en     km
en     km

តុលាការ​ខ្មែរក្រហម​នឹង​បន្ត​សំនុំរឿង​ 002/02​ ប្រឆាំង​នឹង​ នួន​ ជា​ និង​ ខៀវ​ សំ​ផ​ន​🔊

Share

ភ្នំពេញ ៖ ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​ នឹង​ប្រកាស​សាលដីកា​លើ​បណ្តឹងសាទុក្ខ​ ក្នុង​សំណុំរឿង​ ០០២/០១​ ដែល​មាន​ជនជាប់ចោទ​ ២​ រូប​ គឺ​លោក​ នួន​ ជា​ និង​លោក​ ខៀវ​ សំ​ផ​ន​ បន្ទាប់​ពី​ពួក​គេ​ប្ដឹង​សាទុក្ខ​ នឹង​សាលក្រម​សាលា​ ដែល​សម្រេច​ដាក់​ឱ្យ​ពួក​គេ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ស្ថិត​ក្នុង​ប្រភេទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​។​ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ តុលាការ​នឹង​បន្ត​កាត់ទោស​ មេដឹកនាំ​ ២​ រូប​នេះ​ទៀត​នៅ​ក្នុង​សំនុំរឿង​ 002/02​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សាលាក្តី​ខ្មែរក្រហម​ ក្នុង​ស​និ្ន​សី​ទ​កាសែត​នា​ថ្ងៃ​ទី​ ២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​សាន់​វេ​ រាជធានី​ភ្នំពេញ​។​

 

រូបភាព នួន ជា និង ខៀវ សំផន ក្នុងសន្និសីទកាសែតនៅសណ្ឋានគារសាន់វេ
រូបភាព នួន ជា និង ខៀវ សំផន ក្នុងសន្និសីទកាសែតនៅសណ្ឋានគារសាន់វេ

​បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ ក្នុង​សំណុំរឿង​ ០០២/០១​ ពាក់ព័ន្ធ​នឹង​សំណុំ រឿង​ជនជាប់ចោទ​ ២​ រូប​ គឺ​លោក​ នួន​ ជា​ និង​លោក​ ខៀវ​ សំ​ផ​ន​ កាលពី​ថ្ងៃ​ទី​ ០៧​ ខែសីហា​ ឆ្នាំ​២០១៤​ មក​ អង្គ​ជំនុំជម្រះ​សាលាដំបូង​រក​ឃើញ​ថា​ ជនជាប់ចោទ​ទាំង​ ២​ រូប​ មាន​ពិរុទ្ធភាព​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ និង​ បាន​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ជនជាប់ចោទ​ទាំង​ពីរ​អស់​មួយ​ជីវិត​។​ ករណី​នេះ​ជន​ជាប់​ទាំង​ពីរ​ បាន​ធ្វើ​បណ្តឹងសាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ ដោយ​ម្នាក់ៗ​បាន​លើក​ទ​ទ្ប្ហី​ករ​ណ៍​រៀងខ្លួន​។​

​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​សាលាក្ដី​ខ្មែរក្រហម​ លោក​ ឌឹ​ម​ សុវណ្ណ​រុំ​ មាន​ប្រសាសន៍​ថា​ សុំ​ណុំ​រឿង​ ០០២/០១​ បាន​ឈាន​ដល់​ដំណាក់ កាល​មួយ​ជិត​បញ្ចប់​ហើយ​ ដែល​ត្រៀម​នឹង​ចប់​នៅ​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ខាង​មុខ​នេះ​ គឺ​នៅ​ពេល​ដែល​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ចេញ​ដីកា​ស្ថាពរ​ មាន​ន័យ​ថា​សាលដីកា​នេះ​នឹង​បិទផ្លូវ​តវ៉ា​មិន​ឱ្យ​មានការ​តវ៉ា​ក្នុង​សំណុំរឿង​ ០០២/០១​ តទៅ​ទៀត​នោះ​ទេ​។​

ប៉ុន្តែ​លោក​ថា​ដោយសារ​បទ​ចោទ​ទៅ​លើ​ជនជាប់ចោទ​ក្នុង​សំណុំរឿង​ ០០២/០១​ មាន​ច្រើ​ដូចនេះ​សាលាដំបូង​នឹង​បន្ត​ទៅ​សំណុំរឿង​ ០០២/០២​ បន្ត​ទៀត​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ជា​ច្រើន​ផ្សេង​ទៀត​។​​លោក​ ឌឹ​ម​ សុវណ្ណ​រុំ​ ៖«​សាលាដំបូង​ពេល​ដែល​ខ្លួន​ចប់​ដំណាក់កាល​ សាលាដំបូង​ ០០២​ ដំ ណាក់កាល​០១​ទៅ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នឹង​ការ​សម្លាប់​ទា​ហ៊ាន​ លន់​ ន​ល់​ក្តី​ ដែល​បាន​រក​ឃើញ​ថា​ជន​ជាប់​មានទោស​ហើយ​ដាក់​ពន្ធ នាគារ​អ្នក​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​ ០៧​ ខែ​ សីហា​ ឆ្នាំ​២០១៤​អស់​មួយ​ជីវិត​សាលាដំបូង​បន្ត​ទៅ​សំណុំរឿង​ ០០២​ ដំណាក់កាល​ទី​០២​ ពាក់ព័ន្ធ​ទៅ​លើ​ឧក្រិដ្ឋ​ប្រល័យពូជសាសន៍​ ទៅ​លើ​ជនជាតិ​ចាម​ក្នុង​ខេត្តកំពង់ចាម​ ប្រល័យពូជសាសន៍​ជនជាតិ​វៀតណាម​ក្នុង​ខេត្តព្រៃវែង​ និង​ស្វាយ​រៀង​នឹង​បទ​ចោទ​ដទៃ​ដែល​ពាក់ព័ន្ធ​នឹង​កា​រស​ម្រ​ច​របស់​សាលាដំបូង​ »​។​

ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណរុំ។រូបភាព ម៉ៅ សំណាង
ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណរុំ។រូបភាព ម៉ៅ សំណាង

​ចំណែក​មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​សាលាក្តី​ខ្មែរក្រហម​ភាគី​អន្តរជាតិ​ លោក​ Lars​ Olsen​ មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​ បុគ្គល​ទាំង​ទ្បា​យ​ដែល​ត្រូវ​បាន​តុលាការ​ជាន់​ទាប​សម្រេច​ថា​បុគ្គល​នោះ​មាន​បទល្មើស​ហើយ​នោះ​ ជន​នោះ​មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​ប្រឆាំង​នឹង​សាលក្រម​នោះ​ ទៅ​តុលាការ​ជាន់ខ្ពស់​ឱ្យ​ជួយ​សម្រេច​។​ ​លោក​ថា​ ការ​ប្តឹង​សាទុក្ខ​របស់​លោក​ នួន​ ជា​ និង​ លោក​ ខៀវ​ សំ​ផ​ន​ គឺជា​ការ​ឆ្លុះ​ប​ញ្ចំ​ង​ទៅ​រក​ភាព​យុត្តិធម៌​ក្នុង​ការ​ជំនុំជម្រះ​គ្រប់​ភាគី​ ដែល​ជា​ជនជាប់ចោទ​ទាំងអស់​មិន​ចំពោះ​បុគ្គល​តែ​ម្នាក់ៗ​នោះ​ទេ​។​

​លោក​ Lars​ Olsen​ «​ដូច្នេះ​សាលដីកា​នេះ​ ដំណាក់​កាលដែល​ប្តឹង​នេះ​ជា​ការ​ឆ្លុះ​ប​ញ្ចំ​ង​ទៅ​លើ​ភាព​យុត្តិធម៌​ន័យ​ការ​ជំនុំជម្រះ​ វា​ជា​មូលដ្ឋាន​បទដ្ឋាន​សកល​លើ​ពិភពលោក​ចំពោះ​ភាគី​ជនជាប់ចោទ​អ្នក​ណា​ក៏​ដោយ​ភាគី​នៃ​រឿង​ក្តី​គឺ​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​ជាន់ខ្ពស់​តើ​ចំពោះ​នួន​ ជា​ និង​ ខៀវ​ សំ​ផ​ន​ តើ​គាត់​នឹង​ទទួលយក​ ឬ​ពេញចិត្ត​ដែរ​ឬទេ​ខ្ញុំ​ក៏​មិនដឹង​ចិត្ត​របស់​គាត់​យ៉ាងម៉េច​ដែរ​ យើង​មិនដឹង​ថា​តើ​លទ្ធផល​តុលាការ​កំពូល​នោះ​ហ្នឹង​យ៉ាង ណា​យើង​ក៏​មិនដឹង​ថា​គាត់​នឹង​យល់​យ៉ាងម៉េច​ដែរ​ »​។​

​សូម​ជំរាប​ថា​ សំណុំរឿង​ ០០២/០១​ បាន​ចាប់ផ្តើម​ជំនុំ​ជម្រះក្តី​នៅ​ថ្ងៃ​ទី​ ២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ហើយ​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៤​ ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ បាន​រក​ឃើញ​ថា​ លោក​ នួន​ ជា​ និង​ លោក​ ខៀវ​ សំ​ផ​ន​ មាន​ពិរុទ្ធ​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​។​

បន្ទាប់​ពី​មាន​សាលក្រម​របស់​សាលាដំបូង​ហើយ​នោះ​ ទាំង​លោក​ នួន​ ជា​ និង​លោក​ ខៀវ​ សំ​ផ​ន​ ស្នើ​សុំ​ឱ្យ​ច្រានចោល​សាលក្រម​ ហើយ​ឱ្យ​ពួក​គាត់​រួច​ផុត​ពី​បទ​ចោទ​ទាំងអស់​ បើ​មិន​ដូច្នោះ​ទេ​គាត់​ស្នើ​ឱ្យ​សុំ​កាត់​បន្ថយ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ មក​នៅ​ត្រឹម​រយៈពេល​កំណត់​មួយ​។​ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក្តី​គេ​នៅ​តែ​រង់ចាំ​លទ្ធផល​នៃ​បណ្តឹងសាទុក្ខ​ទាំងនេះ​នឹង​ត្រូវ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ប្រកាស​នៅ​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦៕
 

Share

ព័ត៌មានទាក់ទង

Image