en     km
en     km

ចិន​គ្រោង​បង្កើត​សាកលវិទ្យាល័យ​មួយ​នៅ​កម្ពុជា​ឆ្នាំ​ក្រោយ​

Share

​ភ្នំពេញ​៖​នាយក​វិទ្យាស្ថាន​មួយ​នៅ​ប្រទេស​ចិន​ដែល​មានឈ្មោះ​ថា​ វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំ នាញ​ពាណិជ្ជកម្ម​ គ្រោង​បង្កើត​សាកលវិទ្យាល័យ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៧​។​​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​នាយក​វិទ្យាស្ថាន​ពាណិជ្ជកម្ម​លោក​ Yang​ Jianxin​ ក្នុង​ពិធី​ជំនួប​សំណេះ សំណាល​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​ កាលពី​រសៀល​ថ្ងៃ​ទី​ ០៩​ ខែ​វិ​ច្ចិ​កា​ នៅ​ប្រទេ ស​ចិន​។​ ​ខណៈ​ប្រទេស​ចិន​កំពុង​តែ​ដាក់​ការ​វិនិយោគ​ជា​ច្រើន​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​នាយក​វិទ្យាស្ថាន​មួយ​នៅ​ប្រទេស​ចិន​ក៏​គ្រោង​នឹង​បង្កើត​សាក លវិទ្យា ល័យ​មួយ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ជ្រើសរើស​យក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះ សីហនុ​ធ្វើ​ជាទី​តាំង​នៃ​សាកលវិទ្យាល័យ​។

 

 លោក​ Yang​ Jianxin​នាយកវិទ្យាស្ថានពាណិជ្ជកម្មនៅចិន
លោក​ Yang​ Jianxin​នាយកវិទ្យាស្ថានពាណិជ្ជកម្មនៅចិន

​នាយក​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​ពាណិជ្ជកម្ម​ លោក​ Yang​ Jianxin​ មាន​ប្រសាសន៍​តាម​រយៈ​អ្នក បកប្រែ​ថា​ វិទ្យាស្ថាន​របស់​លោក​នៅ​ប្រទេស​ចិន​ ក្នុង​ក្រុង​អ៊ូ​ ស៊ី​ ខេត្ត​ជាំ​ង​ស៊ូ​ គ្រោង​នឹង​បង្កើត​សាកល វិទ្យាល័យ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បណ្តុះ បណ្តាល​ធនធានមនុស្ស​ និស្សិត​កម្ពុជា​ឱ្យ​មាន​ជំនាញ​ល្អ​ប្រសើរ​។​ លោក​ Yang​  Jianxin​ បន្ត​ថា​ គម្រោង​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​រវាង​កម្ពុជា​-​ចិន​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត​ជា​ពិសេស​គឺ​វិស័យ​ឧស្សា ហកម្ម​កម្ពុជា​។​

លោក​​ Yang Jianxin និងគណប្រតិភូផ្សេងៗ
លោក​​ Yang Jianxin និងគណប្រតិភូផ្សេងៗ

​លោក​ Yang​  Jianxin​ បញ្ជាក់​ថា​នៅ​ក្នុង​វិទ្យាស្ថាន​របស់​លោក​នា​ពេល​បច្ចុប្បន្ន​នៅ​ប្រទេស​ចិន​ក៏​បាន​ទទួល​និស្សិត​អហា​រូបករណ៍​កម្ពុជា​ចំនួន​ ០៩​រូប​ផង​ដែរ​។

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​និស្សិត​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​និស្សិត​កម្ពុជា​០៩​រូប​ ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន​ គឺ​យុវតី​ កែវ​ អមរា​ បាន​ផ្តល់​បទ​សម្ភា សន៍​ឱ្យ​វិទ្យុ​ស្ត្រី​ដឹង​ថា​ មាន​និស្សិត​ជា​ច្រើន​រយ​នាក់​បាន​ដាក់​សុំ​អាហារូបករ ណ៍​មក​សិក្សា​នៅ​វិទ្យាស្ថាន​មួយ​នេះ​ ប៉ុន្តែ​មាន​តែ​និស្សិត​កម្ពុជា​តែ​៩​រូប​ប៉ុណ្ណោះ​ដែល​ទទួល​បាន​អាហារូបករណ៍​ ហើយ​ក្នុង​ចំណោម​០៩​រូប​នេះ​គឺ​មាន​ស្រី​តែ​ម្នាក់​គត​។​

