en     km
en     km

ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ប្រកាស​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ពួក​ឧទ្ទាម​កុម្មុយនីស្ដ​

Share

ហ្វី​លី​ពី​ន​៖ លោក​ប្រធានាធិបតី​  Rodrigo​ Duterte​ បាន​ប្រកាស​ សន្ដិភាព​ ជា​ឯកត្តោភាគី​ ជាមួយ​និង​ពួក​ឧទ្ទាម​កុម្មុយនីស្ដ​ នៃ​កងទ័ព​រំដោះប្រជាជន​ដើម្បី​ជា​ការ​អបអរសាទរ​នៅ​ថ្ងៃ​បុណ្យ​ Christmas​។

ពួកឧទ្ទាមកុម្មុយនីស្ដ
ពួកឧទ្ទាមកុម្មុយនីស្ដ
លោក​ Duterte​ បាន​និយាយ​ក្នុង​ពេល​លោក​ថ្លែង​ទៅ​កាន់​កងទ័ព​ហ្វី​លី​ពី​ន​ នៃ​ទីក្រុង​ម៉ានីល​ថា​ នេះ​ជា​ពេលវេលា​ដំបូង​ដែល​លោក​ត្រូវ​បញ្ចប់​ភាព​ប្រ​ទុ​ស្ដស​រ៉ា​យ​ ហើយ​ពួក​ឧទ្ទាម​អាច​មក​ជួបជុំ​ប្រពន្ធ​កូន​ គ្រួសារ​ ដើម្បី​អបអរសាទរ​បុណ្យ​ Christmas​។

​បុណ្យ​ Christmas​ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៥​ ធ្នូ​។​

​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​  AFP​ លោក​ Duterte​ បាន​បញ្ជា​ឱ្យ​ពួក​យោធា​ បញ្ឈប់​ការ​វាយប្រហារ​ទៅ​លើ​ពួក​ឧទ្ទាម​ រយៈពេល​ ១​ស​ប្ដា​ហ៍​ ចាប់ពី​ថ្ងៃ​ទី​ ២៣​ធ្នូ​ នេះ​តទៅ​។​

​ពួក​ឧទ្ទាម​កុម្មុយនីស្ដ​ហ្វី​លី​ពី​ន​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៦៨​ ក្នុង​គោលបំណង​ផ្ដួល​រលំ​រដ្ឋាភិបាល​។​ មក​ដល់​ពេល​នេះ​ ពួក​គេ​មាន​កម្លាំង​ប្រហែលជា​ ៦​ពាន់​នាក់​ ប៉ុន្ដែ​សង្គ្រាម​ដែល​បាន​ផ្ទុះ​ឡើងជា​ច្រើន​ទស្ស​វត្ស​មក​នោះ​ បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាងតិច​ ៣​ម៉ឺន​នាក់​ស្លាប់​៕​ប្រភព​ AFP

Share

ព័ត៌មានទាក់ទង

Image