en     km
en     km

ក្រសួង​សេដ្ឋកិច្ច​បំភ្លឺ​ថា​កម្ពុជា​ជំពាក់​បំណុល​បរទេស​ជិត​មួយ​ម៉ឺន​លាន​ដុល្លារ​គឺ​ក្នុង​នោះ​វិស័យ​ឯកជន​មួយ​ផ្នែក​ដែរ​

Share

​ភ្នំពេញ​៖​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ឆ្លើយ​បំភ្លឺ​ចំពោះ​បំណុល​ក្រៅប្រទេស​កម្ពុជា​គិត​ត្រឹម​ឆ្នាំ​ ២០១៥​ ថា​ មាន​ចំនួន​ ១​ ម៉ឺន​លាន​ដុល្លារ ​(៩,៣​ ប៊ី​លាន​ដុល្លារ​)​ ដែល​ជា​ការ​បំភ្លឺ​តប​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ចំនួន​បាន​ផ្សាយ​ក្នុង​ន័យ​បំពុលបរិយាកាស​ និង​កេង​ចំណេញ​ផ្នែក​នយោបាយ​។​

olaypic-h
ស្ដាតអូឡាំពិក

នៅ​ថ្ងៃ​ទី​ ២២​ ខែ​ ធ្នូ​ នេះ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់​ថា​ តួលេខ​បំណុល​កម្ពុជា​ជំពាក់​បរទេស​គិត​ត្រឹមត្រូវ​ដំណាចឆ្នាំ​២០១៥​ ដែល​របាយការណ៍​ថា​មាន​ចំនួន​ជិត​ ១​ ម៉ឺន​លាន​ដុល្លារ​នោះ​ មិនមែន​ជា​បន្ទុក​បំណុល​របស់​រដ្ឋ​ទាំំ​ង​ស្រុង​ទេ​គឺ​ក្នុង​នោះ​វិស័យ​ឯកជន​ក៏​ចូលរួម​ចំណែក​មួយ​ផ្នែក​ផង​ដែរ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ បន្ថែម​ថា​ បំណុល​ដែល​រដ្ឋ​ជំពាក់​បរទេស​មាន​ចំនួន​ ៥​ ពាន់​ ៦​ រយ​លាន​ដុល្លារ​ គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០១៥​។​ ចំណែក​បំណុល​វិស័យ​ឯកជន​ជំពាក់​បរទេស​ចំនួន​៤​ពាន់​លាន​ដុល្លារ​។​ តាម​តួលេខ​ដែល​បំភ្លឺ​របស់​ក្រសួង​សេដ្ឋកិច្ច​ មាន​ន័យ​ថា​ ទាំង​រដ្ឋ​និង​វិស័យ​ឯកជន​ គឺ​កម្ពុជា​ ជំពាក់​បំណុល​ក្រៅប្រទេស​ ជិត​មួយ​ម៉ឺន​លាន់​ដុល្លារ​។​ ការ​បំភ្លឺ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជា​ការ​ឆ្លើយ​តប​នឹង​បណ្ដាញ​ផ្សាយ​ព៏​ត៌​មានស្រុក​បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​ របាយការណ៍​ធនាគារ​ពិ​ភ​ភព​លោក​មក​ចុះ​ផ្សាយ​ថា​ ប្រទេស​កម្ពុជា​ជំពាក់​បំណុល​បរទេស​ជិត​មួយ​ម៉ឺន​ លាន​ដុល្លា​(៩៣១៨​លាន​ដុល្លារ​ )​  គិត​ត្រឹម​ឆ្នាំ​២០១៥​។

​តួលេខ​បំណុល​បរទេស​ ដែល​ធនាគារពិភពលោក​បាន​បង្ហាញ​ បើ​គិត​ពី​ចំនួន​ពលរដ្ឋ​កម្ពុជា​ជាង​១៥​លាន​នាក់​គឺ​ម្នាក់ៗ​ត្រូវ​ជំពាក់​បំណុល​បរទេស​ជាង​៦០០​ដុល្លារ​។​ តួលេខ​បំណុល​នេះ​ គឺ​កើនឡើង​ខ្ពស់​បើ​ធៀប​ទៅ​ឆ្នាំ​២០០៣​ ដែល​ពេល​នោះ​កម្ពុជា​ជំពាក់​បំណុល​បរទេស​ត្រឹម​៣​ពាន់​លាន​ដុល្លារ​។​ ករណី​បំណុល​ហក់​ឡើង​ដ៏​ខ្លាំង​នេះ​នាំ​ឱ្យ​មានការ​ព្រមាន​ពី​ការ​ជួប​ហានិភ័យ​ចំពោះ​ប្រទេស​កម្ពុជា​ខណៈ​ធនធានធម្មជាតិ​ត្រូវ​បាន​លក់​ និង​បំផ្លាញ​ស្ទើរ​អស់ហើយ​នោះ​៕​

Share

ព័ត៌មានទាក់ទង

Image