en     km
en     km

មេដឹកនាំ​ហ្វី​លី​ពី​ន​លោក​ Duterte​ ហៅ​លោក​ ពូ​ទី​ន​ ថា​ជា​ "​វីរៈបុរស​"​

Share

​លី​ម៉ា​ ៖​ លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ កាលពី​ថ្ងៃ​សៅរ៍​ ទី​១៩​ វិច្ឆិកា​ បាន​ជួប​បុរស​ម្នាក់​ ដែល​លោក​ Duterte​ បាន​ហៅ​ថា​ ជា​វីរបុរស​របស់​លោក​ នោះ​គឺ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​ វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​។​

លោកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។រូបភាពពីAFP
លោកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។រូបភាពពីAFP

​លោក​ Duterte​ បាន​សម្តែង​ជា​សាធារណៈ​ដោយ​កោតសរសើរ​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​ ពូ​ទី​ន​ ដោយ​លើក​ឡើង​ថា​ ហ្វី​លី​ពី​ន​គឺ​បាន​ឈរ​នៅ​ចន្លោះ​សង្គ្រាមត្រជាក់​របស់​ប្រទេស​ពីរ​ ខណៈ​ដែល​ប្រទេស​ហ្វី​លី​ពី​ន​ជា​អតីត​អាណានិគម​អា​មេ​រិ​ក​ ដែល​ត្រូវ​បាន​គេ​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ដោយ​ប្រទេស​លោក​ខាងលិច​។​

​ចាប់តាំងពី​ការ​ចូល​កាន់​តំណែង​កាលពី​ខែមិថុនា​មក​ ប្រធានាធិបតី​មាត់អាក្រក់​លោក​ Duterte​ បាន​សាង​កំហុស​ដោយ​បាន​បញ្ឈរ​សម្ព័ន្ធភាព​យោ ធា​ជា​ប្រវត្តិសាស្ត្រ​រវាង​ហ្វី​លី​ពី​ន​ជាមួយ​សហរដ្ឋអាមេរិក​ម្តង​ហើយ​ម្តងទៀត​ដោយ​និយាយ​ថា​ លោក​ត្រូវ​បាន​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​សម្ព័ន្ធភាព​ថ្មី​គឺ​ចិន​ និង​ រុ​ស្ស៊ី​ ខណៈ​លោក​ Duterte​ បាន​ចាប់ផ្តើម​ធ្វើ​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ​មួយ​។​

លោក​ Duterte​ បាន​ប្រាប់​ទៅ​កាន់​លោក​ ពូ​ទី​ន​ អំពី​អ្វី​ដែល​លោក​បាន​ហៅ​ថា​«​ការ​បំបែក​»​ខ្លួន​ពី​សហរដ្ឋអាមេរិក​ថា​៖«​វា​ជា​គឺជា​ការ​ល្អ​ប្រសើរ​មួយ​ តែ​ទាមទារ​រយៈពេល​បន្តិច​»​។​

​លោក​ Duterte​ បាន​ចំណាយពេល​ ៤៥​ នាទី​ក្រៅ​កិច្ចប្រជុំ​នា​កំឡុង​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (APEC)​ នៅ​រដ្ឋធានី​លី​ម៉ា​ ប្រទេស​ប៉េ​រូ​ថា​៖«​ជា​ការ​យឺតយ៉ាវ​មួយ​ ដែល​ខ្ញុំ​មើលឃើញ​ថា​ ប្រទេស​លោក​ខាងលិច​ជា​ច្រើន​បាន​សម្លុត​ប្រទេស​តូច​មួយ​។​ ហើយ​មិន​ត្រឹម តែ​ប៉ុណ្ណោះ​ ពួក​គេ​គឺ​មាន​លាក់ពុត​ច្រើន​ណាស់​ »​។​

ជាង​នេះ​ទៅ​ទៀត​លោក​ Duterte​ បន្ត​ថា​ សហរដ្ឋអាមេរិក​បាន​បង្ខំ​ប្រទេស​ហ្វី​លី​ពី​ន​ ឱ្យ​ចូលរួម​វិភាគទាន​ទាហាន​ក្នុង​សង្គ្រាម​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​វៀតណាម​ និង​ប្រទេស​អ៊ី​រ៉ា​ក់​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image