en     km
en     km

មន្ត្រី​សង្គម​ស៊ី​វិល​សាទរ​យុទ្ធនាការ​អាជ្ញាធរ​កំណត់​មុខសញ្ញា​៥០០០​នាក់​ ដើម្បី​បង្ក្រាប​

Share

ភ្នំពេញ៖ ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ បាន​សាទរ​ចំពោះ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល​ដែល​គ្រោង​នឹង​អនុវត្តន៍​នៅ​ចាប់ពី​ថ្ងៃ​ទី​០១​ ខែ​ មក​រា​ រហូត​ដល់​ថ្ងៃ​ទី​ ៣០​ ខែមិថុនា​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​។​  សាទរ​ដោយសារ​តែ​ អាជ្ញាធរ​រក​ ឃើញ​ មុខសញ្ញា​ យ៉ាង​ តិច​ ៥០០០​នាក់​ ដើម្បី​បង្ក្រាប​ ក្នុង​យុទ្ធនាការ​ ៦​ខែ​។​ តែ​សុំ​ឱ្យ​អនុវត្ត​ដោយ​កុំ​រើសអើង​។​​លោក​ធូ​ វិ​រៈ​រាយការណ៍​ព័ត៌មាន​នេះ​៖

 

drug
​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តី​ពី​ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ធ្នូ​ នេះ​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ លោក​ កែ​ គឹ​ម​យ៉ា​ន​ បាន​លើក​ឡើង​ថា​ អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​បាន​កំណត់​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រមាណ​៥​ ពាន់​នាក់​ជាក់លាក់​រួច​ហើយ​ ក្នុង​នោះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាង​ ៣​ ពាន់​នាក់​ នៅ​ទីក្រុង​ភ្នំពេញ​។

​ជុំវិញ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ បា​ម​សាទរ​យ​ន្ធ​ការ​នេះ​ ប៉ុន្តែ​លោក​ថា​ អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​ត្រូវ​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​។​

​លោក​ សន​ ជ័យ​៖«​ស្វាគមន៍​ហើយ​ យើង​ចង់​ឲ្យ​មាន​វិធានការ​បង្ក្រាប​ឲ្យ​ស៊ីជម្រៅ​ ហើយ​បោសសំអាត​ឲ្យ​បាន​ជាប់​គោលដៅ​ជា​ពិសេស​ មានការ​រាយការណ៍​អំពី​ការ​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ចំហរ​ និង​ការ​ចែ​គ​ចាយ​ដោយ​ចំហរ​នោះ​»​។​

​ទោះបី​យ៉ា​ណា​ក្តី​ លោក​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​គ្រឿងញៀន​រីក​រាលដាល​ដល់​កាំជណ្តើរ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ​។​

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តី​ពី​ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ដែរ​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​ថា​ ដើម្បី​ទប់ស្កាត​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​ត្រូវ​បិទ​ច្រក​នាំ​ចូល​មក​កម្ពុជា​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្តេច​ ស​ ខេ​ង​ បាន​បន្ថែម​ថា​ អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​ត្រូវ​ជៀសវៀង​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​ជា​ដាចខាត់​ ហើយ​អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​ករណី​គ្រឿងញៀន​ដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​។​ សម្តេច​ ស​ ខេ​ង​«​សូមកុំ​ឲ្យ​មានការ​អន្តរាគមន៍​ ហេ​អានេះ​កូនក្មួយ​ខ្ញុំ​ទេ​ អានេះ​មិត្ត​ភ័​ក្រ​ អានេះ​ចៅ​ខ្ញុំ​ទេ​ សុំ​ជួយ​ផង​ កុំ​សូម​មេត្តា​កុំ​លូកលាន់​ បើ​សម​ត្ថិ​កិច្ច​ធ្វើ​ខុស​ សម​ត្ថិ​កិច្ច​ត្រូវ​ទទួលខុសត្រូវ​ បើ​មិន​អ​ញ្ជឹ​ង​ទេ​ឃើញ​ថា​ បើកាលណា​អន្តរាគមន៍​មួយ​ទៅ​ដោះស្រាយ​រឿង​នេះ​មិន​យុត្តិធម៌​វា​ប៉ះពាល់​បច្ចេកទេស​ហើយ​»​។

​ក្នុង​ឆ្នាំ​ ២០១៦​នេះ​ អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជិត​ ១​ ម៉ឺន​នាក់​ ក្នុង​នោះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជិន​ ៤​ ពាន់​នាក់​ និង​អឹ​ប​អូស​គ្រឿងញៀន​ជាង​ ១៧៥​ គីឡូក្រាម​។

​ចំណែក​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​ បង្ក្រាប​បាន​ជាង​ ៤​ ពាន់​ករណី​ ក្នុង​នោះ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ជាង​ ១​ពាន់​ករណី​។​ ដោយឡែក​ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជិត​ ២​ម៉ឺន​នាក់​ ដោយ​កើនឡើង​ជាង​ ៤​ពាន់​នាក់​ស្មើ​និង​ជិត​ ៣០​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ​។​ នេះ​បើ​តាម​តួលេខ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រ​ឆាំ​ង្រឿ​ង​ញៀន​៕


Share

ព័ត៌មានទាក់ទង

Image