en     km
en     km

​មន្ត្រី​អប់រំ​ចិន​ជំរុញ​ឱ្យ​និស្សិត​កម្ពុជា​ដាក់​ពាក្យ​ប្រ​ទ្ប​ង​យក​អាហារូបករណ៍​ទៅ​រៀន​នៅ​ចិន​

Share

​ស៊ូ​ ចូ​វ​៖​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ ណា​ន​ ជី​ង​ (Nanjng)​ ប្រទេស​ចិន​ លោក​ JI​ Dafu​ ជំរុញ​ឱ្យ​និស្សិត​កម្ពុជា​ដាក់​ពាក្យ​ប្រ​ទ្ប​ង​យក​អាហារូបករណ៍​មក​សិក្សា​នៅ​ប្រទេស​ចិន​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​ខណៈ​បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​តែ​ ០៤​ រូប​ប៉ុណ្ណោះ​កំពុង​សិក្សា​។​

 

លោក​ JI​ Dafu ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យា ល័យ​ណា​ន​ ជី​ង
លោក​ JI​ Dafu ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យា ល័យ​ណា​ន​ ជី​ង

​ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​មួយ​រវាង​អ្នក​សារព័ត៌មាន​មក​ពី​ប្រទេស​កម្ពុជា​និង​ថ្នាក់​ដឹង​នាំ​របស់​សាកលវិទ្យាល័យ​ណា​ន​ជី​ង​ប្រចាំ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​ ០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​ ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ណា​ន​ ជី​ង​ លោក​ JI​ Dafu​ បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​ ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​គឺជា​មិត្តសម្លាញ់​និង​គ្នា​តាំងពី​យូរណា ស់​មក​ហើយ​។​ លោក​ថា​ដើម្បី​ឱ្យ​ចំណងមិត្តភាព​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ថែម​ទៀត​នោះ​សាកល វិទ្យាល័យ​ណា​ន​ជី​ង​ក៏​បាន​ជ្រើសរើស​និស្សិត​បរទេស​ឱ្យ​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ណា​ន​ជី​ង​តាម​រយៈ​ការ​ដាក់​ពាក្យ​ប្រ​ទ្ប​ង​យក​អាហារ​រូបករណ៍​។​

ការថតរូបអនុស្សាវរីយរវាងមន្រ្ដីចិន និងអ្នកសារព័ត៌មានកម្ពុជា
ការថតរូបអនុស្សាវរីយរវាងមន្រ្ដីចិន និងអ្នកសារព័ត៌មានកម្ពុជា

ការ​ដាក់​ពាក្យ​ប្រ​ទ្ប​ង​យក​អាហារូបករណ៍​នេះ​ក៏​មាន​និស្សិត​កម្ពុជា​ចំនួន​០៤​រូប​ផង​ដែរ​កំពុង​តែ​សិក្សា​នៅ​សាកលវិទ្យាល័យ​ណា​ន​ជី​ង​ហើយ​ក្នុង​ចំ ណោម​និស្សិត​កម្ពុជា​០៤​រូប​នេះ​មាន​ស្ត្រី​០១​រូប​ផង​ដែរ​។​ ​លោក​ JI​ Dafu​ បាន​សម្តែង​ការ​សោកស្តាយ​ដែល​មាន​និស្សិត​កម្ពុជា​តិចតួច​នៅ​ទ្បើ​យ​ដែល​ទទួល​បាន​អាហារ​រូ បករណ៍​មក​សិក្សា​នៅ​សាកលវិទ្យា ល័យ​ណា​ន​ជី​ង​ដោយ​លោក​យល់​ឃើញ​ថា​មូលហេតុ​ដែល​មាន​និ ស្សិត​កម្ពុជា​មក​សិក្សា​នៅ​មាន​កម្រិត​នេះ​ ទំនង​មក​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អាហារូបករណ៍​របស់​សាក លវិទ្យាល័យ​នៅ​ណា​ន​ជី​ង​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​ ។​ ​លោក​អំពាវនាវ​ឱ្យ​និស្សិត​កម្ពុជា​ត្រូវ​ស្វែងរក​អាហារូបករ ណ៍​របស់​សាកលវិទ្យាល័យ​ណា​ន​ ជី​ង​ តាម​រយៈ​គេហទំព័រ​ www.nju.ed.cn​។​

chies1

​លោក​ JI​ Dafu​ គូស​បញ្ជក់​ដែរ​ថា​ សាកលវិទ្យាល័យ​ណា​ន​ជី​ង​រង់ចាំ​ស្វាគមន៍​និស្សិត​កម្ពុជា​មក​សិក្សា​បន្ត​នៅ​ប្រទេស​ចិន​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ចិន​និង​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​ជា​ពិសេស​សាកលវិទ្យាល័យ​ណា​ន​ជី​ង​មាន​គម្រោង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកល វិទ្យាល័យ​នៅ​កម្ពុជា​ដើម្បី​ផ្លាស់​ប្តូរ​ការ​សិក្សា​របស់​និស្សិត​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។​

​សូម​ជំរាប​ថា​នា​ពេល​បច្ចុប្បន្ន​មាន​និស្សិត​បរទេស​ចំនួន​ជាង​ ៣០០០​ពាន់​នាក់​កំពុង​សិក្សា​នៅ​សាកលវិ ទ្យាល័យ​ណា​ន​ជី​ង​ហើយ​ក្នុង​ចំណោម​និស្សិត​ជាង​ ៣០០០​ពាន់​នាក់​នេះ​ពាក់កណ្តាល​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក្នុង​នោះ​ដែរ​មាន​និ​ស្ស​កម្ពុជា​ចំនួន​ ០៤​រូប​ ប្រុស​ ០៣​ ស្រី​ ០១​ ដែល​សិក្សា​ទៅ​លើ​ជំនាញ​គ្រប់គ្រង​ជំនាញ​ច្បាប់​និង​ជំនាញ​ពាណិជ្ជកម្ម​៕​​

Share

ព័ត៌មានទាក់ទង

Image