en     km
en     km

លោកស្រី​សូ​ជី​អំពាវនាវ​ឱ្យ​មាន​កិច្ចប្រជុំ​តំបន់​អំពី​ស្ថានភាព​ជនអន្ដោប្រវេសន៍​រ៉ូ​ហ៊ីង​យ៉ា​

Share

​លោកស្រី​ អង់​ សាន​ស៊ូ​ជី​ ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​ភូមា​ដែល​មាន​អំណាច​ប្រហាក់ប្រហែល​និង​ប្រធានាធិបតី​ បាន​អំពាវនាវ​ឱ្យ​មាន​កិច្ចប្រជុំ​ពិសេស​មួយ​ទៅ​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​ដោយ​ផ្ដោត​សំខាន់ ​ជា​ពិសេស​ទៅ​លើ​សហគមន៍​អន្ដោប្រវេសន៍​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ ដែល​កំពុង​ភៀសខ្លួន​ចេញពី​រដ្ឋ​រ៉ា​ក់​ឃី​ន​។
untitled-8
​បើ​តាម​ទស្សនាវដ្ដី​ Nikkei​ Asian​ Review​ បាន​ចេញផ្សាយ​ឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា​ លោកស្រី​ អង់​សាន​ស៊ូ​ជី ​បាន​កំណត់​ឱ្យ​មាន​កិច្ចប្រជុំ​នេះ​ នៅ​ថ្ងៃ​ច័ន្ទ​     ស​ប្ដា​ហ៍​ក្រោយ​ នៅ​ទីក្រុង​ Yan​ gon​ ។ ​

ការ​អំពាវនាវ​របស់​លោកស្រី​ អង់​ សាន​ស៊ូ​ជី​ ធ្វើ​ឡើង​បន្ទាប់​ពី​ សហគមន៍​អន្ដរជាតិ​ ជា​ពិសេស​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​បង់​ក្លា​ដេ​ស​ បាន​ទាមទារ​ឱ្យ​ភូមា​ បញ្ឈប់​អំពើ​ហិង្សា​ទៅ​លើ​សហគមន៍​អន្ដោប្រវេសន៍​រ៉ូ​ហ៊ីង​យ៉ា​ ដោយ​ប្រទេស​ទាំងនោះ ​ចាត់​ទុក​រឿង​នេះ​ជា​រឿង​ធ្ងន់ធ្ងរ​សម្រាប់​បញ្ហា​ក្នុង​តំបន់​។

​គិត​មក​ដល់​ពេល​នេះ​ សហគមន៍​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ជិតខាង​ ជា​ពិសេស​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​ ម៉ា​ឡេ​ស៊ី​ និង​ឥណ្ឌូ​នេ​ស៊ី​ មាន​ចំនួន​ជាង​ ២​ម៉ឺន​នាក់​ គឺ​ ក្នុង​រយៈពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ពួក​យោធា​ភូមា​បាន​វាយប្រហារ​លើ​សហគមន៍​របស់​ពួក​គេ​ដែល​រស់នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​ ភាគ​ខាងលិច​នៃ​ប្រទេស​។​

​សហគមន៍​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ បាន​រត់​មក​រស់នៅ​ប្រទេស​ភូមា​តាំងពី​សម័យ​អាណានិគម​អង់​គ្លេ​ស​ ។​ ប៉ុន្ដែ​ ជនជាតិភាគតិច​ក្រុម​នេះ​ មិន​ទទួល​បានការ​ផ្ដល់​សញ្ជាតិ​និង​សិទ្ធិ​រស់នៅ​ស្របច្បាប់​ឡើយ​ បច្ចុប្បន្ន​ពួក​គេ​មាន​ចំនួន​ប្រមាណ​ជិត​ ១​លាន​នាក់​ ៕ ​

ប្រភព​:The​ Nation

 

Share

ព័ត៌មានទាក់ទង

Image