en     km
en     km

​ស្ទើរ​គ្រប់​កម្មវិធី​ទូរទស្សន៍​ទាំងអស់​ សម្បូរ​ដោយ​រូបភាព​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​

Share

​ភ្នំពេញ៖ ការ​អង្កេត​មួយ​របស់​មូល​និ​ធី​អាស៊ី​ បាន​រក​ឃើញ​ថា​ កម្មវិធី​មួយ​ចំនួន​របស់​ស្ថាន​នី​យ៍​ទូរទស្សន៍​ល្បីៗ​នៅ​កម្ពុជា​ សុទ្ធតែ​ផ្ទុក​នូវ​ខ្លឹមសារ​អំពើ​ហឹ​ង្សា​គ្រប់​ទម្រង់​ទៅ​លើ​ស្ត្រី​។​ ​កម្មវិធី​ទូរទស្សន៍​ដែល​ផ្ទុក​នូវ​ខ្លឹមសារ​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​ខ្លាំង​ជាងគេ​គឺ​ទូរទស្សន៍​ MY​ TV​  បន្ទាប់​មក​ប៉ុ​ស្សិ៍​លេខ​៥​ ប៉ុស្តិ៍​ស៊ី​ធី​អ៊ី​ន​ ហង្ស​មាស​ និង​ប៉ុស្តិ៍​បាយ័ន​។​

រូបតំណាង៖អំពើហិង្សាលើស្ត្រីតាមកញ្ជក់ទូរទស្សន៍
រូបតំណាង៖អំពើហិង្សាលើស្ត្រីតាមកញ្ជក់ទូរទស្សន៍
រូបតំណាង៖អំពើហិង្សាលើស្ត្រីតាមកញ្ជក់ទូរទស្សន៍[/caption]​លទ្ធផល​នៃ​ការ​អង្កេត​នេះ​ ត្រូវ​បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​០៩​ ធ្នូ​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ ជប៉ុន​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

​កម្មវិធី​ទូរទស្សន៍​ដែល​សាធារណៈជន​បាន​ទស្សនា​ជា​រៀងរាល់ថ្ងៃ​ មាន​ដូច​ជា​រឿង​ភាគ​ កំប្លែង​ ចម្រៀង​ ក៏​ដូច​ជា​ពាណិជ្ជកម្ម​ គឺ​បាន​បង្កប់​នូវ​ខ្លឹមសារ​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​។​

​នេះ​បើ​តាម​ការ​បង្ហាញ​របស់រប​ស់លោក​ ស​ សិលា​ មន្ត្រី​ស្រាវជ្រាវ​របស់​ មូលនិធិ​អាស៊ី​។​លោក​បានឱ្យ​ដឹង​ថា​ កម្មវិធី​ ដែល​បង្កប់​នូវ​រូបភាព​ ប្រើប្រាស់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​ខ្ពស់​ជាងគេ​គឺ​នៅ​ក្នុង​ កម្មវិធី​ចម្រៀង​ដែល​មាន​រហូត​ដល់​៧៤%​ បន្ទាប់​មក​ពាណិជ្ជកម្ម​៥៩%​ កំប្លែង​៤៧%​ និង​រឿង​ភាគ​៤៦%​។​ ក្នុង​នោះ​ រឿង​ភាគ​បរទេស​ដែល​ស្ថានីយ៍ទូរទស្សន៍​នានា​ យក​មក​ចាក់​បញ្ចាំង​ មាន​ខ្លឹមសារ​ខ្ពស់​ជាង​ភាពយន្ត​ខ្មែរ​ ប្រមាណ​៥%​។​

​លោក​ឱ្យ​ដឹងផង​ដែរ​ថា​ ស្ថានីយ៍ទូរទស្សន៍​ ដែល​កម្មវិធី​ មាន​ខ្លឹមសារ​ប្រើប្រាស់​អំពើ​ហិង្សា​ខ្ពស់​ជាង​គឺ​ ទូរទស្សន៍​ MY​ TV​ ខ្ពស់​ជាងគេ​ គឺ​ទាំង​រឿង​ភាគ​ កំប្លែង​ ចម្រៀង​ និង​កម្មវិធី​កំសាន្ត​។​

