en     km
en     km

លោក​ សម រ​ង្ស៊ី ​ថា​ កម្ពុជា​ត្រូវ​បំផ្លាញ​ដោយ​អំពើ​ពុក​រលួយ​តែ​មន្ត្រី​បក្ស​កាន់​អំណាច​បដិសេធ​(មានសំឡេង)

Share

​ភ្នំពេញ​៖​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​តែ​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅប្រ ទេស​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ល្ងាច​ថ្ងៃ​ទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ថា​ ការ​បំផ្លិចបំផ្លាញ​ជាតិ​គឺ​ដោយសារ​តែ​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​។​ តែ​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា​ ការ​លើក​ទ្បើ​ង​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ទេ​។

 

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​ករណី​អំពើ​ពុក​រលួយ​គឺជា​ប្រធានបទ​ក្តៅ​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក​ សម​ រ​ង្ស៊ី​ រិះគន់​ថា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នឹង​ធ្វើ​ឱ្យ​ជាតិ​រង​ការ​បំផ្លិចបំផ្លាញ​ ដោយសារ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​។

​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​ទៀត​ថា​ករណី​អំពើ​ពុក​រលួយ​នោះ​លោក​លើកយក​តែ​ពីរ​ករណី​ប៉ុណ្ណោះ​ករណី​ទី​មួយ​ជុំវិញ​ការ​បូម​ខ្សាច់​និង​ករណី​ទី​ពីរ​ការ​កាប់​ព្រៃឈើ​ដោយ​ខុសច្បាប់​ដែល​មាន​តួលេខ​ខុស​គ្នា​រវាង​តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជា​និង​តួលេខ​ប្រទេស​ដែល​ទទួល​ទិញ​។​

​លោក​ សម​ រ​ង្ស៊ី​ សរសេរ​ថា​៖«​ក្នុង​រយៈពេល​០៨​ឆ្នាំ​ គឺ​ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១៥​ តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​សម្តេច​ ហ៊ុន​ សែន​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ខ្សាច់​ទៅ​លក់​ឱ្យ​ប្រ​ទេ​សិង្ហ​បុរី​មិន​ដល់​ ៣​ លាន​តោន​ផង​ គឺ​គិត​ជា​ទឹកប្រាក់​ត្រឹមតែ​ប្រមាណ​ ៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។​ ប៉ុន្តែ​បើ​ពិនិត្យ​មើល​ទិន្នន័យ​ពី​ប្រទេស​គេ​ក្នុង​រយៈពេល​ដូច​គ្នា​នោះ​ប្រ​ទេ​សិង្ហ​បុរី​បាន​នាំ​ចូល​ខ្សាច់​ពី​ប្រទេស​កម្ពុជា​រហូត​ដល់​ទៅ​ ៧៣​ លាន​តោន​គិត​ជា​ទឹកប្រាក់​គឺ​ប្រមាណ​ ៧៥០​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ បញ្ហា​នេះ​លោក​សម​ រ​ង្ស៊ី​ បាន​ចោទ​ជា​សំណួរ​ថា​តើ​លុយ​នោះ​បាន​ទៅ​នរណា​»?

លោក សម រង្ស៊ី
លោក សម រង្ស៊ី

​ចំណែក​ប្រាក់​ចំណូល​ពី​ការ​កាប់​ព្រៃឈើ​វិញ​លោក​ សម​ រ​ង្ស៊ី​ បាន​បំភ្លឺ​ថា​ក្នុង​រយៈពេល​១០​ឆ្នាំ​ ពី​ឆ្នាំ​ ២០០៥​ ដល់​ឆ្នាំ​២០១៥​ តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ឈើ​ទៅ​លក់​នៅ​ក្រៅប្រទេស​ តម្លៃ​ត្រឹមតែ​ ៣៣៨​ លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។​ ប៉ុន្តែ​បើ​ពិនិត្យ​មើល​ទិន្នន័យ​ពី​ប្រទេស​អ្នកទិញ​ក្នុង​រយៈពេល​ដូច​គ្នា​នោះ​ប្រទេស​ទាំងនោះ​បាន​នាំ​ចូល​ឈើ​ពី​ប្រទេស​កម្ពុជា​តម្លៃ​រហូត​ដល់​ទៅ​ ១​លាន​ ៣០០​ដុល្លា​សហរដ្ឋអាមេរិក​។​ ប្រការ​នេះ​លោក​ថា​ បាត់ប្រាក់​ចំណូល​ចំនួន​ ៩៦២​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ លោក​សម​ រ​ង្ស៊ី​ បាន​លើក​ឡើង​ដូចនេះ​គឺ​ស្រប​ពេល​ដែល​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ហៅ​ក្រុម​សង្គម​ស៊ី​វិល​ដែល​ចេញ​របាយការណ៍​អំពី​ការ​នាំ​ខ្សាច់​ទៅ​សិង្ហ​បុរី​មក​បំភ្លឺ​ដោយ​ប្រាប់​ឱ្យ​ស្ងប់ស្ងាត់​រង់ចាំ​ស៊ើបអង្កេត​បន្ត​ ជុំវិញ​រឿង​តួលេខ​ នៃ​តម្លៃ​នាំ​ចេញ​សង្ស័យ​ថា​ពុក​រលួយ​ច្រើន​រយ​លាន​ដុល្លារ​។​

