាងណា​ក៏​ដោយ​ លោកស្រី​ មិន​មាន​អំណាច​អ្វី​ឡើយ​ដោយសារ​តែ​សភា​បាន​ដកហូត​អំណាច​របស់​លោកស្រី​ផ្ទេរ​ទៅ​អោយ​នាយក​រដ្ឋមន្ដ្រី​៕

Share

ព័ត៌មានទាក់ទង

Image