​យុវតី​ អមរា​ បន្ត​ថា​ស្ត្រី​គឺ​មិន​ចាញ់​បុរស​នោះ​ទេ​ដូច​ជា​ពេល​នេះ​ជាដើម​គឺ​ អមរា​ បាន​ដណ្តើម​យក​អាហា រូបករណ៍​មក​សិក្សា​នៅ​ប្រទេស​ចិន​។​ អមរា​ ក៏​បាន​លើក​ទ្បើ​ង​ដែរ​ថា​ទោះបីជា​ នាង​ជា​ស្រី​ក៏​ដោយ​ប៉ុន្តែ​គាត់​ពុំ​មានការ​ភ័យ​ខ្លាច​នោះ​ទេ​ព្រោះ​ដើម្បី​មក​ក្រេបជញ្ជក់​ចំណេះដឹង​រួច​ត្រ​ទ្ប​ប់​ទៅ​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​វិញ​។​

​យុវតី​ កែវ​ អមរា​ បាន​ប្តេជ្ញា​ចិត្ត​ថា​ក្រោយ​ពេល​រៀន​ចប់​ នឹង​ត្រ​ទ្ប​ប់យក​ជំនាញ​ដែល​ខ្លួន​មាន​មក​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​បាន​ល្អ​ប្រសើរ​។​

កញ្ញា កែវ អមរា
កញ្ញា កែវ អមរា

​កញ្ញា កែវ​ អមរា​ ៖«​តាម​ពិត​ស្រី​ក៏​មិន​អន់​នោះ​ដែរ​ប្រុស​ធ្វើ​អី​បាន​ ស្រី​ក៏​ធ្វើ​វា​បាន​ដែរ​ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា​ និយាយ​ទៅ​ខំប្រឹង​រៀន​ជា​ពិសេស​គឺ​ផ្តោត​លើ​ភាសា​ចិន​ មាន​សិស្ស​ខ្មែរ​ច្រើន​ណាស់​ដែល​ចង់​មក​រៀន​នៅ​ប្រទេស​ចិន​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​វា​ល្អ​នៅ​ចិន​ ប៉ុន្តែ​អ្នកខ្លះ​គាត់​អត់​មានឱកា ស​មក​រៀន​នៅ​ចិន​អ​ញ្ចឹ​ង​ទៅ​ សូ​ម្បី​តែ​មិត្តភក្តិ​ខ្ញុំ​ផ្ទាល់​ក៏​អ​ញ្ចឹ​ង​ដែរ​ដល់​ពេល​អ​ញ្ចឹ​ង​ទៅ​ចង់​សំណូ មពរ​ឱ្យ​ពួក​ផ្តល់​អាហារូបករណ៍​ឱ្យ​ច្រើន​ដល់​សិស្ស​ខ្មែរ​ដែល​មក​ចង់​រៀន​នៅ​ប្រទេស​ចិន​»​។​

​ចំណែក​យុវជន​ មួយ​រូប​ទៀត​ដែល​ទទួល​បាន​អាហារូបករណ៍​មក​សិក្សា​នៅ​ប្រទេស​ចិ​នេះ​ គឺ​យុវជន​ ផែង​ សត្យា​។​ ផែង​ សត្យា​  និ​យា​ថា​ប្អូន​បាន​មក​សិក្សា​នៅ​ប្រទេស​ចិន​រយៈពេល​ជាង​ ១០​ ខែ​ហើយ​។​ សត្យា​បន្ត​ថា​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​ចិន​នឹង​ត្រ​ទ្ប​ប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចំរើន​។

និស្សិតនៅសាកលវិទ្យាល័យ ប្រទេសចិន
និស្សិតនៅ ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​ពាណិជ្ជកម្ម ប្រទេសចិន

លោក ផែង​ សត្យា​ ៖«​ខ្ញុំ​នឹង​ទៅ​ប្រទេស​ខ្មែរ​វិញ​ព្រោះ​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​ខ្ញុំ​អត់​ចង់​ធ្វើការ​នៅ​ប្រទេស​គេ​ទេ​ព្រោះ​ស្រុក​ខ្មែរ​ត្រូវការ​ធនធានមនុស្ស​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ត្រ​ទ្ប​ប់​ទៅ​ស្រុក​ខ្មែរ​វិញ​ដើម្បី​ចូលរួម​ជួយ​ជាតិ​»​។​

សូម​ជំរាប​ថា​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន​ដែល​គ្រោង​បង្កើត​សាកល វិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ន​នោះ​ នឹង​ជ្រើសរើស​យក​ជំនាញ​គ្រប់គ្រង​ និង​ជំនាញ​ទេសចរ ណ៍​ជាដើម​ក្នុង​ការ​បណ្តុះបណ្តាល​សិស្ស​ដែល​មាន​ទំហំ​ទឹកប្រាក់​ដាក់​វិនិយោគ​ប្រមាណ​ជាង​ ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

Share

ព័ត៌មានទាក់ទង

Image