en     km
en     km

Mitt​ Romney​ ដែល​ប្រឆាំង​មេដឹកនាំ​ណា​ផ្ដាច់​ការ​គឺជា​ បេក្ខជន​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​

Share

​លោក​ ដូ​ណា​ល់​ ត្រាំ​ រក​ឃើញ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក​ហើយ​គឺ​លោក​ Mitt​ Romney​ បេក្ខជន​ចាញ់ឆ្នោត​លោក​អូ​បា​ម៉ា​ កាលពី​ឆ្នាំ​២០១២​ ដែល​បុគ្គល​រូប​នេះ​ ត្រូវ​គេ​ពណ៌នា​ ថា​ជា​អ្នកប្រឆាំង​មេដឹកនាំ​ផ្ដាច់​ការ​យ៉ាង​ខ្លាំងក្លា​។​

ពីស្តាំ លោក Donal Trump និង​ លោក Mitt Romney
ពីឆ្វេង លោក Donal Trump និង​ លោក Mitt Romney

អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​ របស់​លោក​ដូ​ណា​ល់​ ត្រាំ​ គឺ​លោក​  Mike​ Pence​ បាន​បញ្ជាក់​ថា​ លោក​ Mitt​ Romney​ កំពុង​ត្រូវ​បាន​ ពិចារណា​កាន់​តំណែង​ដ៏​សំខាន់​នេះ​។​

​តាម​លោក​  Mike​ Pence​ បាន​ទៅ​ជួប​លោក​ ដូ​ណា​ល់​ ត្រាំ​ កាលពី​ថ្ងៃ​សៅ​រិ៍​ ទី​១៩​ វិច្ឆិកា​ ដែល​អ្នក​ទាំង​២​បាន​ ឈាន​ដល់​ការ​ដោះ​ដូរ​ទស្សនៈ​ជា​ច្រើន​ជុំវិញ​ ស្ថានភាព​ប្រទេស​ជាតិ​ និង​ ពិភពលោក​។​ តែបើ​តាម​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Fox​ News​ លោក​ ដូ​ណា​ល់​ ត្រាំ​ ក៏​កំពុង​ពិចារណា​ បេក្ខជន​ជា​ច្រើន​ទៀត​ដែរ​សម្រាប់​តំណែង​នេះ​។​

Mitt​ Romney​ បាន​ចាញ់ឆ្នោត​ លោក​ អូ​បា​ម៉ា​ កាលពី​ឆ្នាំ​២០១២​។​ នៅ​ក្នុង​យុទ្ធនាការ​ រក​សំឡេង​ឆ្នោត​ នៅ​ពេល​នោះ​ លោក​ Mitt​ Romney​ បាន​បញ្ចេញ​វោហារសាស្ត្រ​ធ្ងន់ៗ​ប្រឆាំង​ មេដឹកនាំ​ប្រទេស​ណា​ដែល​ផ្កា​ច់​ការ​។​  

​តំណែង​សំខាន់​ដែល​ជា​អាយុជីវិត​នៃ​សេត​វិមាន​ របស់​អា​មេ​រិ​ក​ គេ​អាច​រាប់​ រដ្ឋមន្ត្រី​ការ​បរទេស​មនុស្ស​ ទី​មួយ​ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជា​មនុស្ស​ទី​ពីរ​ និង​ ទី​បី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​ រដ្ឋមន្ត្រី​ទាំង​៣​នេះ​គឺ​សេនាធិការ​ផ្ទាល់​របស់​ប្រធានាធិបតី​។​ ប្រធានាធិបតី​អា​មេ​រិ​ក​ គឺជា​អគ្គមេបញ្ជាការ​កំពូល​នៃ​កងទ័ព​អា​មេ​រិ​ក​៕​

Share

ព័ត៌មានទាក់ទង

Image