en     km
en     km

​លោក​ កឹ​ម​ សុខា​ ចូលរួម​ប្រជុំ​សភា​ បន្ទាប់​ពី​ទទួល​បាន​សេរីភាព​ឡើង​វិញ​

Share

ភ្នំពេញ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ បាន​ចូលរួម​ប្រជុំ​សភា​ ឡើង​វិញ​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ ក្រោយ​ពី​អវត្តមាន​អស់​រយៈ​ជិត​មួយ​ឆ្នាំ​។​ 

លោក កឹម សុខា ចូលរួមប្រជុំសភា
លោក កឹម សុខា ចូលរួមប្រជុំសភា

ការ​ចូលរួម​ប្រជុំ​សភា​ជា​ថ្មី​របស់​ប្រធាន​ស្តីទី​គណបក្សប្រឆាំង​រូប​នេះ​ បន្ទាប់​ពី​ព្រះមហាក្សត្រ​ បាន​លើកលែងទោស​ដល់​លោក​ តាម​សំណើ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ នេះ​លើក​ដំបូង​ហើយ​ដែល​លោក​ កឹ​ម​ សុខា​ បាន​ចូលរួម​ប្រជុំ​សភា​ពេញអង្គ​ បន្ទាប់​ពី​លោក​មានរឿង​អាស្រូវ​ស្នេហា​លួចលាក់​ជាមួយ​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

​ជាមួយនឹង​វត្តមាន​របស់​លោក​ កឹ​ម​ សុខា​ កិច្ចប្រជុំ​សភា​ពេញអង្គ​នៅ​ព្រឹក​នេះ​ ក៏​មាន​វត្តមាន​ចូលរួម​ពី​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។​ តាម​គម្រោង​ សម្តេច​ ហ៊ុន​ សែន​ និង​ មេដឹកនាំ​បក្ស​ប្រឆាំង​ ក៏​មាន​គម្រោង​ជួប​គ្នា​ ផង​ដែរ​ ដើម្បី​ពិភាក្សា​គ្នា​ រក​ដំណោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​នៅ​សេសសល់​ ដែល​ឈាន​ទៅ​រក​ការ​ដោះ​លែង​ សកម្មជន​គណបក្សប្រឆាំង​ និង​សកម្មជន​សិទ្ធិ​មនុស្ស​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ រដ្ឋសភា​បាន​បើក​កិច្ច​ពេញអង្គ​ ដោយ​មានការ​ចូលរួម​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ធ្វើការ​បោះ​ឆ្នោត​អនុម័ត​ចំពោះ​ការ​ដាក់​បេក្ខភាព​ លោក​ សួន​ រី​ដា​ ជំនួស​តំណែង​តំណាងរាស្ត្រ​របស់​ លោក​ ប៉ែន​ សុវណ្ណ​ ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ទទួលមរណភាព​។​

​កិច្ចប្រជុំ​ពេញអង្គ​ ដែល​បាន​ចាប់ផ្តើម​នៅ​ម៉ោង​៨​ព្រឹក​នេះ​ ក្រោម​អធិបតីភាព​សម្តេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​។​ វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ​សភា​នា​ពេល​នេះ​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ៦៥​សម្លេង​ និង​គណបក្ស​សង្គ្រោះ​ជាតិ​៣៩​សម្លេង​៕

លោក កឹម សុខា ចូលរួមប្រជុំសភា
លោក កឹម សុខា ចូលរួមប្រជុំសភា

​  

Share

ព័ត៌មានទាក់ទង

Image