en     km
en     km

UN​ ចាប់ផ្ដើម​ កសាង​សំណុំរឿង​សង្គ្រាម​ប្រទេស​ស៊ី​រី​ ក្នុង​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​

Share

​នៅ​ទីបំផុត​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃនេះ​ សម្រេច​ដាក់​អំពើ​សំលាប់​រង្គាល​ ដោយសារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ក្នុង​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដោយ​បង្កើត​ក្រុម​ស៊ើបអង្កេត​ ពិសេស​ក្នុង​សំណុំរឿង​នេះ​។​

un-thai
សេចក្ដីសម្រេច​នេះ​ ទទួល​បានការ​យល់ព្រម​ពី​មហាសន្និបាត​ ដោយ​សម្លេង​ ១០៥​ ទល់​នឹង​ ១៥​ នឹង​ ៥២​ អនុប្បវាទ​នៃ​សមាជិក​មហាសន្និបាត​ ១៩៣​ ប្រទេស​។​ តាម​រយៈ​សេចក្ដីសម្រេច​នេះ​មហា​ស​និ្ន​បាត​អង្គការសហប្រជាជាតិ​ បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​ពិសេស​មួយ​ ដើម្បី​សិក្សា​ និង​ស្រាវជ្រាវ​អំពី​ការ​សំលាប់​រង្គាល​លើ​ជន​ស៊ី​វិល​ប្រមាណ​ជា​ ៣​សែន​១​ម៉ឺន​នាក់​ ដែល​បាន​ស្លាប់​ក្នុង​រយៈពេល​ ៦​ឆ្នាំ​នៃ​សង្គ្រាមស៊ីវិល​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ សេចក្ដីសម្រេច​នេះ​ ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​ពី​ប្រទេស​ចំនួន​ ៥៨​ ក្នុង​នោះ​មាន​ សហរដ្ឋអាមេរិក​ បារាំង​ អង់គ្លេស​ អ៊ី​តា​លី​ អា​ល្លី​មង់​ រួម​និង​ប្រទេស​តួ​ក​គី​ អា​រាប់​ប៊ី​សាវ​អូឌីត​ និង​ប្រទេស​ក្វា​តា​។​

​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី​ ដែល​បាន​ផ្ទុះ​ឡើង​ នៅ​ឆ្នាំ​ ២០១១​ គឺ​បន្ទាប់​ពី​មាន​បដិវត្តន៍​មួយ​ប្រឆាំង​និង​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ បា​សា​ អាល់​អាសា​ដ​ ដែល​បាន​កាន់​អំណាច​ជាង​ ៣០​ឆ្នាំ​។​ ដោយសារ​សង្គ្រាម​ បណ្ដាល​ឱ្យ​ជន​ស៊ី​វិល​ជា​ច្រើន​លាន​នាក់​ក្លាយជា​ជនភៀសសឹក​៕

Share

ព័ត៌មានទាក់ទង

Image