en     km
en     km

​អតីត​អ្នកមាន​តួនាទី​នៃ​ ខ្មែរក្រហម​និយាយ​ថា​តួនាទី​របស់​ពួក​គាត់​ គឺជា​ការ​ចាប់បង្ខំ​ (មានសំឡេង)

Share

​នៅ​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​ឆ្នាំ​នេះ​យុវជន​មក​ពី​សាល​កល​វិទ្យាល័យ​ផ្សេងៗ​ ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជិត​១០០​នាក់​ជួប​សន្ទនា​ជាមួយ​អតីត​ស្ត្រី​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​។​ កិច្ច​សន្ទនា​គ្នា​នេះ​រៀបចំ​ដោយ​អង្គការ​ក្តី​ករុណា​ នៅ​មជ្ឈមណ្ឌល​ដាយ​កូ​នៀ​នៅ​ក្បែ​គុក​ទួល​ស្លែង​។​ ក្នុង​ពិធី​នេះ​មានការ​ដាក់​តាំង​ពិ​ពណ៌​រូបភាព​នៃ​ទេសភាព​រស់នៅ​និង​ធ្វើការ​ជា​ទាសករ​ក្នុង​របប​ខ្មែរក្រហម​។​

យុវជនមកពីសាលកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញប្រមាណជិត១០០នាក់ជួបសន្ទនាជាមួយអតីតស្រ្តីដែលបានឆ្លងកាត់របបខ្មែរក្រហម។
យុវជនមកពីសាលកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញប្រមាណជិត១០០នាក់ជួបសន្ទនាជាមួយអតីតស្រ្តីដែលបានឆ្លងកាត់របបខ្មែរក្រហម។

​ពិ​ពណ៌​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ ពី​ការ​ឈឺចាប់​របស់​ក្រុម​ស្ត្រី​ដែល​បា​ន្ល​ង​កាត់​សម័យ​នោះ​ ជា​ពិសេស​ ហេតុផល​ដែល​ប្រជាពលរដ្ឋ​ចូលរួម​បម្រើ​ការងារ​ក្នុង​សម័យ​ខ្មែរក្រហម​ និង​ ផល​លំបាក​របស់​ពួ​គគាត់​។​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ដូច​តទៅ​៖

 

​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ សង្គ្រាមស៊ីវិល​ប្រមាណ​៥​ឆ្នាំ​ ដែល​បាន​បង្ហូរឈាម​គ្នា​រវាង​កងទ័ព​ខ្មែរក្រហម​និង​ កងទ័ព​របស់​ លោក​សេនាប្រមុខ​ លន់​ ន​ល់​ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ ទំលាក់​ព្រះ​អង្គ​សីហ​នុ​នៅ​ឆ្នាំ​១៩៧០​ ហើយ​មាន​សង្គ្រាម​ជាមួយ​កងទ័ព​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧០​ដល់​ថ្ងៃ​១៧​មេ​សា​១៩៧៥​។​ ប្រទេស​ដ៏​កំសត់​នេះ​ ត្រូវ​បាន​ទាញ​ទំលាក់​ក្នុង​ភព​ដ៍​ខ្មៅ​ងងឹត​ ដែល​គេ​ហៅ​ថា​ឆ្នាំ​សូន្យ​ត្រូវ​បាន​គេ​ចាប់​រាប់​ពី​ថ្ងៃ​ 17​មេ​សា​ 1975​ ដល់​ 7​មក​រា​1979​។​

​ទង់ជាតិ​របប​កម្ពុជា​ ប្រជាធិបតេយ្យ​ត្រូវ​បាន​ បង្ហូត​ឡើង​។​ ទង់ជាតិ​ រំលិច​ ដោយ​ ផ្ទៃ​ ព័​ណ​ក្រហម​ និង​ រូប​ប្រាសាទ​កំពូល​ បី​ ព័​ណ​លឿង​ នៅ​ចំ​កណ្ដាល​។​ ផ្ទៃ​ព័​ណ​ក្រហម​ តំណាង​អោយ​ ចលនា​បដិវត្ត​  មាន​ន័យ​ថា​ បូជា​ជិ​វិត​ ដ៍​មុះ​មុត​ និង​អង់អាច​ក្លាហាន​ ដើម្បី​ប្រជាជន​កម្ពុជា​ រំដោះប្រទេស​  ការពារ​ និង​ កសាង​ប្រទេស​។​ ផ្ទៃ​ ប្រាសាទ​កំពូល​ បី​ ព័​ណ​ លឿង​ ជា​និមិត្តរូប​ នៃ​ប្រពៃណី​ជាតិ​របស់​ប្រជាជន​កម្ពុជា​ ដែល​បានការ​ពារ​និង​កសាង​ប្រទេស​ ឆ្ពោះ​ ទៅ​រក​ភាព​រុងរឿង​ មហាលោតផ្លោះ​ មហា​អស្ចារ្យ​។​  

យុវជនមកពីសាលកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញប្រមាណជិត១០០នាក់ជួបសន្ទនាជាមួយអតីតស្រ្តីដែលបានឆ្លងកាត់របបខ្មែរក្រហម។
យុវជនមកពីសាលកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញប្រមាណជិត១០០នាក់ជួបសន្ទនាជាមួយអតីតស្រ្តីដែលបានឆ្លងកាត់របបខ្មែរក្រហម។

ក្រោយ​ពី​ជោគជ័យ​នៃ​របប​ខ្មែរក្រហម​ ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​បែងចែក​ជា​ប្រជាជន​ចាស់​ និង​ ប្រជាជន​ថ្មី​ និង​មាន​រចនា​សម្ព័​ន​យ៉ាង​ជ្រៅ​ពី​ថ្ងា​ក់លើ​ ដល់​ថ្នាក់​ក្រោម​ដូច​ជា​ ប្រធាន​សហករណ៍​  ប្រធាន​កងចល័ត​ ឈ្លប​និង​ នារ​សា​ជាដើម​។​ ក្រោយ​ពី​បែក​សម័យ​ខ្មែ​ក្រហម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មាន​តួនាទី​ក្នុង​សម័យ​ឃោរឃៅ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ខ្លួន​ស្អប់​មិន​រាប់រក​។​

​លោក​ អាល់​លី​អាល់​ណា​សានី​ នាយក​អង្គការ​ ហេ​ន​រេច​បូ​ន​ ស្ទី​ហ្វ​ទង់​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​តាម​រយៈ​អ្នកបកប្រែ​ ក្នុង​កម្មវិធី​កិច្ច​សន្ទនា​ជាមួយ​អតីត​ស្ត្រី​ដែល​បាន​ឆ្លងកាត់​រប​ខ្មែរក្រហម​ ដោយ​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​របស់​រក​ឃើញ​ប្រជាពលរដ្ឋ​៤០​នាក់​ដែល​ធ្លាប់​មាន​តួរ​នាទី​ ក្នុង​សម័យ​ខ្មែរក្រហម​ ពី​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​ចូល​បំរើ​ការ​ឲ្យ​សម័យ​ខ្មែរក្រហម​ថា​។​

​លោក​ អាល់​លី​ អាល់​ណា​សានី​ ថា​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​បំរើ​ការ​ឲ្យ​ខ្មែរក្រហម​ ពួក​គាត់​មានការ​គាប់សង្កត់​មិន​ខុស​ពី​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ​ ដែល​លោក​ថា​ពួក​គេ​ទទួល​តួនាទី​គឺ​ដើម្បី​ឲ្យ​បុគ្គល​ទាំងនោះ​អាច​រស់នៅ​ជាមួយ​គ្នា​ ដោយ​សេចក្តីសុខ​ក្នុង​សហគមន៍​គាត់​។​

ត្រី​ម្នាក់​ដែល​មាន​វ័យ​៥៦​ឆ្នាំ​មក​ពី​ខេត្តព្រៃវែង​ដែល​ធ្លាប់​ទទួល​ការងារ​ជា​ឈ្លប់​ និង​អ្នក​រត​សំបុត្រ​ក្នុង​សម័យ​ខ្មែរក្រហម​ គឺ​ អ្នកស្រី​ អំ​ យិ​ន​ ។​ អ្នកស្រី​ថា​ទោះជា​មាន​តួរ​នាទី​នៅ​ក្នុង​របប​នោះ​ក៏​ដោយ​ក៏​គាត់​មិន​បាន​ហូប​ឆ្អែត​ ឬ​ បាន​សុខ​ស្រួល​ដែរ​។​

​អ្នកស្រី​បន្ត​ថា​ អ្នកស្រី​ត្រូវ​បាន​ អង្គកា​ព្យាយាម​សម្លាប់​ អ្នកស្រី​ជា​ច្រើន​លើក​ច្រើន​សារ​ ទោះជា​អ្នកស្រី​មាន​តួរ​នារ​ទី​ក៏​ដោយ​។​ អ្នកស្រី​បន្ត​ថា​គេ​ចង់​សម្លាប់​ ដោយសារ​តែ​អ្នកស្រី​មិន​អនុវត្តន៍​តាម​គោល​ការ​បាន​ល្អ​។​ អ្នកស្រី​សង្ឃឹមថា​ប្រជាពលរដ្ឋ​នឹង​បាន​យល់​ ពី​ផល​លំបាក​អ្នក​ដែល​ចូល​បម្រើ​ការងារ​របប​ខ្មៅ​នោះ​ហើយ​ មិន​ចង់​ឲ្យ​របប​នោះ​វិ​មក​វិញ​៕

Share

ព័ត៌មានទាក់ទង

Image