en     km
en     km

យ៉ាងតិច​មេរោគ​ ZiKa​ ផ្ទុះ​នៅ​វៀតណាម​ ជិត​១៤០​ករណី​

Share

​មន្ដ្រី​សុខាភិបាល​ទីក្រុង​ហាណូយ​ បាន​និយាយ​ថា​ ករណី​ផ្ទុះ​មេរោគ​ ZiKa​ នៅ​ប្រទេស​វៀតណាម​បាន​បន្ដ​កើតឡើង​ ដោយ​យ៉ាងតិច​ ១៣៦​ករណី​ ដែល​កើត​មាននៅ​ទូ​ទាំង​ប្រទេស​។​

មូសខ្លាជាភ្នាក់ងារចម្លងជំងឺហ្ស៊ីកា
មូសខ្លាជាភ្នាក់ងារចម្លងជំងឺហ្ស៊ីកា


​តាម​សេចក្ដីរាយការណ៍​របស់​ទី​ភ្នា​ក់​សារព័ត៌មាន​ អា​ល្លឺ​មង់​ ដែល​ស្រង់​សម្ដី​មន្ដ្រី​សុខាភិបាល​ គឺ​ ការ​រីក​រាលដាល​ជម្ងឺ​មេរោគ​ ZiKa​ កើតឡើង​ច្រើន​នៅ​ទីក្រុង​ ហូ​ជី​មិ​ញ​ មាន​រហូត​ដល់​ ១១៩​ ករណី​ ។​

​មេរោគ​ Zika​ បាន​ចូល​ទៅ​ប្រទេស​វៀតណាម​នៅ​ខែមេសា​ ឆ្នាំ​ ២០១៦​នេះ​ ហើយ​ក្រោយមក​ មេរោគ​នេះ​បាន​រីក​រាលដាល​ រហូត​ដល់​ ១០​ខេត្ត​។​
​កាលពី​ថ្ងៃ​ទី​ ១៧​តុលា​ ទារក​ម្នាក់​អាយុ​៤​ខែ​ បាន​កើត​ជម្ងឺ​ប្រភេទ​នេះ​ នៅ​ពេល​ដែល​ម្ដាយ​របស់​ទារក​នោះ​ បាន​ផ្ទុកមេរោគ​ប្រភេទ​នេះ​។​
​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​ ជម្ងឺ​នេះ​អាច​រាលដាល​រយៈពេល​យូរ​។​

ជម្ងឺ​ ZiKa​ ដំបូង​កើត​មាននៅ​សហរដ្ឋអាមេរិក​ និង​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​។​ ZiKa​ បាន​ឆ្លង​មក​ចូល​តំបន់​អាស៊ី​ តាម​រយៈ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរណ៍​ ៕​

Share

ព័ត៌មានទាក់ទង

Image