en     km
en     km

តៃវ៉ាន់​ ត្រៀម​ផែនការ​សមយុទ្ធ​ជួយ​សង្គ្រោះ​ក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ខែ​នេះ​

Share

តៃវ៉ាន់​ ៖​ ឆ្មាំ​សមុទ្រ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា​ ខ្លួន​គ្រោង​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​ជួយ​សង្គ្រោះ​ ដែល​នឹង​អនុវត្ត​នៅ​ជុំវិញ​ដែន​ទឹកតែ​មួយ​គត់​ដែល​ទី ក្រុង​តៃប៉ិ​កាន់កាប់​ ស្ថិត​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ចិន​កាលពី​ចុងខែ​នេះ​ ហើយ​សមយុទ្ធ​នេះ​អាច​ពាក់ព័ន្ធ​នឹង​កងទ័ព ជើងទឹក​របស់​ខ្លួន​ផង​ដែរ​។​

រូបកោះItu Aba ។រូបភាពពីReuters
រូបកោះItu Aba ។រូបភាពពីReuters

​ឆ្មាំ​សមុទ្រ​បាន​និយាយ​ថា​ សមយុទ្ធ​នេះ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ជុំវិញ​ដែនសមុទ្រ​ Itu​ Aba​ ដែល​គេ​ស្គាល់​ជា​ភាសា​តៃវ៉ាន់​ថា​ កោះ​ Taiping​ ហើយ​សម យុទ្ធ​សង្គ្រោះ​នេះ​ នឹង​រួម​បញ្ចូល​ទាំង​ការ​សង្គ្រោះ​នាវា​បុគ្គលិក​ផង​ដែរ​។​

​រដ្ឋបាល​ឆ្មាំ​សមុទ្រ​បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​បច្ចុប្បន្ន​នេះ​ កងទ័ពជើងទឹក​បាន​ល្បាត​ជា​ទៀងទាត់​ នៅ​ក្បែរ​កោះ​ Taiping​ នេះ​។​ យើង​មិន​គ្រប់គ្រង​កងទ័ពជើងទឹក​ដែល​ដើរតួ​នាទី​គាំទ្រ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​សង្គ្រោះ​មនុស្សជាតិ​ដែល​បាន​រៀបចំ​ឡើង​នៅ​ក្បែរ​កោះ​ Taiping​ នា​ពេល​ខាង​មុខ​នោះ​ទេ​។​

ប្រទេស​ចិន​ ហ្វី​លី​ពី​ន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ប្រ៊ុ​យ​ណេ​ផង​ដែរ​ បាន​ទាមទារ​ដែនទឹក​ត្រួតស៊ីគ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ​ ព្រោះ​ដែនទឹក​នេះ​ជា​ច្រក​ពាណិជ្ជកម្ម​មួយ​ដែល​អាច​រក​ប្រាក់​បាន​ ៥​ពាន់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​កដោយ​ការ​ឆ្លងកាត់​នាវា​ជា​រៀង​រាល់​ឆ្នាំ​។​

​ភាគច្រើន​តៃវ៉ាន់​ខំ​ខាំមាត់សង្កត់ចិត្ត​បញ្ចៀស​មិន​ឱ្យ​មាន​ជម្លោះ​អ្វី​ជាមួយ​ចិន​ និង​ប្រទេស​ជិតខាង​របស់​ខ្លួន​ឡើយ​ ប៉ុន្តែ​ការ​ធ្វើ​សមយុទ្ធ​សង្គ្រោះ​ដែល​បាន​គ្រោងទុក​នេះ​ គឺជា​លើក​ដំបូង​ហើយ​ចាប់តាំងពី​ប្រ​ធានា​ធ​បតី​ថ្មី​ គឺ​លោកស្រី​ សៃ​ អ៊ី​ង​វិ​ន​ បាន​ឡើង​កាន់​អំណាច​កាលពី​ខែឧសភា​។​

​កាលពី​ខែកក្កដា​ តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​បាន​វិនិច្ឆ័យ​ដោយ​សម្រេច​ចាត់​ថ្នាក់​កោះ​ ITU​ Aba​ មួយ​នេះ​គឺ​ថ្ម​មួយ​ដែល​មិន​អាច​ចាត់​ជាកោះបាន​។​
​យ៉ាងណា​ឆ្មាំ​សមុទ្រ​កោះ​តៃវ៉ាន់​បាន​ល្បាត​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ទៅ​លើ​តំបន់​ ITU​ Aba​ នេះ​តាំងពី​ឆ្នាំ​ ២០០០​មក​ម្ល៉េះ​ ខណៈ​ឆ្មាំ​សមុទ្រ​ទទួល​បាន​ជំនួយ​ពី​យោធា​តៃវ៉ាន់​។​ ឆ្មាំ​សមុទ្រ​ជាង​ ១០០​ នាក់​បាន​ឈរជើង​នៅ​សមុទ្រ​ ITU​ ABA​ នោះ​។​

Share

ព័ត៌មានទាក់ទង

Image