en     km
en     km

កងទ័ព​ភូមា​ប្រាប់​ថា​ សហគមន៍​មូ​ស្លី​ម ​រ៉ូ​ហ៊ី​ង​យ៉ា​ ២៥នាក់​ត្រូវ​បាន​បាញ់​សម្លាប់​

Share

​យាំង​ហ្គ​ន​៖​កងទ័ព​រដ្ឋាភិបាល​បាន​ប្រាប់​ថា​ យ៉ាងតិច​ពួក​បះបោរ​ មក​ពី​សហគមន៍ ​រ៉ូ​ហ៊ីង​យ៉ា​ ចំនួន​២៥​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ហេតុការណ៍​វាយប្រហារ​មួយ​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍ ​នៅ​រដ្ឋ​ រ៉ា​ក់​ឃិ​ន ភា​គ​ខាងជើង​នៃ​ប្រទេស​។​

សហគមន៍ រ៉ូហ៊ីងយ៉ា ដែលត្រូវបានដុតបំផ្លាញ
សហគមន៍ រ៉ូហ៊ីងយ៉ា ដែលត្រូវបានដុតបំផ្លាញ

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ការ​វាយប្រហារ​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​ពួក​កងទ័ព​ត្រូវ​បាន​រាយការណ៍​មក​ថា​ ឡោម​ព័ទ្ធ​ដោយ​ពួក​សកម្មប្រយុទ្ធ​ហើយ​ទ័ព​ដែល​ជា​ចំណាប់ខ្មាំង​នោះ​បាន​ហៅ​ទ័ព អា កាស​មក​ជួយ​អន្ដរាគមន៍​។​ ប្រភព​ដដែល​នេះ​បញ្ជាក់​ទៀត​ថា​មនុស្ស​ស្លាប់​មិន​ត្រឹមតែ​កងទ័ព​នោះ​ទេ​ ពោល​គឺ​មាន​កុមារ​និង​ស្ត្រី​ថែម​ទៀត​ផង​។​

​តែ​ពួក​យោធា​អះអាង​ថា​ ហេតុការណ៍​នេះ​គឺជា​ការណ៍​កើតឡើង​ដោយសារ​តែ​រដ្ឋាភិបាល​ចង់​បោស សំអាត​ពួក​សកម្មប្រយុទ្ធ​ប៉ុណ្ណោះ​ ។

​តាម​អង្គការសិទ្ធិមនុស្ស​ Human​ Rights​ Watch​ យ៉ាងតិច​លំនៅ​ដ្ឋា​ន​តូចៗ​របស់​សហគមន៍ ​រ៉ូ​ហ៊ីង​យ៉ា​១៣០០​នាក់ ត្រូវ​បាន​ដុត​បំផ្លាញ​ ពោល​គឺ​ចាប់តាំងពី​ខែតុលា​មក​។​

​កាលពី​ឆ្នាំ​ ២០១២​ អំពើ​បះបោរ​មួយ​បាន​កើតឡើង​នៅ​សហគមន៍​ រ៉ូ​ហ៊ីង​យ៉ា​ ក្នុង​រដ្ឋ​ រ៉ា​ក់​ឃី​ន​ ដោយ​សម្លាប់​មនុស្ស​ជាង​ ២០០​នាក់​ ដែលភាគច្រើន​ពួក​គេ​គឺជា​សហគមន៍​មូ​ស្លី​ម​ រ៉ូ​ហ៊ីង​យ៉ា​៕​ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image