en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ចង់​លើក​ទីលាន​ប្រជាធិបតេយ្យ​ទៅ​មុខ​ស្ថានទូត​អា​មេ​រិ​ក​

Share

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកចង់លើកទីលានប្រជាធិបតេយ្យ ដែលជាកន្លែងប្រជាពលរដ្ឋធ្វើបាតុកម្ម ទៅមុខស្ថានទូតអាមេរិកវិញ។

សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងនៅ ទិវាជនពិការកម្ពុជា លើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនៅថ្ងៃទី០៦ ខែ ធ្នូនេះ។

សម្តេចថ្លែងដូចនេះខណៈសម្តេចមើលឃើញថា សហរដ្ឋអាមេរិកចូលចិត្តគាំទ្របាតុកម្ម ហើយការតវ៉ាធ្វើបាតុកម្មភាគច្រើន គឺជាការជំរុញរបស់អង្គការសង្គមស៊ីវិល ដែលគាំទ្រដោយអាមេរិក ឬគាំទ្រដោយអាមេរិកផ្ទាល់តែម្តង។

សម្តេចបានមានប្រសាសន៍ថា ការលើកទីលានប្រជាធិបតេយ្យយកទៅដាក់នៅទីតាំងណាគឺជាសិទ្ធិរបស់ អាជ្ញាធរ។

លោកបន្តថា៖«ការប្រមូលផ្តុំវាគ្មានអីខុសគ្នាទេ សម័យឥលូវនោះ ប្រមូលនៅឯណាក៏បានដែរ ព្រោះគេមិនមែនមកមើល ឯណា គេមើលតាមហ្វេសប៊ុកតើ គេមើលតាមការផ្សាយតើ»

ទីលានប្រជាធិបតេយ្យ សព្វថ្ងៃមានទីតាំងនៅ ក្រោយអាគារវឌ្ឍនៈ ហើយជាកន្លែង របស់ អ្នកលក់រថយន្តនៅម្ដុំវត្តភ្នំ។ ប្រជាជនខ្មែរបានស្គាល់ ទីលានប្រជាធិបតេយ្យ ច្បាស់ នៅពេល គណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្ម នៅទីនោះកាលពីឆ្នាំ២០១៣ហើយជាកន្លែងដែលអាជ្ញាធរ បង្ក្រាបអ្នកតវ៉ាដ៏ខ្លាំងដែរ៕

 

ទីលានប្រជាធិបតេយ្យដែលប្រជាពលរដ្ឋធ្វើការតវ៉ានាពេលកន្លងមក។
ទីលានប្រជាធិបតេយ្យដែលប្រជាពលរដ្ឋធ្វើការតវ៉ានាពេលកន្លងមក។
ទីលានប្រជាធិបតេយ្យដែលប្រជាពលរដ្ឋធ្វើការតវ៉ានាពេលកន្លងមក។
ទីលានប្រជាធិបតេយ្យដែលប្រជាពលរដ្ឋធ្វើការតវ៉ានាពេលកន្លងមក។

Share

ព័ត៌មានទាក់ទង

Image