en     km
en     km

កងទ័ព​ភូមា​ទទួលស្គាល់​ថា​ ពិតជា​មានការ​វាយប្រហារ​លើ​សហគមន៍​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​

Share

​យាំង​ហ្គ​ន​៖​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ (​ភូមា​)​ បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​បាញ់ប្រហារ​ទៅ​លើ​ភូមិ​មួយ​របស់​សហគមន៍​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ដោយ​ការ​បាញ់​ពីលើ​អាកាស​ពិតមែន​។​ ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​ភូមា​បាន​និយាយ​ថា​ មានការ​ប៉ះ​ទ​ង្គិះ​គ្នា​មួយ​រវាង​កងទ័ព​និង​ពួក​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ដែល​បណ្ដាល​ឲ្យ​ទា​ហ៊ាន​របស់​រដ្ឋាភិបាល​ពីរ​នាក់​ស្លាប់​ និង​ពួក​សកម្មប្រយុទ្ធ​ ៦​នាក់​ស្លាប់​។​

សហគមន៍រ៉ូហ៊ីងយ៉ាដែលត្រូវដុតបំផ្លាញ
សហគមន៍រ៉ូហ៊ីងយ៉ាដែលត្រូវដុតបំផ្លាញ

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ការ​វាយប្រហារ​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​ពួក​កងទ័ព​ត្រូវ​បាន​រាយការណ៍​មក​ថា​ ឡោម​ព័ទ្ធ​ដោយ​ពួក​សកម្មប្រយុទ្ធ​ហើយ​ទ័ព​ដែល​ជា​ចំណាប់ខ្មាំង​នោះ​បាន​ហៅ​ទ័ពអាកាស​មក​ជួយ​អន្ដរាគមន៍​។​

​តាម​អង្គការសិទ្ធិមនុស្ស​ Human​ Rights​ Watch​ យ៉ាងតិច​ណាស់​លំនៅ​ដ្ឋា​ន​តូចៗ​របស់​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ត្រូវ​បាន​ដុត​បំផ្លាញ​ ពោល​គឺ​ចាប់តាំងពី​ខែតុលា​មក​ម្លេះ​។

​កាលពី​ឆ្នាំ​ ២០១២​ អំពើ​បះបោរ​មួយ​បាន​កើតឡើង​នៅ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​រដ្ឋ​ រ៉ា​ក់​ឃី​ន​ ដោយ​សម្លាប់​មនុស្ស​ជាង​ ២០០​នាក់​ ភាគច្រើន​ពួក​គេ​គឺជា​សហគមន៍​មូ​ស្លី​ម​ រ៉ូ​ហ៊ីង​យ៉ា​៕​ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image