en     km
en     km

​សង្គម​ស៊ី​វិល​សោកស្តាយ​ ដែល​ គ​.​ជ​.​ប​ សម្រេច​ពន្យា​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តែ​១​ថ្ងៃ​

Share

ភ្នំពេញ៖ ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ឃ្លាំមើល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អស់​រយៈពេល​ ៣​ ខែ​មកនេះ​ បាន​សម្តែង​ការ​សោកស្តាយ​ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ សម្រេច​ពន្យា​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តែ​១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ខណៈ​អ្នក​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មាន​ចំនួន​ច្រើន​ទៀត​នៅ​ទ្បើ​យ​។​ ការ​លើក​ទ្បើ​ង​ដូចនេះ​បន្ទាប់​ពី​គ​.​ជ​.​ប​ បើក​កិច្ចប្រជុំ​មួយ​នៅ​ជុំវិញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​សម្រេច​ពន្យា​ពេល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​១​ថ្ងៃ​ទៀត​។​

រូបភាពពលរដ្ឋដែលបានទៅចុះឈ្មោះតាមប្រព័ន្ធបោះឆ្នោតថ្មី ។
រូបភាពពលរដ្ឋដែលបានទៅចុះឈ្មោះតាមប្រព័ន្ធបោះឆ្នោតថ្មី ។

​សេចក្ដីជូនដំណឹង​របស់​ គ​.​ជ​.​ប​ ដែល​បាន​ពន្យារពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺ​ធ្វើ​ឡើង​ បន្ទាប់​ពី​ថ្នាក់ដឹកនាំ​របស់​ស្ថាប័ន​នេះ​បាន​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ការ​ស្នើ​សុំ​ របស់​សង្គម​ស៊ី​វិល​និង​គណបក្ស​សង្គ្រោះ​ជាតិ​។​ ដោយ​ពិនិត្យ​ឃើញ​ថា​ ចំនួន​ពលរដ្ឋ​មក​កាន់​ការិយាល័យ​មាន​ចំនួន​នៅ​ច្រើន​នៅឡើយ​ ដែល​ គ​.​ជ​.​ប​ សម្រេច​បន្ថែម​ពេល​មួយ​ថ្ងៃ​ទៀត​គឺ​នៅ​ថ្ងៃ​ទី​៣០​ វិច្ឆិកា​។​ តែ​បែប​នេះ​ក្ដី​មិន​បាន​ធ្វើ​ឱ្យ​មានការ​គាំទ្រ​ ពី​អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​ងារ​លើ​ការ​បោះ​ឆ្នោត​ និង​គណបក្សប្រឆាំង​។​

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ លោក​ សំ​ គ​ន្ធា​មី​ មាន​ប្រសាសន៍​ថា​រយៈពេល​ដែល​ គ​.​ជ​.​ប​ ពន្យា​ពេល​តែ​១​ថ្ងៃនេះ​គឺ​មាន​រយៈពេល​ខ្លី​នៅ​ទ្បើ​យ​។​ លោក​ថា​ចំនួន​អ្នក​ដែល​មិន​ទាន់​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មាន​ចំនួន​ច្រើន​ដែល​ហេតុនេះ​ លោក​ថា​ គ​.​ជ​.​ប​ គួរតែ​ពន្យា​ពេល​១​ស​ប្តា​ហ៍​ទៀត​ទើប​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ លោក​ សំ​ គ​ន្ធា​មី​ លើក​ទ្បើ​ង​ថា​នៅ​សល់​រយៈពេល​១​ថ្ងៃ​ទៀត​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ គ​.​ជ​.​ប​ ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ និង​ជំរុញ​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ភូម​ ឃុំ​ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឱ្យ​ពួក​គេ​បាន​មក​ចុះ​ឈ្មោះ​ឆ្នោត​។​

