en     km
en     km

ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុរថភ្លើងរត់ធ្លាក់ផ្លូវនៅឥណ្ឌាកើនឡើង ១២០នាក់ ចំណែកអ្នករងរបួសកើន ១៥០ នាក់

Share

ញ៉ូ​ដេ​លី​ ៖​ ក្រុម​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​ឱ្យ​ដឹង​បន្ថែម​ថា​ អ្នក​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​ រថភ្លើង​រត់​ធ្លាក់​ផ្លូវ​ បាន​កើនឡើង​១២០​នាក់​ចំណែក​អ្នក​រង​របួស​វិញ​ក៏​កើន​ដល់​ ១៥០​នាក់​។​ ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅ​ភាគ​ខាងជើង​រដ្ឋ​ អ៊ុយ​ត្រា​ប្រា​ដេ​ស​ (Uttar​ Pradesh)​ ប្រទេស​ឥណ្ឌា​។​

india-21​យ៉ាង​ហោច​ណាស់​ជើង​រថភ្លើង​ចំនួន​ ១៤​ខ្សែ​ ដែល​ធ្វើ​ដំណើរ​នៅ​ចន្លោះ​ភាគ​ឦសាន​នៃ​ទីក្រុង​ Patna​ និង​នៅ​ភាគ​កណ្តាល​នៃ​ក្រុង​ Indore​ ត្រូវ​បាន​គេ​លុប​ចោល​ចោល​វិញ​។​

​លោក​ Anil​ Saxena​ មន្ត្រី​ផ្លូវដែក​ជាន់ខ្ពស់​នៅ​ទីក្រុង​ New​ Delhi​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា​ ៖«​អ្នកដំណើរ​ជា​ច្រើន​ទៀត​ នៅ​ជាប់​គាំង​ក្នុង​ឧ​ប​ទ្ទេវ​ហេតុនេះ​»​។​

​លោក​ Suresh​ Prabhu​ រដ្ឋមន្ត្រីក្រសួង​ផ្លូវដែក​របស់​ប្រទេស​ឥណ្ឌា​បាន​និយាយ​នៅ​ក្នុង​ប្រព័ន្ធ​ tweeter​ រដ្ឋាភិបាល​ថា​ លោក​នឹង​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ទាន់​នៃ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​រថភ្លើង​នេះ​បើក​ងាក​ចេញ​ ពី​គន្លង​ផ្លូវ​ ហើយ​លោក​បាន​សន្យា​ថា​នឹង​ស្រាវជ្រាវ​ឱ្យ​សកម្មភាព​ និង​តឹង​រឹង​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។​

​គួរ​កត់​សម្គាល់ថា​ ប្រព័ន្ធ​ផ្លូវដែក​របស់​ឥណ្ឌា​គឺ​មាន​វ័យ​ចំណាស់​ ហើយ​ប្រព័ន្ធ​ផ្លូវដែក​របស់​ឥណ្ឌា​ក៏​ធំ​បំផុត​ទី​បួន​ដែរ​ របស់​ពិភពលោក​ ព្រោះ​អាច​ដឹក​ជញ្ជូន​មនុស្ស​ជាង​ ២០​ លាន​នាក់​ជា​រៀងរាល់ថ្ងៃ​ ប៉ុន្តែ​មធ្យោបាយ​ដឹក​ជញ្ជូន​មួយ​នេះ​ បាន​ជាប់​ក្នុង​កំណត់​ត្រា​ថា​មិនសូវ​មាន​សុវត្ថិ​ភាពល្អ​នោះ​ទេ​ ដោយ​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀង​រាល់​ឆ្នាំ​។​

​យ៉ាងណា​រថភ្លើង​ក្នុង​ប្រទេស​នេះ​តែងតែ​រត់​ធ្លាក់​ផ្លូវ​ជា​ញឹកញាប់​ ហើយ​សោកនាដកម្ម​មួយ​បាន​កើតឡើង​នា​កំឡុង​ខែមីនា​ឆ្នាំ​មុន​ ដោយ​បាន​សម្លាប់​មនុស្ស​ជាង​ ៣៩​ នាក់​និង​បង្ក​ឱ្យ​មនុស្ស​រង​របួស​ ១៥០​ នាក់​៕​ ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image