en     km
en     km

ចុងភៅ​កីឡាករ​អុំទូក​៖​ម្ហូប​ឆ្ងាញ់ៗ​និង​មាន​អនាម័យ​គឺជា​ការ​លើកទឹកចិត្ត​កីឡាករ​ឱ្យ​ទទួល​បាន​ជ័យជម្នះ​(មានសំឡេង)

Share

ភ្នំពេញ៖​គេ​តែង​និយាយ​ថា​ ទូក​មួយ​ដែល​ខ្លាំង​ទទួល​បាន​ជ័យ​ជំនះ​បណ្តាល​មក​ពី​ទូក​នោះ​មាន​បារមី​កាន់​ខ្លាំង ពូកែ​បូក​រួម​នឹង​កីឡាករ​មាន​កម្លាំង​ស្វាហាប់​។​ ​យ៉ាងណាមិញក្រៅពី​តេជៈ​បារមី​កាន់​ទូក​  និង​កីឡាករ​មាន​កម្លាំងកាយ​មាំមួន​ហើយ​នោះចុងភៅ​ដែល​ជា​អ្នក​ដាំ​ស្ល​ឱ្យ​កីឡាករ​ ក៏​ជា​បុគ្គល​មួយ​ដ៏​សំខាន់​ផង​ដែរ​ ជួយ​ជំរុញ​ឱ្យ​ទូក​ទទួល​បាន​ជោគជ័យ​។​

ចុងភៅ
ចុងភៅ

ប្រសិនបើ​ម្ហូបអាហារ​ ដែល​កីឡាករ​ទទួលទានគ្មាន​អនាម័យ​ មិន​មាន​សារជាតិ​ជំនួយ​ដល់​កម្លាំង​កីឡា ករ​នោះ​ក៏​ធ្វើ​ឱ្យ​កីឡារ​គ្មាន​កម្លាំង​ទៅ​អុំ​ប្រណាំង​ជាមួយ​ទូក​ដទៃ​ផង​ដែរ​។​ ​ចុងភៅ​ទូកង​មួយ​ចំនួន​ដែល​វិទ្យុ​ស្ត្រី​បាន​សម្ភាសន៍បានឱ្យ​ដឹង​ថា​ ដើម្បី​ធ្វើ​ឱ្យ​កីឡាករ​ ចំណុះ​ទូក​មាន​កម្លាំង​ពួក​គាត់​បាន​គិតគូរ​ខ្លាំង​ពីមុខ​ម្ហូប​ថា​ម្ហូប​មួយ​ណា​ផ្តល់​កម្លាំង​ខ្លាំង​ ម្ហូប​បែប​ណា​ដែល​មិន​គួរ​ឱ្យ​កីឡាករ​ទទួលទាន​ហើយ​អ្វី​ដែល​សំខាន់​នោះ​ គឺ​បញ្ហា​អនាម័យ​ គឺ​ពួក​គាត់​គិតគូ​ខ្លាំង​បំផុត​ក្រែង​កីឡាករកើតរោគ​ចុក​រាគ​អំឡុង​ពេល​ប្រណាំង​។

​កញ្ញា​ ឆេ​ង​ ណា​តា​ ដែល​បាន​ចុះ​ទៅ​ជួប​ចុងភៅ​ទាំងនោះ​ បាន​រៀបរៀង​បទ​យកការណ៍​ដោយ​មាន​ដូច​តទៅ​៖

 

Share

ព័ត៌មានទាក់ទង

Image