en     km
en     km

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​សង្ឃឹមថា​ បក្សនយោបាយ​លែង​បង្កជម្លោះ​ជាមួយ​គ្នា​

Share

ភ្នំពេញ៖ លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​សង្ឃឹមថា​ ចាប់ពី​ថ្ងៃនេះ​តទៅ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​ជម្លោះ​ នឹង​លែង​បង្កជម្លោះ​ជាមួយ​និង​គ្នា​ ហើយ​ធ្វើ​អោយ​មាន​ស្ថេ​រ​ភាព​នយោបាយ​ល្អ​ប្រសើរ​ឡើង​វិញ​។​

លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​
លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​

ប្រសាសន៍​របស់​លោក​ George​ Edgar​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​របស់​វិទ្យុ​ស្ដ្រី​FM102​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​០៧​ ខែធ្នូ​ នេះ​។​

​លោក​បាន​មាន​ប្រសាសន៍​ អបអរសាទរ​ការ​លើកលែងទោស​លោក​ កឹ​ម​ សុខា​ ​ ហើយ​សង្ឃឹមថា​ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​នឹង​មិនកើត​ឡើង​ទៀត​ទេ​ ។​

​ការ​ថ្លែង​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ធ្វើ​ឡើង​ស្រប​ពេល​លោក​ កឹ​ម​ សុខា​ នា​ពេល​នេះ​ បាន​ចូល​ប្រជុំ​សភា​ បន្ទាប់​ពី​លោក​ឃុំ​ខ្លួនឯង​ រយៈពេល​ជាង​ ៦​ខែ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ រួច​មក​។​

​លោក​ កឹ​ម​ សុខា​ ដែល​ទទួល​បានការ​លើកលែងទោស​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​នេះ​ លោក​បាន​ប្រកាស​ថា​នឹង​ប្រើប្រាស់​តួនាទី​របស់​លោក​ ជា​អ្នកតំណាង​រាស្ដ្រ​ដើម្បី​ចុះ​ជួប​ប្រជារាស្ដ្រ​ជា​ថ្មី​ម្ដងទៀត​៕

Share

ព័ត៌មានទាក់ទង

Image