en     km
en     km

​ថៃ​ចាប់ផ្ដើម​រឹត​បន្ដឹង​ការពារ​មន្ដ្រី​ទូត​បរទេស​នៅ​ទីក្រុង​បាងកក​

Share

​ថៃ​៖​ ឧត្ដមសេនីយ៍​ស្នងការ​ប៉ូ​លី​ស​ Chakthip​ Chaijinda​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា​ ប៉ូ​លី​ស​ បាន​ត្រៀម​រួច​ហើយ​ ដើម្បី​ការពារ​មន្ដ្រី​ទូត​ និង​លំនៅ​ដ្ឋា​ន​របស់​ទូត​ដែល​មាននៅ​ទីក្រុង​បាងកក​ ដើម្បី​ការពារ​សុវត្ថិភាព​មន្ដ្រី​ទូត​។​

usa-embassy-thai
​ការ​ប្រកាស​របស់​លោក​ឧត្ដមសេនីយ៍​ធ្វើ​ឡើង​ បន្ទាប់​ពី​មានការ​បាញ់​សម្លាប់​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ម្នាក់​នៅ​ប្រទេស​តួ​ក​គី​ កាលពី​ថ្ងៃ​ពុធ​ ម្សិលមិញ​ បណ្ដាល​ឱ្យ​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ប្រធានាធិបតី​រុ​ស្ស៊ី​ ដោយ​ចាត់​ទុក​ថា​ ជា​ចេតនា​មួយ​របស់​ពួក​សកម្មប្រយុទ្ធ​វាយបំបាក់​ប្រទេស​រុ​ស្ស៊ី​។​

​លោក​ឧត្ដមសេនីយ៍​ Chakthip​ Chaijinda​ បាន​និយាយ​ថា​ គ្រប់​ស្ថានទូត​ទាំងអស់​អាច​ស្នើ​សុំ​អង្គរក្ស​ការពារ​មក​កាន់​ក្រសួងមហាផ្ទៃ​ ដើម្បី​ប​ញ្ចូ​ន​ប៉ូ​លី​ស​គ្រប់​ទីកន្លែង​ ដើម្បី​ការពារ​មន្ដ្រី​ទូត​ទាំងនោះ​ គ្រប់​ទីកន្លែង​។​

​ជាមួយ​គ្នា​នេះ​ សហរដ្ឋអាមេរិក​ បាន​សម្រេច​បិទទ្វារ​ស្ថានទូត​របស់​ខ្លួន​មួយ​រយៈ​នៅ​ ប្រទេស​ តួ​ក​គី​៕​ Thai​ The​ Nation


Share

ព័ត៌មានទាក់ទង

Image