«​ខ្ញុំ​គិត​ថា​ខ្លី​ណាស់​ការ​ពន្យា​មួយ​ថ្ងៃ​ហ្នឹង​ វា​មិន​គួរ​អ្នក​ដែល​នៅ​សេសសល់​ឱ្យ​គាត់​មក​ចុះ​ឈ្មោះ​អោយ​អស់ចិត្ត​ទៅ​យើង​ក្រុម​សង្គម​ស៊ី​វិល​សុំ​មួយ​អាទិត្យ​ ហើយ​យើង​បង្កើន​ការ​ផ្សព្វផ្សាយ​ទៀត​ទៅ​ ហើយ​មួយ​អាទិត្យ​វា​ល្មម​អ្នក​ដែល​នៅ​រារែក​ឬ​ក៏​អ្នក​ដែល​រវល់​អីចុង​ក្រោយ​គេ​ហ្នឹង​ គួរតែ​បាន​មក​ចុះ​គ្រប់ៗ​គ្នា​ មួយ​ថ្ងៃ​វា​ខ្លី​ពេក​ រយៈពេល​វា​លឿន​ពេក​តែ​មួយ​ថ្ងៃ​ទៀត​តាស​ សង្គម​ស៊ី​វិល​យើង​ស្នើ​៧​ថ្ងៃ​ប៉ុន្តែ​យើង​ស្នើ​សុំ​ហ្នឹង​មិនមែន​ទូ​ទាំង​ប្រទេស​ទេ​ យើង​ជ្រើសរើស​យក​តែ​ខេត្ត​ណា​ដែល​មាននៅ​ចំនួន​អ្នក​សុំ​ចុះ​ឈ្មោះ​ហ្នឹង​ច្រើន​»​។​

​ទាក់ទង​ការ​ពន្យា​ពេល​នេះ​ អ្នកនាំពាក្យ​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ គ​.​ជ​..​ប​ លោក​ ហង្ស​ ពុទ្ធា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែ​ វិច្ឆិកា​ នេះ​ថា​ គ​.​ជ​.​ប​ សម្រេច​ពន្យារពេល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​មួយ​ថ្ងៃ​ទៀត​ មាន​ន័យ​ថា​ ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អាច​មាន​ពេល​ត្រឹម​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បាន​។​ ការ​សម្រេច​ពន្យារពេល​នៃ​ការ​ចុះ​ឈ្មោះ​ត្រឹមតែ​មួយ​ថ្ងៃ​បែប​នេះ​ លោក​ ហង្ស​ ពុទ្ធា​ ពន្យល់​ថា​ គឺ​ដោយសារ​ប្រតិទិន​ និង​ការងារ​បច្ចេកទេស​របស់​ គ​.​ជ​.​ប​ មាន​ភាព​ចង្អៀត​ ដែល​មិន​អាច​ពន្យារពេល​ច្រើន​ថ្ងៃ​បាន​។​ មួយវិញទៀត​លោក​ថា​ ការ​ពន្យារពេល​មួយ​ថ្ងៃនេះ​ ក៏​ព្រោះតែ​ គ​.​ជ​.​ប​ មើលឃើញ​ពី​សន្ទុះ​នៃ​អ្នក​ទៅ​ចុះ​ឈ្មោះ​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ហាក់​មាន​សន្ទុះ​ខ្លាំងក្លា​ ហើយ​ គ​.​ជ​.​ប​ ទុក​រយៈ​មួយ​ថ្ងៃ​ដើម្បី​បើកឱកាស​ឱ្យ​កាន់តែ​ទូលាយ​សម្រាប់​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ បាន​ទៅ​ចុះ​ឈ្មោះ​បាន​កាន់តែ​ច្រើន​។​

nec-sovanចំណែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​ថា​ ការ​សម្រេច​ពន្យា​ពេល​១​ថ្ងៃ​ទៀត​នេះ​ គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​នៅ​មាន​ចំនួន​ច្រើន​ទៀត​នៅ​ទ្បើ​យ​ ។​លោក​ថា​គ​.​ជ​.​ប​ គួរ​ពន្យា​ពេល​លើស​ពី​១​ថ្ងៃ​ ហើយ​ការ​ពន្យា​ពេល​នោះ​ក៏​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​នីតិ​វិនៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែរ​។​ លោក​ យឹ​ម​ សុវណ្ណ​ ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ខណៈ​ការ​ពន្យា​ពេល​ចុះ​ឈ្មោះ​នៅ​សល់​តែ​១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​

