en     km
en     km

RNTCនៃប្រទេសហូឡង់បើកវគ្គសិក្សាជំនាញសារព័ត៌មាន Multimedia នៅកម្ពុជា

Share

មជ្ឈមណ្ឌលហ្វឹកហ្វឺនវិទ្យុហូឡង់ ហៅកាត់ថា RNTC នឹងបើកវគ្គសិក្សារយៈពេល ២សប្ដាហ៍ដល់អ្នកសារព័ត៌មានកម្ពុជា ចំនួន ២០រូបសំដៅផ្ដល់ជំនាញសារព័ត៌មាន Multimedia ដោយផ្ដោតសំខាន់ទៅលើសិទ្ធិស្រ្ដី ។
5
តាមសេចក្ដីជូនដំណឹងរបស់ RNTC ដែលមណ្ឌលព័ត៌មានស្រ្ដីកម្ពុជាទទួលបាននៅថ្ងៃនេះ វគ្គសិក្សានេះមានរយៈពេល ២សប្ដាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ដល់ថ្ងៃទី១៦ធ្នូ នៅរាជធានីភ្នំពេញ។

តាមប្រភពដដែល គ្រូបង្គោល ឬក៏អ្នកហ្វឹកហ្វឺននឹងដឹកនាំការធ្វើទស្សនកិច្ចទៅកាន់អង្គភាពព័ត៌មានមួយចំនួននៅភ្នំពេញ នៅថ្ងៃទី ០៧ ធ្នូ ក្នុងនោះមានមណ្ឌលព័ត៌មានស្រ្ដីកម្ពុជាផងដែរ។  

តាមសេចក្ដីប្រកាសព័ត៌មាន ទស្សនកិច្ចនេះដើម្បីស្វែងយល់អំពីការរីកចំរើន និងផលលំបាកមួយចំនួននៃការផលិតព័ត៌មានដែលទាក់ទងនិងបញ្ហាមួយចំនួននៃសង្គម និងបញ្ហារបស់ស្រ្ដី ហើយប្រតិភូនឹងត្រូវសាកសួរជាមួយស្ថាប័នព័ត៌មានទាំងនោះ អំពី គុណប្រយោជន៍នៃព័ត៌មានវិទ្យុ  វេបសាយ ទូរទស្សន៍ និងសារព័ត៌មានបោះពុម្ពផ្សាយ។

ក្រៅពីនេះ ប្រតិភូរបស់RNTC ក៏នឹងសាកសួរបន្ដទៀតអំពីតួនាទីស្រ្ដីក្នុងវិស័យសារព័ត៌មាន បញ្ហាការប្រើប្រាស់ប្រភពព័ត៌មាន និងការខិតខំប្រឹងប្រែងលើកទឹកចិត្តរបស់រដ្ឋាភិបាល ទាក់ទងនឹងសមភាពយេនឌ័រនៅក្នុងការងារ។

នេះជាលើកដំបូងហើយ ដែលអង្គការ RNTC នៃប្រទេសហូឡង់ បានមកបើកវគ្គសិក្សាលើជំនាញសារព័ត៌មាន Multimedia នៅកម្ពុជា រួមនឹងប្រទេសអាស៊ីបួនផ្សេងទៀត៕

Share

ព័ត៌មានទាក់ទង

Image