en     km
en     km

អាជ្ញាធរថៃព្រមានពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្នអំពើភេរវកម្មនៅអេហ្ស៊ិប

Share

​បាងកក​ ៖​ រដ្ឋាភិបាល​ថៃ​បាន​ព្រមាន​ដល់​ប្រជាជន​របស់​ខ្លួន​ ដែល​ជា​ពលករ​ចំណាកស្រុក​ធ្វើការ​នៅ​ប្រទេស​អេ​ហ្ស៊ិ​ប​ ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ ចំពោះ​គ្រោះថ្នាក់​ណាមួយ​ដែល​កើតឡើង​ដោយសារ​តែ​ការ​បំផ្ទុះ​គ្រាប់បែក​ និង​អំពើ​ភេរវកម្ម​។​


thia-1

​ការ​ព្រមាន​របស់​ក្រសួងការបរទេស​ថៃ​ធ្វើ​ឡើង​ បន្ទាប់​ពី​មានការ​វាយប្រហារ​មួយ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ទៅ​លើ​សហគមន៍​គ្រឹ​ស្ដ​ស្ទីេ​ន​ ដោយ​សម្លាប់​មនុស្ស​ ២៥​នាក់​ កាលពី​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​មុន​។​

​ក្រសួងការបរទេស​ថៃ​បាន​ជូនដំណឹង​ទៀត​ថា​ ពលរដ្ឋ​ថៃ​ដែល​កំពុងធ្វើការ​ងារ​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ិ​ប​ ឬ​ក៏​អ្នក​ទេសចរណ៍​ ត្រូវធ្វើ​ដំណើរ​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​និង​ជៀសវាង​ ទៅ​កាន់​តំបន់​មួយ​ចំនួន​ ដែល​ជា​គោលដៅ​វាយប្រហារ​ពី​សំណាក់​ពួក​សកម្មប្រយុទ្ធ​ ។​

​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ទៀត​ថា​ ប្រសិនបើ​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ត្រូវ​ប្រ​ញ​ប់​ទាក់ទង​មក​កាន់​ស្ថានទូត​របស់​ថៃ​ដែល​ប្រចាំ​នៅ​ទីក្រុង​គែ​ ប្រទេស​អេ​ហ្ស៊ិប​ ឱ្យ​បាន​ទាន់​ពេលវេលា​ ៕ The Nation

Share

ព័ត៌មានទាក់ទង

Image