«១​ថ្ងៃ​មិន​គ្រប់​ទេពី​ព្រោះ​បើ​យើង​មើល​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​ហើយ​គាត់​អ​ញ្ចើ​ញ​ទៅ​ចុះ​ឈ្មោះ​គឹ​ច្រើនៗ​ណាស់​ក្នុង​១​ថ្ងៃជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​សុទ្ធតែ​ជាង​១​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ​ ហើយ​យើង​សល់​ប្រហែល​២​លាន​នាក់​ទៀត​ដូច្នេះ​គួរតែ​យើង​មើល​ការ​ចង់​ចុះ​របស់​ប្រជាពលរដ្ឋ​ហ្នឹង​គួរតែ​ពន្យា​ពេល​ឱ្យ​បាន​ច្រើន​ជាង​នេះ​ ពី​ ៣​ ថ្ងៃ​ទៅ​ មួយ​អាទិត្យ​យ៉ាងតិច​ព្រោះ​រឿង​ប្រជាពលរដ្ឋ​មិន​ទៅ​ចុះ​ជា​រឿង​របស់​គាត់​តែបើ​គាត់​ចង់ទៅ​ចុះ​ហើយ​តែ​គាត់​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​អាហ្នឹង​យើង​គួរ​ពិនិត្យ​យ៉ាងណា​ឱ្យ​សិទ្ធិ​របស់​គាត់​អនុវត្ត​បាន​ទូលំទូលាយ​»​។​

​ជុំវិញ​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​ លោក​គាំទ្រ​ទៅ​តាម​ការ​សម្រេច​របស់​ គ​.​ជ​.​ប​ ព្រោះ​ការ​ពន្យា​ពេល​នេះ​នឹង​បង្កើន​អ្នក​ដែល​មិន​ទាន់​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​មក​ចុះ​ឈ្មោះ​បន្ថែម​ទៀត​។​ លោក​ សុខ​ ឥ​សាន្ត​លើក​ទ្បើ​ង​ទៀត​ថា​ ចំពោះ​ការ​សម្រេច​របស់​គ​.​ជ​.​ប​ នេះ​ដែរ​ គេ​មិន​អាច​បង្គាប់បញ្ជា​គ​.​ជ​.​ប​ គួរតែ​ពន្យា​ពេល​លើស​ពី​នេះ​ឬ​យ៉ាងណា​នោះ​ទេ​ព្រោះ​នេះ​ជា​សេចក្តីសម្រេច​របស់​គ​.​ជ​.​ប​។​ ទោះបី​យ៉ាងនេះ​ក្តី​លោក​ សុខ​ ឥ​សាន្ត​ ទទួលស្គាល់​ថា​រយៈពេល​តែ​១​ថ្ងៃនេះ​គឺ​ពិតជា​មិន​អាច​គ្រប់គ្រាន់​នោះ​ទេ​ ។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

«​វា​មិន​អាច​គ្រប់គ្រាន់​ទេ​ក៏​ប៉ុន្តែ​យើង​យល់​ថា​គួរ​ឱ្យ​សោកស្តាយ​ដែល​បង​បងប្អូន​ដែល​ដល់​អាយុ​បោះ​ឆ្នោត​ហើយ​មិន​ព្រម​អ​ញ្ចើ​ញ​រួសរាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រក្សា​៣​ខែ​ហើយ​ដល់​អ​ញ្ចឹ​ង​ប្រ​ទ្បា​យ​ពេល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វា​ខកដំណើរ​។​ វា​ច្បាស់​ហើយ​បើសិនជា​ណា​បាន​ គ​.​ជ​.​ប​ គាត់​សម្រេច​ថា​ ៣​ ថ្ងៃ​ទៅ​ ១​ស​ប្តា​ហ៍​ទៀត​អាហ្នឹង​ក៏​វា​មិន​មាន​បញ្ហា​អី​ទេ​យើង​មិន​យល់​ទាស់​ទេ​យើង​សង្ឃឹមថា​ប្រជាពលរដ្ឋ​យើង​នឹង​បាន​ចុះ​ឈ្មោះ​កាន់តែ​ច្រើន​ហើយ​សន្ទុះ​ភាគរយ​ក៏​វា​កើន​ទ្បើ​ង​តាម​ហ្នឹង​ដែរ​»​។​

​សូម​ជម្រាប​ថា​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ។​ គ​.​ជ​.​ប​ បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ ១៨​ ឆ្នាំ​ឡើង​ ហើយ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ចំនួន​ជាង​ ៩​លាន​ ៦​ សែន​នាក់​៕

Share

ព័ត៌មានទាក់ទង

Image