en     km
en     km

​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្ប​ធ​ម៍​ និង​វិចិត្រសិល្បៈ​ព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន​ ទទួលមរណភាព​

Share

ភ្នំពេញ៖ លោក​ព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន​ ដែល​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្ប​ធ​ម៍​និង​ វិចិត្រសិល្បៈ​ បាន​ទទួលមរណភាព​ នៅ​ម៉ោង​១​និង​១៥​នាទី​ រសៀល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ ក្នុង​វ័យ​៨៦​ឆ្នាំ​ ដោយ​រោគាពាធ​។​

លោកព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន
លោកព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន
​តាម​ប្រភព​ព័ត៌មាន​ មួយ​ចំនួន​ ថា​ព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន​ បាន​ស្លាប់​ នៅ​គេហដ្ឋាន​របស់​លោក​ ស្ថិត​នៅ​ខេត្តកណ្តាល​។​

​ព្រះមហាក្សត្រ​បាន​ប្រទាន​ គោរមងារ​ថ្នាក់​ជាតិ​ដល់​ព្រឹទ្ធាចារ្យ​សិល្បៈ​ចំនួន​១៧​រូប​ក្នុង​នោះ​ក៏​មាន​លោក​ ឆេ​ង​ ផុ​ន​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​មរតក​នៃ​មនុស្ស​រស់​។​

​លោក​ព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន​ ជា​អតីតរដ្ឋមន្ត្រី​វប្បធម៌​និង​វិចិត្រសិល្បៈ​ ក្នុង​ទសវត្សរ៍​ ៨០​ និង​ជា​អតីត​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ក្នុង​ដើម​ទស​វត្ស​១៩៩០៕


Share

ព័ត៌មានទាក់ទង

Image