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក​ សន​ ជ័យ​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​ថា​ កម្ពុជា​គឺជា​ប្រទេស​ដែល​នាំ​ចេញ​នូវ​វត្ថុធាតុដើម​ដែល​ធនធាន​មួយ​ចំនួន​មាន​ដូច​ជា​ ខ្សាច់​ និង​ព្រៃឈើ​ជាដើម​។​ លោក​ សន​  ជ័យ​ ថា​ បើ​ពិនិត្យ​ទៅ​លើ​តុល្យភាព​នៃ​ការ​នាំ​ចេញ​ដូច​ជា​ការ​នាំ​ឈើ​ចេញ​ដោយ​ខុសច្បាប់​គឺ​នៅ​តែ​មាន​ទំហំ​មួយ​ធំធេង​ហើយ​ករណី​នាំ​ខ្សាច់​ចេញ​ក៏​នៅ​តែ​ជា​មន្ទិល​សង្ស័យ​ថា​នៅ​តែ​មាន​ករ​ ណី​មិន​ប្រ​កី​នៅ​ទ្បើ​យ​។​ លោក​ សន​ ជ័យ​ ផ្តល់​ជា​អនុសាសន៍​ថា​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​ករណី​មួយ​ចំនួន​ ឲ្យ​បាន​ច្បាស់​។​

​លោក​ សន​ ជ័យ​៖«​ បាទ​ប្រព័ន្ធ​នៃ​ការ​ទំនាក់ទំនង​គ្នា​នៃ​ចំនួន​ខ្សាច់​ដែល​នាំ​ចូល​ទៅ​ប្រទេស​នានា​ហ្នឹង​វា​គួរតែ​ជា​អ្វី​ដែល​គេ​ត្រូវធ្វើ​ឱ្យ​មាន​តម្លាភាព​បាន​ន័យ​ថា​ការ​ទំនាក់ទំនង​គ្នា​ ចែករំលែក​គ្នា​នូវ​ព័ត៌មាន​ខ្សាច់​នាំ​ចូល​ទៅ​Singapore​ ហើយនឹង​ចំនួន​ខ្សាច់​នាំ​ចេញពី​កម្ពុជា​ហ្នឹង​ត្រូវ​មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់​ហើយ​មានការ​ចែករំលែក​ព័ត៌មាន​គ្នា​រវាង​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ ខ្ញុំ​គិត​ថា​ជម្រើស​មួយ​ដេ​ល​នាំ​ឱ្យ​តម្លាភាព​ ហើយ​វា​នឹង​កាត់​បន្ថយ​មន្ទិល​នៃ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​គេ​ដែល​ខុសច្បាប់​»​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​យ៉ាងណា​ក៏​ដោយ​ចុះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ ច្រាន​ចោលការ​លើក​ទ្បើ​ង​នេះ​ថា​មិនមែន​ជា​ការ​ពិត​ព្រោះ​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​គឺ​ធ្វើការ​ដោយ​មានការ​ទទួលខុសត្រូវ​មិន​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។​

​លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​ មិនមែន​ជា​រឿង​ចំលែក​ចំពោះ​ការ​រិះគន់​របស់​លោក​ សម​ រ​ង្ស៊ី​ នោះ​ព្រោះ​ការ​លើក​ទ្បើ​ង​របស់​លោក​ សម​ រ​ង្ស៊ី​ តែងតែ​បំផ្លើស​ពី​ការ​ពិត​។​ ករណី​នេះ​លោក​ សុខ​ ឥ​សាន្ត​ បដិសេធ​ទាំងស្រុង​ថា​ការ​លើក​ទ្បើ​ង​គឺ​មិនមែន​ជា​ការ​ពិត​នោះ​ទ្បើ​យ​។

​លោក​ សុខ​ ឥ​សាន្ត​៖«​ជា​ការ​ពិត​ហើយ​គេ​អ្នកធ្វើការ​ហ្នឹង​គេ​មាន​ស្មារតី​ទទួលខុសត្រូវ​ មិនមែន​ស្នេហ​ហា​ជាតិ​តែ​សម​ រ​ង្ស៊ី​តែ​ម្នាក់ឯង​នោះ​ទេ​ ពីព្រោះ​តែ​ស្នេហា​ជាតិ​ហ្នឹងហើយ​បាន​រត់ចោលស្រុក​ហ្នឹង​អ​ញ្ចឹ​ង​ទេ​អ្នក​នៅ​ក្នុងស្រុក​ ហ្នឹង​វា​មិន​សុទ្ធតែ​អ្នក​ក្បត់ជាតិ​ដូច​គាត់​ថា​ឯណា​គេ​ត្រូវការ​មានការ​ទទួលខុសត្រូវ​ មានការ​ត្រួតពិនិត្យ​ មានការ​ណែនាំ​ពី​នាយក​រដ្ឋមន្ត្រី​ធ្វើ​ត្រឹមត្រូវ​តាស​ មិនមែន​ចេះ​តែ​ធ្វើ​អី​ផ្តេសផ្តាស់​ឯណា​ក្រសួង​នីមួយៗ​ បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ហ្នឹង​»​។​

​បើ​យ៉ាងនេះ​ក្ដី​លោក​ សម​ រ​ង្ស៊ី​ បាន​ធ្វើ​គណនា​លើ​២​បញ្ហា​នេះ​ដោយ​បង្ហាញ​ថា​ការ​បាត់បង់​ប្រាក់​ចំណូល​ ជាតិ​ទាំង​២​វិស័យ​គឺ​ចំណូល​បាន​មក​ពី​ការ​បូម​ខ្សាច់​និង​ព្រៃឈើ​នៅ​រយៈពេល​មិន​ដល់​១០​ឆ្នាំ​គឺ​កម្ពុជា​បាន​ខាតបង់​ ១៧០៧​លាន​ដុល្លារ​អា​មេ​រិ​ក​៕​

Share

ព័ត៌មានទាក់ទង

Image