en     km
en     km

​មនុស្ស​ ៥២​ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ទី​សក្ការៈបូជា​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​

Share

​ប៉ា​គី​ស្ថាន​ ៖​ តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​ប៉ូលិស​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​បានឱ្យ​ដឹង​ថា​ យ៉ាងតិច​ណាស់​មនុស្ស​ ៥២​ នាក់​ស្លាប់​ និង​ជាង​ ១០០​ នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​មួយ​កន្លែង​ នៅ​ទី​សក្ការៈបូជា​ ស៊ូ​ភ្វី​ ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ កាលពី​ថ្ងៃ​សៅរ៍​ ទី​១២​ ខែវិច្ឆិកា​ ម្សិល មិញ​។​ ក្រុម​មន្ត្រី​ប៉ូលិស​បន្ត​ថា​ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​វាយប្រហារ​នេះ​។

មនុស្សចោមរោមនៅទីសក្ការៈបូជាក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែក។
មនុស្សចោមរោមនៅទីសក្ការៈបូជាក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែក។

​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែប​នេះ​ កើតឡើង​នៅ​ចំងាយ​ប្រហែល​ ៧៥០​ គីឡូម៉ែត្រ​ភាគ​ខាងត្បូង​នៃ​រដ្ឋធានី​ Quetta​ នៃ​ខេត្ត​ បា​ឡូ​ជី​ស្ថាន​ ខណៈ​ប្រជាជន​កំពុង​ថ្វាយបង្គំ​ក្នុង​ពិធី​មួយ​នៅ​ឯ​ទី​សក្ការៈបូជា​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក​ Sarfraz​ Bugti​ បាន​ប្រាប់​ទីភ្នាក់ងារ​ AFP​ ថា​៖​ «​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ៥២​ នាក់​បាន​ស្លាប់​ និង​មនុស្ស​ ១០៥​ នាក់​ផ្សេង​ទៀត​រង​របួស​»​។​ លោក​បន្ថែម​ថា​ មាន​ស្ត្រី​ និង​កុមារ​មួយ​ចំនួន​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​នោះ​ផង​ដែរ​៕

​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image