en     km
en     km

​ក្រសួងមហាផ្ទៃ​កំណត់​មុខសញ្ញា​គ្រឿងញៀន​៥​ពាន់​នាក់​ ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដើមឆ្នាំ​២០១៧

Share

ភ្នំពេញ៖ ​ក្រសួងមហាផ្ទៃ​នឹង​បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រមាណ​៥​ ពាន់​នាក់​ នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​០១​ មក​រា​ ឆ្នាំ​ ២០១៧​។​

drug
​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តី​ពី​ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ធ្នូ​ នេះ​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ លោក​ កែ​ គឹ​ម​យ៉ា​ន​ បាន​លើក​ឡើង​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជាក់លាក់​រួច​ហើយ​ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាង​ ៣​ ពាន់​នាក់​ នៅ​ទីក្រុង​ភ្នំពេញ​និង​បណ្ដា​ខេត្ត​ផ្សេង​ទៀត​២​ពាន់​នាក់​។​

​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ដំបូង​នៅ​ទូ​ទាំំ​ង​ប្រទេស​នឹង​មាន​រយៈពេល​ ៦​ ខែ​ ចាប់ពី​ថ្ងៃ​ទី​ ០១​ ខែ​ មក​រា​ ដល់​ថ្ងៃ​ទី​៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​។​

​ក្នុង​ឆ្នាំ​ ២០១៦​នេះ​ អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជិត​ ១​ ម៉ឺន​នាក់​ ក្នុង​នោះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជិត​ ៤​ ពាន់​នាក់​ និង​អឹ​ប​អូស​គ្រឿងញៀន​ជាង​ ១៧៥​ គីឡូក្រាម​។​

​ចំណែក​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​ បង្ក្រាប​បាន​ជាង​ ៤​ ពាន់​ករណី​ ក្នុង​នោះ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ជាង​ ១​ពាន់​ករណី​។​ ដោយឡែក​ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជិត​ ២​ម៉ឺន​នាក់​ ដោយ​កើនឡើង​ជាង​ ៤​ពាន់​នាក់​ស្មើ​និង​ជិត​ ៣០​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ​។​ នេះ​បើ​តាម​តួលេខ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រ​ឆាំ​ង្រឿ​ង​ញៀន​៕


Share

ព័ត៌មានទាក់ទង

Image