​លោក​បន្ត​ថា​ នៅ​ពេល​ដែល​កម្មវិធី​ទូរទស្សន៍​ បង្កប់​នូវ​ខ្លឹមសារ​ប្រើ​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​កាន់តែ​ច្រើន​នោះ​ នឹង​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​ទៅ​ជា​រឿង​ធម្មតា​ និង​មិនសូវ​យកចិត្តទុកដាក់​លើ​អំពើ​ហឹ​ង្សា​លើ​ដៃគូ​ស្និទ្ធស្នាល​ និង​ជំរុញ​ឱ្យ​មានការ​កើនឡើង​នូវ​អាក្បកិរិយា​ហិង្សា​។​

​លោក​ ស​ សិលា​ បាន​បង្ហាញ​បន្ថែម​ថា​ អ្នក​មើល​ទូរទស្សន៍​មាន​ហានិភ័យ​ខ្ពស់​ជាង​អ្នក​មិន​បាន​មើល​រហូត​ដល់​១៧៨%​ ក្នុង​ការ​ក្លាយជា​អ្នក​រង​គ្រោះ​នៃ​អំពើ​ហឹ​ង្សា​ពី​ដៃគូ​ស្និទ្ធស្នាល​រួម​មាន​ ប្តី​ សង្សារ​ ឬ​ គូ​ដណ្តឹង​។​

​លោក​បង្ហាញ​ ថា​ ៩៩%​នៃ​អ្នកចូលរួម​ បាន​ប្រឈម​នូវ​ការ​មើលឃើញ​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​៤២%​ បាន​ទទួលស្គាល់​ និង​រាយការណ៍​ថា​បាន​មើលឃើញ​អំពើ​ហិង្សា​លើ​ស្ត្រី​។​

​ចំណែក​លោក​ អ៊ុយ​ សា​រ៉េ​ត​ តំណាង​មក​ពី​វិទ្យាស្ថាន​បើក​ទូលាយ​ ថ្លែង​ថា​ រូបភាព​អវិជ្ជមាន​ដែល​បង្ហាញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រាល់​ថ្ងៃនេះ​ បាន​បង្ហាញ​នូវ​ឥទ្ធិពល​អាក្រក់​ ដោយ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​នៃ​ការ​ប្រើ​អំពើ​ហឹ​ង្សា​ យល់​ថា​ ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​ជា​រឿង​ត្រឹមត្រូវ​ និង​សម​ ហេតុផល​។​

​លោក​បន្ត​ថា​ វិទ្យាស្ថាន​បើក​ទូលាយ​កំពុង​ធ្វើ​យុទ្ធនាការ​មួយ​ដើម្បី​ធ្វើ​យ៉ាងណា​ កាត់​បន្ថយ​ខ្លឹមសារ​អវិជ្ជមាន​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ដៃគូ​ស្និត​ស្នាល​ និង​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ផ្តល់​យោបល់​ទៅ​ឱ្យ​ស្ថានីយ៍ទូរទស្សន៍​ និង​ផលិតករ​ឱ្យ​គាត់​ជួយ​កែ​លម្អ​ខ្លឹមសារ​ដែល​បាន​ផលិត​ ក្នុង​ការ​កាត់​បន្ថយ​រូបភាព​ហិង្សា​ ដែល​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន​។​

​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ ស​ សិលា​ ការ​រង​គ្រោះ​ និង​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​លើ​ដៃគូ​ស្និទ្ធស្នាល​ មាន​កម្រិត​ខ្ពស់​បំផុត​ នៅ​ក្នុង​គ្រួសារ​ដែល​មាន​ចំណូល​១០០​ដុល្លារ​ ឬ​តិច​ជាង​នេះ​ ក្នុង​ខែ​ អ្នក​ដែល​មាន​អាយុ​ពី​២៦​ ដល់​៤៩​ឆ្នាំ​ ជា​អ្នក​រស់នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​ និង​អ្នក​ទទួល​ការ​អប់រំ​កម្រិត​ថ្នាក់​ទី​៦​ ឬ​ទាប​ជាង​នេះ​។​

​យ៉ាងណា​ វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ម្ចាស់​ស្ថានីយ​ ទូរទស្សន៍​ MY​ TV​ ឬ​ស្ថានីយ​មួយ​ចំនួន​បាន​ទេ​នៅ​ថ្ងៃនេះ​ ជុំវិញ​ការ​លើក​ឡើង​នេះ​ ដោយ​គ្មាន​ប្រភព​ដើម្បី​ទាក់ទង​៕

Share

ព័ត៌មានទាក់ទង

Image