en     km
en     km

ប្រជាជន​កូរ៉េ​ខាងត្បូង​ប្រមាណ​ ១​ លាន​នាក់​ បន្ត​តវ៉ា​ឱ្យ​ប្រធានាធិបតី​ខ្លួន​ចុះ​ចេញពី​តំណែង​

Share

​ក្រុង​សេ​អ៊ូ​ល​ ៖​ ប្រជាជន​កូរ៉េ​ខាងត្បូង​ប្រមាណ​ជិត​មួយ​លាន​នាក់​ បាន​ចុះ​តាម​ដងផ្លូវ​នៃ​ទីក្រុង​សេ​អ៊ូ​ល​ នៅ​ថ្ងៃ​សៅរ៍​ទី​ ១២​ វិច្ឆិកា​នេះ​ ដើម្បី​ទាម ទារ​ឱ្យ​លោកស្រី​ ប៉ាក់​ គួ​ន​ហេ​(Park​ Geun-Hye)​លាលែង​ពី​តំណែង​ប្រធានាធិបតី​ ករណី​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់​លោកស្រី​។​ ការ​តវ៉ា​នេះ​ គឺ​រាប់​ថា​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ធំ​បំផុត​មួយ​ដែល​មិន​ធ្លាប់​មាន​នា​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​

ប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់ជួបជុំគ្នាតវ៉ាទម្លាក់លោកស្រី ប៉ាក់ ពីតំណែង។រូបភាពពីAFP
ប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់ជួបជុំគ្នាតវ៉ាទម្លាក់លោកស្រី ប៉ាក់ ពីតំណែង។រូបភាពពីAFP

​ជា​ការ​ឆ្លើយ​តប​ រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ប្រមាណ​ ២៥០០០​នាក់​ ដើម្បី​ទប់ស្កាត់​មហា​បាតុកម្ម​នេះ​ ។​

​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បន្សាប​កំហឹង​សាធារណជន​ លោកស្រី​ ប៉ាក់​ បាន​ចេញ​ការ​សុំ​ទោស​ជា​ច្រើន​លើក​ច្រើន​សា​ និង​បាន​រុះរើ​មន្ត្រី​កំពូល​របស់​ខ្លួន​ ព្រមទាំង​បាន​ព្រមព្រៀង​លះបង់​អំណាច​និ​តី​ប្រតិបត្តិ​មួយ​ចំនួន​របស់​លោកស្រី​ទៀត​ផង​ ប៉ុន្តែ​យ៉ាងណា​ពលរដ្ឋ​នៅ​តែ​បន្ត​តវ៉ា​ឱ្យ​លោកស្រី​ចុះ​ចេញពី​តំណែង​ដោយ​ឥត​ឈប់​ឈរ​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image