en     km
en     km

លោក​ សម​ រ​ង្ស៊ី​៖​សង្ឃឹមថា​មានការ​ផ្ទេរអំណាច​បើ​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ ហើយ​ក៏​គ្មាន​ទ័ព​ឧទ្ទាម​ដែរ​(​បទ​សម្ភាសន៍​)​

Share

​ភ្នំពេញ​៖​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​FM​ 102​  នៅ​ថ្ងៃ​ទី​២៨​ វិច្ឆិការ​ នេះ​ លោក​ សម​ រ​ង្ស៊ី​ បាន​អះអាង​ថា​ បើ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​  គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ បាន​ជ័យជម្នះ​ដឹង​នាំ​រដ្ឋាភិបាល​គឺ​ពិតជា​មានការ​ផ្ទេរអំណាច​ព្រោះថា​ សហគមន៍​អន្តរជាតិ​ គេ​មិន​អោយ​ប្រទេស​កម្ពុជា​មាន​ទ័ព​ឧទ្ទាម​នោះ​ទេ​។

លោក សម រង្ស៊ី និងលោក កឹម សុខា
លោក សម រង្ស៊ី និងលោក កឹម សុខា

​លោក​មាន​ទំនុកចិត្ត​ដូចនេះ​ដោយសារ​តែ​លោក​មាន​ ក្ដី​សង្ឃឹមលើ​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី​ ដែល​មាន​ភាព​សុក្រឹត​ និង​គ្មាន​ឈ្មោះ​ស្ទួន​ ឬ​ឈ្មោះ​ខ្មោច​ ដូច​អាណត្តិ​មុនៗ​នោះ​ទេ​។​ ​តែ​យ៉ាងណា​ ក៏​ដោយ​លោក​ថា​ លោក​ត្រូវ​តែ​វិល​មក​កម្ពុជា​នៅ​ពេល​ កាលៈទេសៈ​ មក​ដល់​ ដោយ​មធ្យោបាយ​ណា​ក៏​ដោយ​។

​ថ្មីៗ​នេះ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ បាន​អះអាង​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ បក្ស​កាន់​អំណាច​នៅ​តែ​ឈ្នះ​ការ​បោះ​ឆ្នោត​ ព្រោះ​ពលរដ្ឋ​នៅ​តែ​មាន​ជំនឿ​លើ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​មុខ​ទៀត​ ខណៈ​អ្នកនាំពាក្យ​រូប​នេះ​បាន​បដិសេធ​អ្វី​ដែល​មេ​ក្ស​ប្រឆាំង​រូប​នេះ​តែង​ចោទ​បក្ស​នេះ​ឈ្នះ​ឆ្នោត​ដោយ​ការ​លួច​បន្លំ​ សន្លឹក​ឆ្នោត​។​ តែ​ចំណែក​លោក​ សម​ រ​ង្ស៊ី​ វិញ​នៅ​តែ​អះអាង​ថា​ បក្ស​កាន់​អំណាច​អស់​ផ្លូវ​ឈ្នះ​ឆ្នោត​ទៀត​ឡើយ​។​ ​ដើម្បី​ជ្រាបសូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក​ នួន​ បូ​រិ​ន​ ជាមួយ​លោក​ សម​ រ​ង្ស៊ី​ ដូច​តទៅ​៖

 

Share

ព័ត៌មានទាក់ទង

Image