en     km
en     km

បទ​សម្ភាសន៍​៖​យុវជន​ស្រឡាញ់​បរិស្ថាន​ធ្វើ​យុទ្ធនាការ​បំបួស​ព្រៃកោងកាង​ចំនួន​២​យប់​៣​ថ្ងៃ​(មានសំឡេង)

Share

​ភ្នំពេញ៖ថ្ងៃ​ទី​១៣​ ១៤​ និង​១៥​ វិច្ឆិកា​ ពលរដ្ឋ​ខ្មែរ​ភាគច្រើននាំ​គ្នា​ចូលរួម​កំសាន្ដ​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។ ​តែ​ជា​រឿង​ចំលែក​នោះគឺ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ដែល​សហការ​ជាមួយ​និង​បណ្ដាញ​យុវជន​កម្ពុជា​  ក្រុម​អ្នកវិភាគ​វ័យក្មេងរួម​ទាំង​យុវ​​ជន​  សិស្ស​ និស្សិត​ និង​ព្រះសង្ឃ​  សរុប​ជាង​ ៦០​អង្គ​នាក់​ បាន​ចំណាយ​ថវិការ​ និង​ពេលវេលា​របស់​ខ្លួន​ ចូលរួម​ក្នុង​សកម្មភាព​ការពារ​បរិស្ថាន​ ដោយ​ពួក​គេ​បំបួស​ព្រៃកោងកាង​ខេត្តកោះកុង​។​

សកម្មភាពទៅបំបួសដើមកោងកាង
សកម្មភាពទៅបំបួសដើមកោងកាង

​លោក​សាន់​ ម៉ា​ឡា​ សកម្មជន​ចលនា​មាតា​ធម្មជាតិ​បាន​ផ្ដល់​ព័ត៌មាន​ឱ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ កម្មវិធី​ដែល​ក្រុម​របស់​លោក​ បាន​រៀបចំ​ឡើង​ គឺ​ ដើម្បី​ផ្សព្វផ្សាយ​ និង​បញ្ជ្រៀប​ការ​យល់​ដឹង​របស់​ក្រុម​និស្សិត​ និង​យុវជន​ ឱ្យ​ស្គាល់​ពី​ព្រៃ​ និង​អត្ថប្រយោជន៍​នៃ​ព្រៃកោងកាង​ ក៏​ដូច​ជា​អភិរក្ស​ និង​សង្គ្រោះ​ធនធាន​ខ្សាច់​ ដែល​កំពុង​គំរាមកំហែង​នៅ​ខេត្តកោះកុង​ ។

​ជុំវិញ​រឿង​នេះ​ ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ និង​ លោក​ សាន់​ម៉ា​ឡា​ ដូច​តទៅ​ ៖

 

Share

ព័ត៌មានទាក់ទង

Image